Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើកគ្នា​មក​វាយកម្ទេច​ផ្ទះ​គេ ហើយ​ប៉ុនប៉ង​វ៉ៃ​ម្ចាស់ផ្ទះ​និង​ជាង​ទៀត ខណៈ​ផ្ទះ​ខ្លួនឯង​អាចធ្វើ​អ្វីៗ​បាន និង​សូម្បី​សង់​រំលោភ​ចំណីផ្លូវ (​វីដេអូ​)

spot_img

​ករណី​ទំនាស់ ដែលមាន​ភាគី​ផ្ទះ​ហាង​កាហ្វេ​មួយ ត្រូវបាន​គេ​អះអាងថា​មាន​ខ្នង​ធំ តែង​តាម​រករឿង​វាយកម្ទេច​ផ្ទះ​ម្ខាង​ទៀត​ជាប់​គ្នា ដែលជា​ផ្ទះ​ពេទ្យ មិន​ឲ្យ​សាងសង់​អ្វី​ទាំងអស់ ដែល​រំលោភច្បាប់​ព្រហ្មទណ្ឌ​ទាំងស្រុង បានធ្វើ​ឲ្យ​មហាជន​នៅក្នុង​បណ្តាញ​សង្គម ស្អប់ខ្ពើម​យ៉ាងខ្លាំង បន្ទាប់ពី​បានឃើញ​សកម្មភាព ជាមួយ​ការប្រើប្រាស់​សម្តី​ដ៏​កោងកាច​អាង​បក្ខពួក មកលើ​ភាគី​ខាង​ផ្ទះ​ពេទ្យ ដោយ​មិន​យក​ច្បាប់​មក​ដោះស្រាយ ។​

​បើតាម​ជាងសំណង់​ដែល​កំពុង​ធ្វើ​ឲ្យ​ផ្ទះ​ពេទ្យ បាន​ប្រាប់​ឲ្យ​ដឹងថា ភាគី​ខាង​ផ្ទះ​ហាង​កាហ្វេ ដែល​មិន​យក​ច្បាប់​មក​ដោះស្រាយ​គ្នា​នេះ ពុំ​ត្រឹមតែ​ចង់វាយ​ម្ចាស់ផ្ទះ​ពេទ្យ​ទេ គឺ​សូម្បី​រករឿង​ចង់វាយ​ដាក់​ខ្នោះ​មកលើ​ពួកគាត់​ជាជាងៗ ដែល​មិន​ដឹងអី​ទៀតផង ។ អ្វីដែល​ពួកគាត់​គ្រប់គ្នា​មានការ​ងឿងឆ្ងល់ និង​ហួសចិត្ត​នោះ គឺ​ត្រង់​ថា ម្ចាស់ផ្ទះ​ដែល​រករឿង​គេ​នេះ អាច​សាងសង់​អ្វីៗ​បាន និង​សូម្បី​សង់​ហាង​កាហ្វេ ក៏​លយ​រំលោភ​ចំណីផ្លូវ​សាធារណៈ​ទៀត តែ​បែរជា​អាជ្ញាធរ​មើលមិនឃើញ​ទៅវិញ ។​

​នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​កលោក Huy Ou Dom បាន​បង្ហោះ​វីដេអូ និង​រៀបរាប់​ពី​ហេតុការណ៍​ដ៏​អាក្រក់​នេះ​ឲ្យ​ដឹងថា​៖ «#​ផ្ទះ​ជាប់​គ្នា​នៅ​ភូមិ​ត្រពាំង​ថ្លឹង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មានទំនាស់​ដោយសារ​ភាគី​ម្ខាង អាង​មាន​ខ្នង​ធំ​តាម​រករឿង​វាយកម្ទេច​ផ្ទះ​ម្ខាង​ទៀត ជា​ផ្ទះ​ពេទ្យ​ជួយសង្គ្រោះ​មនុស្ស​ទូទៅ មិន​ឲ្យ​សាងសង់​អ្វី​ទាំងអស់​.. តែ​ផ្ទះ​រករឿង​គេ​នោះ បាន​សាងសង់​ហាង​កាហ្វេ រំលោភ​ចំណីផ្លូវ​ទាំងស្រុង បែរជា​អាជ្ញាធរ​មើលមិនឃើញ​ទៅវិញ​.. ជួយ​ស៊ែរ​ម្នាក់​មួយ​មក​បងប្អូន ដើម្បី​ឲ្យ​ថ្នាក់លើ​ជួយ​អន្តរាគមន៍​ផង​! អាណិត​គ្នា​អ្នកតូច​ទាប​» ៕ ដោយ​៖ លឹម ហុង​




spot_img
×