Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​បុរស​២​នាក់​សង្ស័យ ករណី​ហឹ​ង្សា​ដោយ​ចេតនា តែ​រកឃើញ​ការប្រើប្រាស់​ថ្នាំញៀន​

spot_img

​ខេត្តស្វាយរៀងៈ កម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ចន្ទ្រា សហការ​ជាមួយ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ធ្វើការ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១៥​និង​១៥ នាទី​រសៀល​នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២០ បាន​ហៅ​ជនសង្ស័យ​២ នាក់ មក​ធ្វើការ​សាកសួរ នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ច្រេស ដែលមាន​ការសង្ស័យថា ពាក់ព័ន្ធ​ករណី ហឹ​ង្សា​ចេតនា​លើ​អ្នកដទៃ នៅ​ចំណុច​ភូមិធំ ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង កាលពី​ថ្ងៃទី ២៤ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង ២៤​និង​៣៥ នាទី​យប់ ។

​សមត្ថកិច្ច​បានឱ្យដឹង​ថា បន្ទាប់ពី​ធ្វើការ​សាកសួរ​រួចមក ពុំមាន​ពាក់ព័ន្ធ​ករណី​ព្រហ្មទណ្ឌ កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក បានធ្វើ​តេស្ត​រកសារ​ធាតុ​ញៀន លើ​ជនសង្ស័យ​ខាងលើ មាន ឈ្មោះ ហោ ផាត ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មាន​ទីលំនៅ​ភូមិ ត្រពាំងរុន ឃុំ​ច្រេស ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ជា​លទ្ធផល វិជ្ជមាន និង​ឈ្មោះ ពក ភ​ត្រា ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ ត្រពាំងរុន ឃុំ​ច្រេស ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ជា​លទ្ធផល វិជ្ជមាន ។ វត្ថុតាង​ដកហូត​រួមមាន ទូរស័ព្ទដៃ ០១ គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​បាន​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចន្ទ្រា ដើម្បី​បំពេញ​សំណុំរឿង បញ្ជូនទៅ​ការិយាល័យ​ជំនាញ ចាត់ការ​តាម​នីតិវិធី​៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×