Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែ Covid-19 ឪឡឹក​មួយ​ចម្ការ ១០០ តោន ត្រូវ​បង្ខំចិត្ត​លក់​ក្នុងតម្លៃ​ត្រឹមតែ ៣ បាត​/១​គីឡូ ប្រសើរ​ជាង​បោះចោល​អត់លុយ​សោះ

spot_img

​ថៃ​៖ កសិករ​ម្នា​ក់បាន Live វីដេអូ​នៅលើ​បណ្តាញ​សង្គម កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២០ ដោយ​ប្រកា​សលក់​ផ្លែ​ឪឡឹក​ក្នុងតម្លៃ​ត្រឹមតែ ៣ បាត ប៉ុណ្ណោះ (​ជិត​៤​រយ​រៀល​លុយ​ខ្មែរ​) ក្នុង​មួយ​គីឡូក្រាម ។ កសិករ​រូបនេះ​បាន​បញ្ជាក់ថា ផ្លែ​ឪឡឹក​ត្រូវបាន​លក់​ក្នុងតម្លៃ​ដ៏​ថោក ព្រោះ​អ្នកស្រី​ត្រូវការ​រកប្រាក់​សម្រាប់​ថ្លៃ​ធ្វើ​ចម្ការ និង​បង់​ឱ្យ​កម្មករ​។ អ្នកស្រី​បន្តថា លុយ​លក់បាន​បន្តិចបន្តួច​នេះ គឺ​ប្រសើរ​ជាង​អត់លុយ​សោះ ហើយ​ជម្រើស​ចុងក្រោយ គឺ​មានតែ​បោះចោល​ឪឡឹក​ទាំងអស់​។

​ម្ចាស់​ចម្ការឪឡឹក​ខាងលើនេះ​ក៏បាន​បញ្ចា​ក់ថា អ្នកស្រី​មិនមែនជា​អ្នក​រងទុក្ខវេទនា​តែ​ម្នាក់​ទេ កសិករ​ជាច្រើន​នៅក្នុង​ប្រទេស​ថៃ និង​អ្នក​ផ្សេងទៀត ក៏​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ដូចគ្នានេះដែរ ជាមួយនឹង​ការចំណាយ​ទុន និង​គ្មាន​កន្លែង​លក់ទំនិញ​ចេញ​។​

Wirachayaporn អាយុ ៤០ ឆ្នាំ ជា​ចៅស្រី​ម្ចាស់​ចម្ការឪឡឹក​មួយ នៅ​ខេត្ត​ស៊ីសាកេត បាន​បង្ហើប​តាម​ហ្វេ​ស​ប៊ុ​ក​អ្នកស្រី​ដែល​ដាក់ឈ្មោះ «​ស្ត្រី​ខ្លាំង បេះដូង​ដែក (หญิงแกร่ง หัวใจเหล็ก)» ថា ស្ថានភាព Covid-19 បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​កសិដ្ឋាន​គ្រួសារ​របស់​អ្នកស្រី ដែល​បណ្តាលឱ្យ​ឪឡឹក​រាប់​តោន​នៅសល់ លក់​មិន​ចេញ​។ កសិដ្ឋាន​ឪឡឹក​មាន​ទំហំ​ប្រហែល ១០០ រ៉ៃ ឬ​ប្រហែល ៣៩.៥ ហិច​តា ជាធម្មតា កសិដ្ឋាន​នឹង​លក់​ឪឡឹក​ទុំ​ដល់​អ្នកទិញ​នៅមុខ​កសិដ្ឋាន​របស់​ពួកគេ​រាល់ថ្ងៃ​។ តម្លៃ​ធម្មតា ៦ បាត​ក្នុង​មួយ​គីឡូក្រាម ឪឡឹក​នៅក្នុង​ផ្សារ​ទំនើប​ជាធម្មតា​ត្រូវបាន​លក់​ក្នុងតម្លៃ​ប្រហែល ៥០ បាត​ក្នុង​មួយ​គីឡូក្រាម ។​

​អ្នកស្រី Wirachayaporn បានដឹងថា ផ្លែ​ឪឡឹក​មួយ​ចម្ការ​នឹងត្រូវ​បោះបង់ចោល​ដោយ​បន្សល់ទុក​បំណុល​សម្រាប់​គ្រួសារ ដោយ​គ្មាន​ប្រាក់ចំណេញ​សូម្បី​មួយ​រៀល​។ អ្នកស្រី​បានសម្រេច​ចិត្ត​ផ្សាយ​បន្ត​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក ដោយ​ប្រកា​សលក់​ឪឡឹក​ក្នុងតម្លៃ​ត្រឹម ៣ បាត ក្នុង​មួយ​គីឡូក្រាម​ដែលជា​ថ្លៃដើម​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ Sanook)

spot_img
×