Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ត្រូវ​សង្សារ​ចាក់​ស្លាប់​ក្នុង​បន្ទប់​ផ្ទះសំណាក់​យីហោ “សំណាង​ណាស់”

spot_img

​កណ្ដាល ៖ បុរស​ម្នាក់ ត្រូវ​បាន​នារី​ជា​សង្សារ ចាក់​សម្លាប់​នៅ​ក្នុង​ផ្ទះសំណាក់​យីហោ សំណាង​ណាស់​។ ករណី​ឃាតកម្ម​នេះ សមត្ថកិច្ច​ជំនាញ​បញ្ជាក់ថា គឺជា​ករណី​ឃាតកម្ម​ហើយ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​និង​ធ្វើ​ការស្រាវជ្រាវ​ស្វែងរក​ឃាតករ​ដែល​ចាក់​សម្លាប់​ជនរងគ្រោះ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ ករណី​ឃាតកម្ម បាន​បង្ក​ឲ្យមាន​ការភ្ញាក់ផ្ងើល​ឡើង​នៅ​វេលា​ម៉ោង​១៨​និង​១០​នាទី ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ត្រពាំង​សុ​ក្រំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ។​

​មន្ដ្រី​នគរបាល​ស្រុក​អង្គស្នួល​បានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ នួន សុភាព ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើកហាង​ម៉ាស្សា និង​សារព័ត៌មាន​សំឡេង​ប្រជាជន បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ស្រែអំពិល សង្កាត់​ស្នោរ ខ​ណ្ទ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។ បុរស​ម្នាក់​នេះ បាន​ឌុប​នារី​ជា​សង្សារ​របស់​ខ្លួន មក​ដេក​ក្នុងផ្ទះ​សំណាក់​យីហោ សំណាង​ណាស់ លុះ​ដេក​ប្រហែលជា​៣​ម៉ោង ស្រាប់តែ​នារី​ជា​សង្សារ​យក​កូនកាំបិត​ចាក់​ទៅលើ​បុរស​ម្នាក់​រូបនេះ បណ្ដាលឲ្យ​ស្លាប់ រួច​ជិះ​ម៉ូតូ​របស់​បុរស​រូប​នេះ​គេចខ្លួនបាត់​។ ក្នុង​ករណី​ខាងលើ​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុតាង​រួមមាន​៖ កាំបិត​ចុង​ស្រួល​ដង​ខ្មៅ​លាយ​ស​ប្រឡាក់​ឈាម​ចំនួន​១ ភួយ​១​ពណ៌​ផ្កាឈូក កន្សែង​១​ពណ៌​ក្រហម ប្រលាក់​ឈាម ខ្នើយ​១​ពណ៌​គ្រប​មុខ​ជន​រងគ្រោះ កម្រាលពូក​ពណ៌​ផ្កាឈូក​ប្រលាក់​ឈាម ខោ​ទ្រនាប់​ពណ៌​ក្រហម វ៉ែនតា​១ ស្រោម​អានាម័​យ​ចំនួន​២​មិន​ទាន់​ប្រើប្រាស់ វិទ្យុទាក់ទង​១​គ្រឿង ខោ​ជើងវែង​ពណ៌​ត្រីអ៊ី និង​អាវយឺត​ដៃ​វែង ពណ៌​ស​ខ្មៅ​លាយ​ខៀវ អាវ​វាល​ឃ្លៀក​ដៃខ្លី ពណ៌​ខ្មៅ ស្រោមជើង​មនុស្ស​ស្រី​១​គូរ ពណ៌​ខ្មៅ មួកសុវត្ថិភាព​ចំនួន​១ ខ្សែក​លោហធាតុ​ពណ៌​លឿង​មាន​បន្តោង​១​ខ្សែ ស្រោមជើង​ពណ៌​ខ្មៅ​១​គូរ ស្បែកជើង នាឡិកាដៃ និង​ខ្សែ​ចង្កេះ​ប្រាក់​១​ខ្សែ​។​

​តាម​ការបំភ្លឺ​របស់​ឈ្មោះ ចែម ប៊ុន​ធី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​អ្នកមើលការខុសត្រូវ​ផ្ទះសំណាក់​យីហោ សំណាង​ណាស់ បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០១៨ នៅ​ម៉ោង​១២​ថ្ងៃត្រង់ ជង​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ មក​ចូល​ផ្ទះសំណាក់ ដោយ​បាន​ដឹក​នារី​ជា​សង្សារ​ម្នាក់​មក​ជាមួយ រួច​ចូលដេក​ក្នុង​បន្ទប់​លេខ​១១ ។ លុះ​ប្រហែល​ម៉ោង​១៣​និង​៤៣​នាទី ឈ្មោះ ចាន់ សុខ​នី​ម ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរ​បរមើល​ការខុសត្រូវ​ផ្ទះសំណាក់ បានឃើញ​នារី​ជា​សង្សារ​របស់​ជនរងគ្រោះ​ដែល​មក​ជាមួយ​គ្នា​នោះ បាន​ចេញ​មក​ក្រៅ​បន្ទប់ ហើយ​អង្គុយ​លើ​ម៉ូតូ​របស់​ជនរងគ្រោះ ដោយ​និយាយ​ទូរស័ព្ទ ភ្លាម​នោះ​នារី​សង្សារ​ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​ក្រៅ​បាត់​ទៅ​ដោយ​មិន​ឃើញ​ត្រឡប់មកវិញ ។​
​លុះដល់​ម៉ោង​ប្រមាណ​១៨​ល្ងាច ថ្ងៃ​ខែ​ឆ្នាំ​ដដែល ដោយ​មាន​ការសង្ស័យ​មិនឃើញ​នារី​ជា​សង្សារ​ត្រឡប់មកវិញ ឈ្មោះ ចាន់ សុខ​នី​ម ក៏​ដើរ​ទៅ​មើល​បន្ទប់​លេខ​១១ ក៏​ឃើញ​ទ្វារ​បន្ទប់​ហើប​បន្តិច ហើយ​ឃើញ​នៅក្នុង​បន្ទប់​មាន​សភាព​រញ៉េរញ៉ៃ​និង​ឃើញ​បុរស​ម្នាក់​ដេក​ស្លាប់​លើ​ឥដ្ឋ​ការ៉ូ ដោយ​មាន​ប្រឡាក់​ឈាម ក៏​រត់​ទៅ​ប្រាប់​ប្ដី​ថា​មាន​មនុស្ស​ស្លាប់​ក្នុង​បន្ទប់​លេខ​១១ ក៏​បាន​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល រួច​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​មក​ធ្វើការ​ពិនិត្យ​សាកសព ។​

​សមត្ថកិច្ច​បានឲ្យដឹងថា សាកសព​មាន​ស្នាម​ចាក់​នឹង​កាំបិត​ចុង​ស្រួច​ចំនួន​១៧​កន្លែង ត្រង់​ក្បាលពោះ​ជម្រៅ​ដល់​ក្នុង​២​សង់ទីម៉ែត្រ នៅ​ចង្អុល​ដៃស្ដាំ​សព​មាន​ដាច់​មុត​មួយកន្លែង ត្រង់​ខ្នងដៃ​ខាងឆ្វេង​មាន​មុត​ទំហំ​បី​សង់ទីម៉ែត្រ​ជម្រៅ​ដល់​ឆ្អឹង ថ្លើមដៃ​ខាងឆ្វេង​មុត​ទំហំ​៣​សង់ទីម៉ែត្រ​ជម្រៅ​ដល់​ឆ្អឹង ភ្លៅ​ខាងស្ដាំ​មុត​មួយកន្លែង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×