Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ខៀវ សុភ័គ​៖ កម្ពុ​ជាមាន​អ្នកជា​សះស្បើយ​ជា​បន្តបន្ទាប់ យើង​មិនត្រូវ​ធ្វេសប្រហែស ព្រោះ​ជំងឺ​កូ​វីដ​-១៩ ងាយ​នឹង​ឆ្លង​ណាស់

spot_img

​ភ្នំពេញ​៖ ឯកឧត្តម​មានប្រសាសន៍​បន្តថា បើទោះបីជា​ប្រទេស​យើង​ហាក់​មានសំណាង​ជាង​បណ្តា​ប្រទេស​មួយចំនួន ដោយ​គ្មាន​អ្នកស្លាប់ ព្រមទាំង​មាន​អ្នកជា​សះស្បើយ​ជា​បន្តបន្ទាប់​យ៉ាងណាក្តី ក៏​យើង​មិនត្រូវ​ធ្វេសប្រហែស​ឡើយ ព្រោះថា​ជំងឺ​កូ​វីដ​-១៩​នេះ​ងាយ​នឹង​ឆ្លង​ណាស់ ក្នុងករណី​បើ​ប្រជាពលរដ្ឋ​យើង​ខ្វះ​ការប្រុងប្រយ័ត្ន នឹងមាន​ការឆ្លង​។

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​រក្សា​អនាម័យ និង​រក្សា​សុខភាព​ឱ្យបាន​ល្អ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ការអំពាវនាវ​នេះ​ធ្វើឡើង​ក្នុងឱកាស​អញ្ជើញ​ចុះ​សុខទុក្ខ និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៧០​គ្រួសារ ដែល​កំពុង​ជួប​ការខ្វះខាត នៅ​ឃុំ​ថ្កូវ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង នា​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២០​។​

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត ខៀវ សុភ័គ បានលើកឡើង​នូវ​កត្តា​មួយចំនួន ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ​ខ្វះខាត​ស្បៀង​រួមមាន ទ​ន្និ​ផល​ស្រូវ​មិនបាន​ល្អ​ដូច​ឆ្នាំមុនៗ​, ការចែក​ដី​ទៅឱ្យ​កូនចៅ​ដូច្នេះ​គ្មាន​ដី​គ្រប់គ្រាន់​សម្រាប់​បង្កបង្កើន​ផល​, គ្រោះធម្មជាតិ​, ពលរដ្ឋ​ធ្វើ​ចំណាកស្រុក​, ការធ្វើ​ស្រែ​ប្រវាស់​មេឃ​, និង​កត្តា​ដែល​កម្ពុជា​ក៏ដូចជា​ពិភពលោក​ទាំងមូល​កំពុង​ជួបប្រទះ​នោះ គឺ​ជំងឺ​កូ​វីដ​-១៩ ។​

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត ខៀវ សុភ័គ មានប្រសាសន៍​បញ្ជាក់ថា បញ្ហា​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​ធ្វើឱ្យ​ពិភពលោក​ជួប​ការលំបាក​ជាខ្លាំង ដោយ​មកដល់ពេលនេះ​ប្រទេស​ជិត​២០០​បាន​ឆ្លង និង​ប្រជាជន​ជិត​២​លាន​នាក់​ហើយ​បាន​ស្លាប់​។ បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដោយ​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​, ការរក្សា​អនាម័យ ការពាក់​ម៉ាស់​, ការ​លាងដៃ​ឱ្យបាន​ស្អាត​។

​ឯកឧត្តម​សន្តិ​បណ្ឌិត សង្ឃឹម​ជឿជាក់ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​ប្រជាពលរដ្ឋ​នៅ​ឃុំ​ថ្កូវ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង នឹង​បង្កើន​ការប្រុងប្រយ័ត្ន ដោយ​ចូលរួម​ទប់ស្កាត់ និង​បង្ការ​កុំឱ្យ​ឆ្លង​ជំងឺ​នេះ ជាមួយនឹង​ការថែរក្សា​សុខភាព និង​អនាម័យ​ឱ្យបាន​ជាប់​ជាប្រចាំ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕​ដោយ​៖​កូ​ឡាប​

spot_img
×