Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងកម្លាំង មន្ត្រី​គយ និង​រដ្ឋាករ មន្ត្រី​ច​ត្តា​ឡី​ស័ក ត្រួតពិនិត្យ​លំហូរ​ចរាចរណ៍ ទំនិញ​នាំចេញ​-​នាំ ចូល​ឆ្លងកាត់ ច្រកទ្វារព្រំដែន​ទ្វេភាគី បុស​មន​

spot_img

​ខេត្តស្វាយរៀង ៖ ឯកឧត្តម​ម៉ែន វិបុល អភិបាលខេត្ និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​ក្រុមការងារ​ខេត្ត ដោយមាន​ការចូលរួម​ពី​លោកនាយក​រដ្ឋបាល​សាលាខេត្ត លោក​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត លោក​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត និង​លោក​ប្រធាន​ទីស្នាក់ការ​ច្រកទ្វារ​ព្រំ​ដែ​ប​ទ្វេភាគី​បុស​មន បាន​អញ្ជើញ​ចុះ​ពិនិត្យ​ពី​ស្ថានភាព​នៃ​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន និង​ការពង្រឹង​អនុវត្ត​វិធាន​ការបង្ការ​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​ច្រកទ្វារព្រំដែន​ទ្វេភាគី​បុស​មន ស្ថិតនៅ​ឃុំ​បុស​មន ស្រុក​រំដួល ខេត្តស្វាយរៀង ។​

​ឯកឧត្តម​អភិបាលខេត្ត បាន​មានប្រសាសន៍​ថ្លែង​នូវ​ការកោតសរសើរ ចំពោះ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ដែល​ឈរជើង​នៅ​ច្រកទ្វារព្រំដែន​ទ្វេភាគី​បុស​មន​កន្លងមក ដែល​បាន​ខិតខំ​អនុវត្ត​តួនាទី​ក្នុងការ​ការពារ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ព្រំដែន និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​ជាមួយ​ភាគី​វៀតណាម ពិសេស​ក្នុងការ​សម្របសម្រួល លើ​ការដឹកជញ្ជូន​ទំនិញ ឆ្លងកាត់​ព្រំដែន​ដោយ​បញ្ជៀ​សបាន​នូវ​ការកកស្ទះ ។

​ក្នុងនាម​ជា​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ខេត្ត ឯកឧត្តម​បានស្នើ​ដល់​កងកម្លាំង មន្ត្រី​គយ និង​រដ្ឋាករ មន្ត្រី​ច​ត្តា​ឡី​ស័ក និង​មន្ត្រី​មាន​សមត្ថកិច្ច​ដែល​ឈរជើង​នៅ​ច្រកទ្វារព្រំដែន​ទ្វេភាគី​បុស​មន ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​ស្របតាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជា​រដ្ឋបាលខេត្ត​ពាក់ព័ន្ធ​នឹង​ការធ្វើដំណើរ​ចេញចូល​ឆ្លងកាត់​ព្រំដែន រវាង​ប្រជាពលរដ្ឋ​ប្រទេស​ទាំងពីរ ដោយឡែក​ចំពោះ​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​រួម ត្រូវ​សម្របសម្រួល​ជាមួយ​ភាគី​វៀតណាម ដើម្បី​សម្រួល​និង​រក្សា​ឲ្យ​បាន​នូវ​ស្ថិរភាព លំហូរ​ចរាចរណ៍​ទំនិញ​នាំចេញ​-​នាំចូល​ឆ្លងកាត់​ព្រំដែន រវាង​ប្រទេស​ទាំងពីរ ឲ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន ល្អប្រសើរ និង​ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​សហការ​រួម​គ្នា ពង្រឹង​កិច្ច​អនុវត្ត​វិធានការ បង្ការ​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ស្របតាម​វិធានការ​ច​ត្តា​ឡី​ស័ក ដូចជា​ការបាញ់​ថ្នាំ​កម្ចាត់​មេរោគ លើ​រថយន្ត​ដឹកទំនិញ​ជាដើម រហូតដល់​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩ មាន​ភាព​ធូរស្រាល​ឡើងវិញ ៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×