Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវិក ១៨​នាក់ នៅលើ​នាវា​ពិឃាត​អា​មេ​រិច មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​

spot_img

នាវិក​យ៉ាងតិច ១៨​នាក់​នៅលើ​នាវា​ពិឃាត​អា​មេ​រិច ត្រូវបាន​គេ​ធ្វើតេស្ត​រកឃើញ​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា ដែល​នេះ​ជាការ​ផ្ទុះ​វីរុស​លើក​ទី ២​នៅ​សមុទ្រ នៅលើ​នាវា​ជើង​ទឹក​របស់​អា​មេ​រិច​។​

​មន្ទីរ​បញ្ចា​កោណ​អា​មេ​រិច​បាន​និយាយថា នឹងមាន​ករណី​បន្ថែមទៀត នៅលើ​នាវា​ពិឃាត USS Kidd​។ នាវា​ពិឃាត​អា​មេ​រិច កំពុងតែ​ស្ថិតនៅលើ​សមុទ្រ​ក្បែរ​អា​មេ​រិច​ខាងត្បូង​។​

​មេបញ្ជាការ​លើ​នាវា កំពុង​រៀបចំ​ឲ្យ​នាវា​ធ្វើការ​ត្រឡប់​ទៅកាន់​កំពង់ផែ​វិញ ដើម្បី​យក​បុគ្គលិក​ចេញ និង​ចាប់ផ្តើម​ធ្វើការ​លាង​សម្អាត​នាវា មុនពេល​វា​ត្រឡប់​ទៅកាន់​សមុទ្រ​វិញ​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​អា​មេ​រិច​ឈ្មោះ Jonathan Hoffman នៅ​ថ្ងៃ​សុក្រ​។​

​នាវា​ពិឃាត USS Kidd គឺជា​នាវា​អា​មេ​រិច​ទី ២​នៅ​សមុទ្រ ដែល​ត្រូវបាន​គេ​បង្ខំ​ឲ្យ​ធ្វើដំណើរ​ទៅកាន់​កំពង់ផែ ដោយសារតែ​មានការ​ផ្ទុះ​វីរុស​កូ​រ៉ូ​ណា ដោយ​ការផ្ទុះ​លើក​ទី​១ គឺ​នៅលើ​នាវា​ផ្ទុក​យន្តហោះ USS Theodore Roosevelt​។​

​សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ សហរដ្ឋ​អា​មេ​រិច មាន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ជាង ៥០.០០០​នាក់ និង​មាន​អ្នក​ឆ្លង​សរុប​ជិត ៩០០.០០០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Xinhua

spot_img
×