Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់​ អា​ងខ្លួន​ជា​​ឧ​​ត្ត​​ម​សេ​នីយ៍​​ទោ​​យោធា ប្រើអំណាច​ ឈូសឆាយ​រាន​ដីព្រៃ​​​រាប់​សិប​​ហិក​តា នៅ​ខេត្តស្ទឹ​ងត្រែ​ង​ត្រូវកម្លាំងចម្រុះ​ឃាត់ខ្លួ​ន​​

spot_img

​ស្ទឹងត្រែង​៖ កម្លាំងចម្រុះ​ចុះ​ឃាត់ ខ្លួន​លោក​ឧ​ត្ត​ម សេនីយ៍​ទោ​ផ្កាយ​ពីរ​ម្នាក់ ពាក់ព័ន្ធ​រឿង​ដ៏​ធ្លី នៅត្រង់ចំណុច​ភូមិ​ស្រឡៅ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែមេសា​ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​នេះ ធ្វើឡើង​ក្រោយ​ទទួលបាន​បញ្ជា​ផ្ទាល់ លោក​ម៉ុម សារឿន អភិបាលខេត្ត ដោយ​មូលហេតុ​ឃាត់ខ្លួន​លោក​ចាន់ សំអាត ផ្កាយ​ពីរ គឺជា​យោធា​មួយរូប ដោយសារ​តែមាន​ការជាប់​ពាក់ព័ន្ធ​ករណី​ធ្លី​ទ្រង់ទ្រាយ​ធំ ហើយក៏​មាន ការចុះ​ដកហូតយក​គ្រឿងចក្រ​ឈូសឆាយ​ដីព្រៃ​ផងដែរ​។​

​សមត្ថកិច្ច​ដកហូតយក​បាន​វត្ថុតាង​រួមមាន​៖ ទី​១ អេស្កាវ៉ាទ័រ​ចំនួន​១​គ្រឿង​ម៉ាក់ ខេ​ត (CAT .04) , ទី​២ ត្រាក់ទ័រ​ចំនួន​១​គ្រឿង (Belarus80)​របស់​សូ​វៀត , ទី​៣ ប៊ុល​ធុន​តូច​ចំនួន​១​គ្រឿង ។

​បន្ទាប់មក​ក្រុមការងារ​បាន​សាកសួរ​ព័ត៌មាន ពី​ម្ចាស់​ទី​តាង​ខាងលើ គាត់​បាន​បំភ្លឺថា ក្បាលដី​ទទឹង​៣០០​ម៉ែត្រ បណ្តោយ​១៦០០​ម៉ែត្រ ហើយ​មាន​លិខិត​កាន់កាប់​ដី​របស់គាត់​ទទួលស្គាល់​ដោយ​អាជ្ញាធរ​ឃុំ​អន្លង់​ជ្រៃ មាន​ផ្ទៃដី​ទំហំ​៤៨​ហិកតា​។

​កំ​ណុ​ត​ហេតុ​របស់​សមត្ថកិច្ច​បា​ន​បញ្ជាក់ថា បន្ទាប់ពី​បាន​ស្តាប់​ការបំភ្លឺ​របស់គាត់​រួចមក ក្រុមការងារ​បានសម្រេច​ចុះ​ធ្វើការ​ត្រួតពិនិត្យ ទៅលើ​ទីតាំង​ឈូសឆាយដី​ជាក់ស្តែង ឃើញ​មានព្រៃ​ដី​ឈូសឆាយ​រួចរាល់ ប្រមាណ​ជា​៣៦​ហិកតា និង​ផ្ទៃ​ដីព្រៃ មិនទាន់បាន​កាប់​រាន និង​ឈូសឆាយ​មាន​ចំនួន​ប្រមាណ​ជា​៣២​ហិកតា​ទៀត​។​

​គ្រឿងចក្រ​ប្រព្រឹត្ត​បទល្មើស​ខាងលើ ត្រូវបាន​រក្សាទុក​នៅ​ទីតាំង​កើតហេតុ ដោយមាន​កម្លាំង​អធិការដ្ឋាន​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អន្លង់​ជ្រៃ ទទួល​ថែរក្សា​ជា​បណ្តោះអាសន្ន​។ ចំណែក​ម្ចាស់​ដី ដែលមាន​តួនាទី​ជា​យោធា​ឧ​ត្ត​ម​សេនីយ៍​ទោ ត្រូវបាន​នាំខ្លួន មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ដើម្បី​ធ្វើការ​សួរនាំ រួច​កសាង​សំណុំរឿង​បន្ត​នៅតាម​នីតិវិធី​នៃ​ច្បាប់ ៕ ដោយ ៖ សុខុម​

spot_img
×