Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំរី​នៅក្នុង​ប្រទេស​ថៃ កំពុង​ប្រឈម​នឹង​ភាពអត់ឃ្លាន ដោយសារតែ​ការហាមឃាត់​ទេសចរណ៍​ពី​ការ​រាតត្បាត Covid-19 និង​ចំពេល​ភ្លើង​ឆេះ​ព្រៃ​អស់​ទៀត​

spot_img

​ថៃ​៖ ការ​រាតត្បាត​នៃ​វីរុស Covid-19 បាននិងកំពុង​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​យ៉ាងច្រើន​នៅ​ជុំវិញ​ពិភពលោក រង​ផលប៉ះពាល់ ខណៈ​មកទល់ពេលនេះ នៅតែ​មិនទាន់​បង្ហាញ​សញ្ញា​ណាមួយ​ធ្លាក់ចុះ ។ ពុំ​ត្រឹមតែ​មនុស្ស​ទេ សូម្បីតែ​ជីវិត​សត្វ​ក៏​រង​ផលប៉ះពាល់​ផងដែរ ព្រោះតែ​កង្វះ​ចំណីអាហារ​សម្រាប់​ពួកវា ។ រឿងនេះ​ត្រូវបាន​គេ​រាយការណ៍​ថា គឺ​ដោយសារតែ​បទបញ្ជា​គ្រប់គ្រង​ការ​ដើរហើរ​ចេញចូល​ប្រទេស ។​

​នៅក្នុង​ប្រទេស​ថៃ សត្វ​ដែល​ទទួលរង​ផលប៉ះពាល់​ភាគច្រើន​ដោយសារតែ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ នេះ គឺជា​ដំរី ។ យោងតាម Mongabay ចាប់តាំងពី​មានការ​បង្កក​ទេសចរណ៍​នៅក្នុង​ប្រទេស​ថៃ នោះ​យ៉ាងហោចណាស់ ជំរុំ​សត្វ​ដំរី ៨៥ កន្លែង នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ថៃ ត្រូវបាន​បិទ ហើយ​បុគ្គលិក​ចំនួន ៥០០០ នាក់ ក៏ត្រូវ​បាន​បញ្ឈប់​ការងារ​ផងដែរ ។

​នៅពេលដែល​ប្រទេស​ថៃ បិទ​ព្រំដែន​របស់ខ្លួន កាលពី​ចុងខែ​មីនា ដោយសារ​ការ​រាតត្បាត​នៃ​វីរុស Covid-19 ការ​ជិះ​ដំរី​ដែល​គ្មាន​សិ​ល​ធម៌​ខ្ពស់​ត្រូវបាន​បិទ​។ ដំបូង មនុស្ស​គ្រប់គ្នា​សប្បាយចិត្ត​នៅពេល​សត្វ​ដំរី​លែង​ត្រូវបាន​បង្ខំ​ឱ្យធ្វើ​ការ ប៉ុន្តែ​នេះ​ក៏​មានន័យថា មិនមាន​ប្រាក់ចំណូល ដែល​ម្ចាស់​ជំរុំ​មិនអាច​មានលទ្ធភាព​ចិញ្ចឹម​ដំរី​របស់​ពួកគេ​បាន​តទៅទៀត​។

​លោក Jan Schmidt-Burbach ប្រធាន​ស្រាវជ្រាវ​សត្វព្រៃ និង​សុខុមាលភាព​សត្វ នៅ​អង្គការ​ការពារ​សត្វ​ពិភពលោក (WAP) បាន​ប្រាប់ Mongabay ថា សត្វ​ដំរី​ជាច្រើន​ក្បាល​ក៏ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ម្ចាស់​ជនបទ​របស់​ពួកវា​វិញ ហេតុនេះ គឺមាន​ការពិបាក​ក្នុងការ​តាមដាន​ស្ថានភាព​របស់​ពួកវា​នៅ​ទីនោះ​។​

​សត្វ​ដំរី​ពេញវ័យ​ត្រូវការ​អាហារ​ប្រហែល ៤០០ គីឡូក្រាម​ក្នុង​មួយថ្ងៃ ដែល​ត្រូវ​ចំណាយ​ប្រហែល ២០០ ដុល្លារ – ៤០០ ដុល្លារ​ក្នុង​មួយខែ ។ ដើម្បី​ទប់ទល់​នឹង​បញ្ហា​នេះ ម្ចាស់​ខ្លះ​បាន​ព្យាយាម​បញ្ជូន​សត្វ​ដំរី​របស់​ពួកគេ​ចូលទៅ​ក្នុងព្រៃ ដើម្បី​ឲ្យ​ពួកវា​ស្វែងរក​ចំណី​ដោយ​ខ្លួនឯង​ពួកវា ប៉ុន្តែ ទោះយ៉ាងណា ពេលនេះ​ក៏​មិន​នាំមក​នូវ​ចំណីអាហារ​ច្រើន​សម្រាប់​ពួកវា​ដែរ ដោយសារតែ​ស្ថានភាព​ស្ងួត​ខ្លាំង​ដែល​បណ្តាលមកពី​ភ្លើង​ឆេះ​ព្រៃ ដែល​ធ្វើ​ឲ្យ​ដំរី​មិនអាច​រក​ចំណី​ស៊ី​ឲ្យ​បាន​ត្រឹមត្រូវ​។​

​សម្រាប់​ពេលនេះ ដើម្បី​ទប់ទល់​នឹង​ស្ថានភាព​នេះ សួនឧទ្យាន​ដំរី (Elephant Nature Park) កំពុង​លក់ EleGiftCard របស់​ពួកគេ ដោយ​សង្ឃឹមថានឹង​ទទួលបាន​ប្រាក់​មួយចំនួន​ដែល​អាចជួយ​បង្កើន​ដំរី​នៅក្នុង​ដែនជម្រកសត្វព្រៃ​របស់​ពួកគេ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)

spot_img
×