Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា បង្គាប់​ឲ្យ​មាតាបិតា​សិស្ស ដាក់​ពាក្យសុំ​បញ្ចុះតម្លៃ​ការសិក្សា នៅ​គ្រឹះស្ថានសិក្សា​ឯកជន​ដោយផ្ទាល់​

spot_img

​ភ្នំពេញ​៖ សមាគម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ដែលមាន​គ្រឹះស្ថានសិក្សា​ចំនួន​១១៣​ជា​សមាជិក បាន​អំពាវនាវ និង​ស្នើសុំ​ដល់​អាណាព្យាបាល​របស់​សិស្ស​ដែល​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ ដាក់ពាក្យ​ស្នើសុំ​ទៅ​សាលា​ដោយផ្ទាល់ ដើម្បី​ទទួលបាន​ការបញ្ចុះ​តម្លៃ​។​

​បើ​យោងតាម​សេចក្តីអំពាវនាវ របស់​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ស្តីពី​ការដាក់​ពាក្យសុំ​បញ្ចុះតម្លៃ​សិក្សា របស់​មាតាបិតា​ឬ​អាណាព្យាបាល​សិស្សានុសិស្ស ដែល​កំពុង​ទទួលរង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា ស្ថានភាព​នៃ​វីរុស​កូ​វីដ​១៩ បាននិងកំពុង​តែ​រាតត្បាត បានធ្វើឱ្យ​ស្ទើរ​គ្រប់​វិស័យ ក្នុងប្រទេស​កម្ពុជា ក្នុងនោះ គ្រឹះស្ថាន​សិក្សាអប់រំ​ទាំងអស់​ទូទាំងប្រទេស​ក​ម្ពុ​ជា ត្រូវបាន​ផ្អាក​សេវា​អប់រំ​តាំងពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២០ រហូតមក​។ ក្នុង​រយៈពេល​ផ្អាក​ការបណ្ដុះបណ្ដាល​នេះ គ្រឹះស្ថានសិក្សា​ចំនួន​១១៣ ដែលជា​សមាជិក​របស់​សមាគម បាន​ជួបប្រទះ​នូវ​ការលំបាក និង​ផលប៉ះពាល់​យ៉ាងខ្លាំង ដូចជា​ត្រូវ​បន្ត​ការបើកប្រាក់​បៀវត្ស​រ៍ដ​ល់​គ្រូ​និង​បុគ្គលិក បន្ត​បង់​ឈ្នួល​អគារ និង​បន្ត​បង់​ការប្រាក់ និង​ប្រាក់​ដើម​ធនាគារ ព្រមទាំង​ការចំណាយ​ជាច្រើន​ផ្សេងៗ​ទៀត​ដដែល​។ ម្យ៉ាងវិញទៀត សមាជិកសមាគម ក៏​កំពុង​រង​នូវ​ផល​លំបាក​ដ៏​ធ្ងន់ធ្ងរ​បន្ថែមទៀត ដូចជា ការធ្លាក់ចុះ​បរិមាណ​សិស្ស ការបន្ថយ​ថ្លៃ​ដោយ​សមាជិក សមាគម​ដោយ​ខ្លួនឯង និង​ការស្នើសុំ​បញ្ចុះ​ថ្លៃ​ដោយ​មាតាបិតា និង​អ្នកអាណាព្យាបាល​សិស្ស​បន្ថែមទៀត​។ ការស្នើសុំ​បញ្ចុះ​ថ្លៃ​នោះ សមាជិកសមាគម​ភាគច្រើន បាន​ដោះស្រាយ​ការសុំ​បញ្ចុះ​ថ្លៃ ដោយ​ករណី​ដោយឡែកៗ និង​ទល់មុខ​គ្នា​។ លទ្ធផល​បានមក គឺ​វិជ្ជមាន តាម​វិធី​ឈ្នះ​ឈ្នះ ដែល​អាច​ទទួលយកបាន​ទាំងអស់គ្នា​។​

​នៅ​ព្រឹក​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២០​កន្លងមក សមាគម ក៏បាន​សង្កេតឃើញ​ផងដែរ មានការ​ផ្តុំគ្នា​តវ៉ា​សុំ​បញ្ចុះ​ថ្លៃ​ពី​សំណាក់​មាតាបិតា និង​អ្នកអាណាព្យាបាល​សិស្ស នៅ​សាលា​អន្តរជាតិ ស៊ី​អាយ​អេ​ហ្វី​ស​ត៍ និង​សាលា​អន្តរជាតិ​ផា​រ៉ា​ហ្គ​ន ។ នៅក្នុង​រដូវ​កាល​កូ​វីដ​រាតត្បាត​នេះ ពិតជា​ធ្វើ​ឲ្យ​លំបាក​ដល់​ជីវភាព មាតាបិតា និង​អ្នកអាណាព្យាបាល​សិស្ស ក៏ពិតមែន តែ​កូ​វីដ​នេះ ក៏​ធ្វើ​ឲ្យ​ខ្ទេចខ្ទាំ​ដល់​គ្រឹះស្ថាន​សិក្សាអប់រំ​ឯកជន ដូចដែល​បាន​រៀបរាប់​គោរព​ជូន​ខាងលើ​ផងដែរ​។ ទន្ទឹមនឹង​ការតវ៉ា​នេះ ម្ចាស់​គ្រឹះស្ថាន​សិក្សាអប់រំ​ឯកជន ក៏បាន​ចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការសម្របសម្រួល​ដល់​ជីវភាព​មាតាបិតា និង​អ្នកអាណាព្យាបាល​សិស្ស​បន្តបន្ទាប់​រួចហើយ​ដែរ​។​

