Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំ​ពិភពលោក​ផ្តួចផ្តើម​គម្រោង​ព​ន្លឿ​ន​ការផលិត​ថ្នាំ និង​វ៉ាក់សាំង COVID-19 តែ​អា​មេ​រិច​មិនបាន​ចូលរួម​

spot_img

​មេដឹកនាំ​ពិភពលោក​បានធ្វើ​ការប្តេជ្ញា​ចិត្ត នៅ​ថ្ងៃ​សុក្រ​ដើម្បី​ព​ន្លឿ​ន​កិច្ចការ​ធ្វើតេស្ត ផលិត​ថ្នាំ និង​វ៉ាក់សាំង​វីរុស​កូ​រ៉ូ​ណា និង​ចែកចាយ​ទៅកាន់​ពិភពលោក ប៉ុន្តែ​អា​មេ​រិច​មិនបាន​ចូលរួម​ក្នុង​គម្រោង ដែល​ផ្តួចផ្តើម​ដោយ​អង្គការ​សុខភាព​ពិភពលោក​នេះឡើយ​។​

​ប្រធានាធិបតី​បារាំង លោក Emmanuel Macron អធិការបតី​អាឡឺម៉ង អ្នកស្រី Angela Merket និង​ប្រធានាធិបតី​អា​ហ្វ្រិ​ច​ខាងត្បូង Cryril Ramaphosa ស្ថិត​ក្នុងចំណោម​មេដឹកនាំ​ដែល​បាន​ចូលរួម​ស​ន្និសិទ​តាម​វីដេអូ ដើម្បី​ចាប់ផ្តើម​គម្រោង​ដែល​អង្គការ​សុខភាព​ពិភពលោក ហៅថា​ជាការ​សហការគ្នា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​។​

​គោលបំណង​គឺ​ដើម្បី​ព​ន្លឿ​ន​ការអភិវឌ្ឍន៍​ថ្នាំ​ដែលមាន​ប្រសិទ្ធភាព និង​សុវត្ថិភាព ការធ្វើ​តេស្ត និង​ការផលិត​វ៉ាក់សាំង ដើម្បី​ការពារ ការធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល COVID-19​។​

​ប្រធាន​អង្គការ​សុខភាព​ពិភពលោក លោក Tedros Adhanom បាន​ថ្លែងថា “​ពួកយើង​កំពុង​ប្រឈម​នឹង​ការគំរាមកំហែង​រួម ដែល​ពួកយើង​អាច​យកឈ្នះ​វា​បាន​ដោយ​វិធីសាស្ត្រ​រួម​”​។​

​លោក​បន្ថែមទៀតថា “​បទពិសោធន៍​បាន​ប្រាប់​ពួកយើង​ថា ទោះបីជា​ឧបករណ៍​អាច​រកបាន​ក៏ដោយ ឧបករណ៍​ទាំងនោះ​មិន​ត្រូវបាន​ប្រើប្រាស់​បាន​ទាំងអស់គ្នា ដោយ​ស្មើភាព​នោះឡើយ​។ ពួកយើង​មិនអាច​ឲ្យ​វា​កើតឡើង​ឡើយ​”​។​

​ក្នុង​កំពុង​ពេល​មានការ​ផ្ទុះ​ជំងឺ​ផ្តាសាយ​ជ្រូក H1N1 កាលពី​ឆ្នាំ ២០០៩ មានការ​រិះគន់ថា ការ​ចែកចាយ​វ៉ាក់សាំង មិនមាន​ភាពស្មើគ្នា​នោះឡើយ ព្រោះ​ប្រទេស​អ្នកមាន​អាចមាន​លទ្ធភាព​ទិញ​បាន​ច្រើនជាង​។​

​លោក Peter Sands ប្រធាន​មូល​និ​ធី​សកល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍ របេង និង​គ្រុ​ញ​ចាញ់​បាន​និយាយថា “​ពួកយើង​ត្រូវធ្វើ​ឲ្យ​ប្រាកដថា អ្នក​ដែល​ត្រូវការ​វា ត្រូវ​ទទួលបាន​វា​។​” “​យើង​ត្រូវ​រៀន​មេរៀន​ពី​ជំងឺអេដស៍​។ មនុស្ស​ច្រើន​លាន​នាក់​បាន​ស្លាប់ មុនពេល​ថ្នាំ​ប្រឆាំង​ការឆ្លង​រោគ​ត្រូវ​បានដាក់​ឲ្យ​ប្រើ​យ៉ាង​ទូលំទូលាយ​”​។​

​ប្រធាន​គណៈកម្មការ​អ៊ឺរ៉ុប លោក Ursula von der Leyen បាន​ថ្លែងថា គោលបំណង​នៃ​កិច្ច​ប្រឹង​ប្រឹង​ជាស​កល​នៅ​ថ្ងៃទី ៤​ខែឧសភា នឹងត្រូវ​ធ្វើការ​ប្រមូល​ថវិការ​ចំនួន ៨,១០​ពាន់​លាន​ដុល្លារ ដើម្បី​បង្កើន​ការងារ​លើ​ការការពារ ការធ្វើ​រោគវិនិច្ឆ័យ និង​ការព្យាបាល​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា ឬ COVID-19 ដែល​បាន​ផ្ទុះ​ដំបូង​ចេញពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន បាន​ឆក់យក​ជីវិត​មនុស្ស​ជិត ២០០.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជិត ២.៨០០.០០០​នាក់​ទូទាំង​ពិភពលោក​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×