Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់​ឡាន​ដឹក​សំពីងសំពោង ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​នៅ​បាត់ដំបង ឲ្យ​ធ្វើ​កិច្ចសន្យា និង​ផាកពិន័យ​

spot_img

​បាត់ដំបង​៖ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តបាត់ដំបង បាន​ចុះ​ចាប់​ឃាត់​រថយន្ត ដែល​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ ក្នុង​ក្រុង​បាត់ដំបង មាន​ផ្ទុក​និង​ដឹកទំនិញ​សំពីងសំពោង​ខុស​នឹង​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក នាំយក​មកកាន់​ស្នងការដ្ឋាន ឲ្យ​ម្ចាស់​រថយន្ត​ធ្វើ​កំណត់​​ហេតុ​និង​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​សកម្មភាព ហើយ​ឲ្យ​ម្ចាស់​រថយន្ត​ផ្ទេរចេញ​នូវ​ទំនិញ ដែល​ផ្ទុក​សំពីងសំពោង​នោះ​ចេញ ពី​រថយន្ត មុននឹង​ធ្វើការ​ផាកពិន័យ ស្របទៅតាម​បទ​ប្ប​ញ្ញ​តិ្ត នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ទើប​ឲ្យ​ចាកចេញ​ទៅវិញ​។​

​លោក​វរសេនីយ៍ទោ ចាន់ សុធី នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ការអនុវត្ត​នេះ​តាម​មតិ​ណែនាំ​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាត់ដំបង​ព្រមទាំង​ទទួលបាន​នូវ​មតិ ដឹកនាំ​របស់លោក​ស្នងកា​រ​រង​ទទួល​ផែន​។

លោក​វរសេនីយ៍ទោ ចាន់ សុធី បាន​ដឹកនាំ​កងកម្លាំង​ក្នុង​ការិយាល័យ​ជំ​​នា​ញ​ចុះ​ចាប់​ឃាត់ និង​នាំយក​នូវ​រថយន្ត​ដែល​ធ្វើ​ចរាចរណ៍ លើ​ដងផ្លូវ​ក្នុង​ក្រុង​បាត់ដំបង មាន​ផ្ទុក​និង​ដឹកទំនិញ​សំពីងសំពោង ខុស​នឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ដែល​មន្ត្រីនគរបាល​កំ​ពុង​អនុវត្ត​រាល់ថ្ងៃ​។ ពេល​នាំយក​មកកាន់​ស្នងការដ្ឋាន ម្ចាស់​រថយន្ត​ទាំងនោះ ត្រូវបាន​មន្ត្រី​ជំនាញ​ធ្វើ​កំណត់ហេតុ​សាកសួរ និង​បានធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​សកម្មភាព​បែបនេះ​តទៅទៀត ក្នុងករណី​ម្ចាស់​រថយន្ត នៅតែ​បន្ត​ប្រព្រឹត្តិ​ល្មើសច្បាប់​នោះ ត្រូវអនុវត្ត​ស្របតាម​ច្បាប់ ដោយ​មិន​អនុគ្រោះ​ឬ​លើកលែង​ឡើយ​។ ក្រៅពីនេះ​បាន​តម្រូវ​ឲ្យ​ធ្វើការ​ផ្ទេរ ចេញ​នូវ​ទំនិញ​ដែល​ផ្ទុក​សំពីងសំពោង​នោះ​ចេញ ពី​រថយន្ត​មុននឹង​ធ្វើការ​ផាកពិន័យ ស្របទៅតាម​បទ​ប្ប​ញ្ញ​តិ្ត​នៃ​ច្បាប់​ទើប​ឲ្យ​ចាកចេញ​ទៅវិញ​។​

​លោក​វរសេនីយ៍ទោ ចាន់ សុធី បាន​បញ្ជាក់ថា ការ​រឹតបន្តឹង​នូវ​យានយន្ត​ដឹក​សំពីងសំពោង​នេះ នៅមាន​កត្តា​ល្មើសច្បាប់​ចរាចរណ៍​ជាច្រើន ទៀត​ដែល​កំពុង​កើតមាន ហើយ​ការប្តេជ្ញាចិត្ត​ក្នុងការ​អនុវត្ត​នូវ​ភារកិច្ច​របស់​មន្ត្រី​អនុវត្ត​ច្បាប់​នេះ ចាំបាច់​ត្រូវមាន​ការចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​អ្នកប្រើប្រាស់​យានយន្ត​ទាំងអស់​។ សូម​បញ្ឈប់​នូវ​ករណី​ដឹក​សំពីងសំពោង បន្តទៅទៀត ព្រោះថា​នៅតែ​ប៉ុន្មាន​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ ការអនុវត្ត​នូវ​ខ្លឹមសារ​អនុក្រឹត្យ​ថ្មី របស់​រាជរដ្ឋាភិបាល ស្តីពី​ការអនុវត្ត​វិធានការ​ផាកពិន័យ​អន្តរការណ៍ ចំពោះ​បទ​ល្មើ​​ស​ចរាចរណ៍​ផ្លូវគោក ដែល​នឹងត្រូវ​ចាប់ផ្តើម​អនុវត្ត​ហើយ​។ ពេលនោះ​ការផាកពិន័យ​ចំពោះ​អំពើ​ល្មើសច្បាប់ នឹងមាន​ចំនួន​ទឹកប្រាក់​ច្រើន ដូច្នេះ​សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ដើម្បី​អាយុជីវិត​បងប្អូន និង​ដើម្បី​សង្គមជាតិ​យើង​ទាំងមូល ពិសេស​កុំ​ឲ្យ​អស់ប្រាក់ ដោយ​ករណី​ផាកពិន័យ​នេះ​៕ ដោយ ៖ អ៊ុង​សា​រុំ​


spot_img
×