Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធនាការ​ទាមទារ​ឲ្យ​តុលាការខេត្ត​ត្បូងឃ្មុំ​ដោះលែង លោក សែម តំណាង​សហគមន៍​ភូមិ​ស្រែប្រាំង​

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៥​ខែមេសា ឆ្នាំ​២០២០ ប្រជា​សហគមន៍​ភូមិ​ស្រែប្រាំង ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ នៅតែ​បន្តធ្វើ​យុទ្ធនា​ការទាមទារ ឲ្យ​តុលាការខេត្ត​ត្បូងឃ្មុំ​ដោះលែង លោក សែម សាង​ដែលជា​តំណាង​របស់​ពួកគាត់​ដែល​ត្រូវ​សម្ថ​កិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៩ ដោយ​អយុត្តិធម៌ គ្មាន​កំហុស​មិនមាន​ភស្តុតាង​ច្បាស់លាស់ ។​

​ប្រជាពលរដ្ឋ​ស្នើ ក្រសួង​ពាក់ព័ន្ធ​នឹង​រាជរដ្ឋាភិបាល ជួយ​អន្តរាគមន៍ ដោះលែង លោក​សែម សាង នឹង​ទម្លាក់ចោល​រាល់​ការចោទប្រកាន់ មកលើ​សកម្មជន​ដីធ្លី​បន្តទៀត ជាបន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ ពីព្រោះ​ពួកគាត់​មិនបាន​ប្រព្រឹត្តិ​ដូច​គេ​ចោទប្រកាន់​នោះទេ​។​

​ប្រជា​សហគមន៍​ស្រែប្រាំង នៅ​ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ នាំគ្នា​ឈរ​កាន់​រូបថត​តំណាង​ពួកគេ ដោយ​ស្រែក​ទាមទារ​ឱ្យ​តុលាការ ទម្លាក់​ការចោទប្រកាន់ និង​ដោះលែង​លោក សែម សាង ឱ្យមាន​សេរីភាព​វិញ​។

ការចាប់ខ្លួន​លោក សែម សាង យកទៅ​ឃុំ​ក្នុង​ពន្ធនាការ​ខេត្ត​ត្បូងឃ្មុំ ទំនងជា​អាច​ចេញពី​រឿង​លោក សែម សាង តែងតែ​សកម្ម​ចេញមុខ​ការពារ​ដីព្រៃ​សហគមន៍ ដោយ​ចាប់យក​ម៉ាស៊ីន​អារឈើ​ពី​ជនល្មើស​។ អ្នកភូមិ​រូបនេះ ស្នើ​ដល់​តុលា​ការជួយ​ដោះលែង​តំណាង​ពួកគេ​ឱ្យមាន​សេរីភាព​វិញ ព្រោះ​លោក សែម សាង មិនបាន​ប្រព្រឹត្ត​កំហុស​ធំដុំ​ដូច​ការចោទប្រកាន់​នោះទេ​។​

​ភរិយា​លោក សែម សាង គឺ លោកស្រី ឈឿន ស្រី​សុខ បាន​ថ្លែងថា ក្នុងអំឡុង​ពេលដែល​ប្ដី​គាត់​ឃុំ​ក្នុង​ពន្ធនាគារ គាត់​មិនអាច​ធ្វើ​ការងារ​អ្វី​បានទេ​។ លោកស្រី​ឱ្យដឹងថា លោក សែម សាង គឺជា​ពលរដ្ឋ​ដូច​អ្នកភូមិ​ឯទៀត ប្រកប​របរ​លក់​ជី និង​ថ្នាំ​បាញ់សម្លាប់​សត្វល្អិត ដោយ​ដាក់​ប្លង់ដី​ទៅ​ខ្ចីប្រាក់​ពី​ធនាគារ ដើម្បី​ធ្វើ​ដើមទុន​រកស៊ី​។ ស្ត្រី​រូបនេះ ស្នើ​ដល់​តុលាការ​ជួយ​ព​ន្លឿ​ន​នីតិវិធី ដោះលែង​ប្ដី​លោកស្រី ឱ្យបាន​ជួបជុំ​គ្រួសារ​វិញ ព្រោះ​ពេលនេះ​គ្រួសារ​កំពុង​ជួប​បញ្ហា​ជីវភាព​ខ្លាំង​។​

​លោក សែម សាង ត្រូវបាន​អាជ្ញាធរ​ស្រុក​តំបែរ ស្ទាក់ចាប់​នៅ​ភូមិ​ស្រែប្រាំង ហើយ​នាំខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩ បន្ទាប់ពី​លោក​ត្រឡប់​មកពី​ចូលរួម​សិក្ខាសាលា​ចិញ្ចឹម​មាន់ និង​ផលិត​ទឹក​សុទ្ធ នៅ​ខេត្តកំពង់ឆ្នាំង​។ តំណាង​ពលរដ្ឋ​រូបនេះ រង​ការចោទប្រកាន់​ទាក់ទង​នឹង​បទ​ចោទថា “​កំហែង​ដោយមាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការប្រើប្រាស់​អា​វុ​ធ​” ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ស្រែប្រាំង ឃុំ​ត្រពាំង​ព្រីង កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×