Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​បញ្ជូន​អ្នកជំនាញ​វេជ្ជសាស្ត្រ ទៅ​ជួយ​ណែនាំ ដល់​មេដឹកនាំ​កូរ៉េខាងជើង​

spot_img

​ប្រទេស​ចិន​បាន​បញ្ជូន​មនុស្ស​មួយក្រុម រួមមាន​អ្នកជំនាញ​វេ​ជ្ជា​សាស្ត្រ​ទៅកាន់​ប្រទេស​កូរ៉េខាងជើង ដើម្បី​ណែនាំ​ដល់​លោក គីម ជុង​អ៊ុន​។ នេះ​បើតាម​មនុស្ស ៣​នាក់​ដែល​ដឹង​ច្បាស់​ពី​ស្ថានភាព​របស់​កូរ៉េខាងជើង​។​

​ការធ្វើដំណើរ​របស់​វេជ្ជបណ្ឌិត និង​មន្ត្រី​ចិន​ទៅកាន់​ប្រទេស​កូរ៉េខាងជើង កើតឡើង​ចំពេល​ដែលមាន​សេចក្តីរាយការណ៍ ពី​ស្ថានភាព​សុខភាព របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​។​

​គណៈប្រតិភូ​ចិន​ដែល​ដឹកនាំ​ដោយ​មន្ត្រីជាន់ខ្ពស់ នៃ​នៃ​នាយក​រដ្ឋា​ន​អន្តរជាតិ Liaison នៃ​បក្ស​កុ​មុ្ម​និ​ស្ត​ចិន បាន​ចាក​ចេញពី​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​។ នាយក​រដ្ឋា​ន​នោះ​គឺជា​ស្ថា​ប័​ន្ធ​ដ៏​សំខាន់​របស់​ចិន ក្នុងការ​ទំនាក់ទំនង​ជាមួយនឹង​កូរ៉េខាងជើង​។​

​សារពត៌មាន​កូរ៉េខាងជើង Daily NK ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​សេ​អ៊ូ​ល បានធ្វើការ​រាយការណ៍​នៅ​ដើម​សប្តាហ៍​នេះ​ថា លោក គីម ជុង​អ៊ុម​បានជា​សះស្បើយ​វិញ បន្ទាប់ពី​ឆ្លងកាត់​ការវះកាត់​សរសៃឈាម​បេះដូង​នៅ​ថ្ងៃទី ១២ ខែមេសា​។

​រដ្ឋាភិបាល​កូរ៉េខាងត្បូង និង​មន្ត្រី​ចិន​នៃ​នាយក​រដ្ឋា​ន​អន្តរជាតិ​បានធ្វើ​ការជំទាស់ ទៅនឹង​សេចក្តីរាយការណ៍​ដែលថា លោក គីម ជុង​អ៊ុន​កំពុងស្ថិត​ក្នុងស្ថានភាព​គ្រោះថ្នាក់ បន្ទាប់ពី​ធ្វើការ​វះកាត់​រួច​។ មន្ត្រី​កូរ៉េខាងជើង​បាន​និយាយថា ពួកគេ​មិនឃើញ​មាន​សញ្ញា​អ្វី​ខុសប្លែក​ពី​ធម្មតា​ឡើង​នៅ​កូរ៉េខាងជើង​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅនេះ ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ មិន​ចាប់អារម្មណ៍​នឹង​ការរាយការណ៍​ថា​លោក គីម ជុង​អ៊ុន​ឈឺ​ធ្ងន់​ឡើយ​។ លោក​លើកឡើងថា “​ខ្ញុំ​គិតថា សេចក្តីរាយការណ៍​នោះ​គឺ​មិន​ត្រឹមត្រូវ​” ប៉ុន្តែ​គាត់​បដិសេធ​មិន​និយាយថា​តើ​គាត់​បាន​ទំនាក់ទំនង​ជាមួយនឹង​លោក គីម ជុង​អ៊ុន​ឬ​អត់​នោះទេ​។​

​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ ប្រភព​មួយ​របស់​កូរ៉េខាងត្បូង​បាន​ថ្លែងប្រាប់​សារព័ត៌មាន Reuters ថា​ការ​ស៊ើប​ការ​បាន​ប្រាប់ថា លោក គីម ជុង​អ៊ុន​គឺ​នៅមាន​ជីវិត​នៅឡើយ​ទេ ហើយ​គាត់​ទំនងជា​នឹង​លេចមុខ​ក្នុងពេល​ឆាប់ៗ​នេះ​។​

​សូមបញ្ជាក់ថា កូរ៉េខាងជើង​គឺជា​ប្រទេស​ដែល​ឯកោរ និង​មានការ​សម្ងាត់​ជាងគេ​ក្នុង​លោក ហើយ​ស្ថានភាព​សុខភាព​របស់​មេដឹកនាំ​នៃ​ប្រទេស​នេះ​ត្រូវបាន​គេ​ចាត់ទុកថា ជា​បញ្ហា​សន្តិសុខ​រដ្ឋ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×