​ឆ្លៀត​ក្នុងឱកាស​នេះដែរ សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា សូម​អំពាវនាវ​ដល់​មាតាបិតា ឬ​អ្នកអាណាព្យាបាល​សិស្ស​ទាំងអស់ ដើម្បី​ចៀសវាង​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ដោយ​ផ្តុំគ្នា ដើម្បី​បុត្រា​ប​ត្រី​ជាទី​ស្រឡាញ់ និង​គ្រឹះស្ថាន​សិក្សាអប់រំ​ឯកជន ដែល​កូនចៅ​លោកអ្នក​កំពុងតែ​សិក្សា និង​ដើម្បី​សង្គមជាតិ​ដ៏​ល្អ​ចៀស​ផុតពី​ជំងឺ​រាតត្បាត​កូ​វីដ​១៩ សូម​មាតាបិតា ឬ​អ្នកអាណាព្យាបាល​សិស្ស ដែល​កំពុង​ជួប​ការលំបាក មេត្តា​ដាក់​ពាក្យសុំ​បញ្ចុះតម្លៃ ដោយ​ជម្រាប​ពី​វិបត្តិ​ហិរញ្ញវត្ថុ​រៀងៗ​ខ្លួន ដែល​បណ្ដាលមកពី​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ជូន​ដល់​ម្ចាស់ ឬ​គណៈ​គ្រប់គ្រង​គ្រឹះស្ថាន​សិក្សាអប់រំ​ឯកជន​នីមួយៗ ដើម្បី​ជួយ​ដោះស្រាយ និង​បន្ធូរបន្ថយ​ជូន​ឱ្យ​អស់ពី​លទ្ធភាព​។​

​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា បានបង្ហាញ​ការជឿជាក់​យ៉ាង​មុតមាំ​ថា មាតាបិតា ឬ​អាណាព្យាបាល​សិស្ស នឹងចូលរួម​ដោះស្រាយ​ដោយ​ធ្វើ​សម្បទាន​គ្នា​ទៅវិញទៅមក និង​ដោយ​ភាព​អត់ធ្មត់​បំផុត តាម​វិធី​ឈ្នះៗ​ទាំងអស់គ្នា ដើម្បី​ឆ្លង​ផុត​ដំណាក់កាល​លំបាក​នេះ​ជាក់​ជាពុំខាន​ឡើយ​។​

​នៅ​ព្រឹក​ថ្ងៃទី ២២ និង​២៤ ខែ មេសា ឆ្នាំ ២០២០ មាតាបិតា ឬ​អាណាព្យាបាល​សិស្សានុសិស្ស រៀន​នៅ​សាលា CIA ច្រើន​រយ​នាក់ បាន​ប្រមូល​ផ្ដុំគ្នា​តវ៉ា​នៅមុខ​សាលា​ដែលមាន​ទីតាំង​ស្ថិតនៅ ផ្លូវ ២០០៤ សង្កាត់​ទឹកថ្លា ខណ្ឌ សែន​សែន ។​

​គោលបំណង​តវ៉ា​របស់ អាណាព្យាបាល​សិស្ស​គឺ​សុំ​សាលា​បញ្ចុះតម្លៃ​ថ្លៃ​សិក្សា​តាម​អន​ឡាញ ត្រឹម ៥០% ដោយសារតែ​ពួកគាត់​មានការ​លំបាក ក្នុងការ​ប្រកបមុខរប​រ​ក្នុង​កាលៈទេសៈ​ស្រុកទេស ជួ​បន​ញ្ហា​ជំងឺ​រាតត្បាត កូ​វីដ ១៩ ។ ប៉ុន្តែ​ខាង​សាលា​បាន​យល់ព្រម​បញ្ចុះតម្លៃ ២៥% សម្រាប់​ថ្នាក់​ម​ត្តេ​យ្យ និង ១៥% សម្រាប់​ថ្នាក់ G1-12 ។​

​អាណាព្យាបាល​បាន​លើក​បដា​ដែល​សរសេរ​មាន​ខ្លឹមសារ​ថា ពហិកា​មិន​រៀន​តាម អន​ឡាញ បើ​បង់ ១០០% ។ រហូតមកដល់​ថ្ងៃនេះ​មិនទាន់មាន​ដំណោះស្រាយ​ព្រមព្រៀងគ្នា​នៅឡើយ​ទេ​៕​ដោយ​៖​កូ​ឡាប​

spot_img
×