Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រូងភ្នំ​និង​សម្រស់​ធម្មជាតិ នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​

spot_img

ស្ទឹងត្រែង ៖ អ្នក​ចូលចិត្ត​ផ្តិត​យក​រូបភាព​សម្រស់​ធ​ម្ម​ជាតិ គ្រប់កន្លែង ក្នុង​ខេត្តស្ទឹងត្រែង​បានបង្ហាញ​រូបថត​ជាច្រើន​សន្លឹក តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

​រូបថត​ទាំងនោះ បាន​បញ្ជាក់ថា គឺ​រូងភ្នំ​សត្វ​ក្ងោកមាស​។ រូងភ្នំ​នោះ បើ​មើ​លពី​ក្រៅ ហាក់​
​បីដូច​ជាមាន​ភាពអាថ៌កំបាំង ក៏ប៉ុន្តែ​យើង​អាច​ចូលទៅ​ខាងក្នុង​បាន​។ អ្នក​ដែល​បាន​ចូលក្នុង​រូងភ្នំ នឹង​ឃើញ​សភាព​ប្លែកៗ លើ​ផ្ទាំង​ថ្ម​ដូចជា​ល្អាង មាន​ងងឹត​និង​ភ្លឺ ឬក៏​វ​ល្លិ៍​ធ្លាក់​ពីលើ​ដើមឈើ ក្រោម​ម្លប់​ត្រជាក់​នៃ​សំណើម​ទឹក​។​

​ទីនោះ​ពីមុន​សុទ្ធតែ​ព្រៃ​មាន​សត្វ​ជាច្រើន​ប្រភេទ​រស់នៅ​។ តែ​សព្វថ្ងៃ​បាន​ក្លាយជា​ដីចម្ការ​ដាំ​ដំណាំ ហើយ​នៅ​ព្រៃ​សេសសល់​គឺ​សហ​
​គម​ន៍​រៀបចំ​អភិរក្ស​ឲ្យ​ក្លាយទៅជា​តំបន់​ទេសចរ​ទាក់ទាញ​ភ្ញៀវ​។​

​បន្ទាប់ពី​រៀបចំ​បាន​ខ្លះ​សហគមន៍​ភ្នំ​ជម្រក​សត្វ​នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បើក​ដំណើរ​ទស្សនាចរ​ជូន​ភ្ញៀវទេសចរ​នៅ​ឆ្នាំ​២០២០​នេះ ដើម្បី​បាន​ប្រាក់ចំណូល ហើយ​បាន​បន្ត​រៀបចំ​អភិរក្ស​ធនធានធម្មជាតិ នៅ​តំបន់​នោះ ឲ្យ​បាន​គង់វង្ស​បន្ថែមទៀត​។​

​លោក កែវ សុភាព សមាជិក​ក្រុមប្រឹក្សាឃុំ​សំអាង ទទួលស្គាល់ថា តំបន់ភ្នំ​ជម្រក​សត្វ​មាន​សក្ដានុពល​សម្រាប់​ភ្ញៀវទេសចរ​មក​ទស្សនា ព្រោះ​សម្បត្តិ​ធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ នៅ​តំបន់ភ្នំ​ឈ្ងូ​គ​-​ភ្នំ​ក្ងោគមាស​- ភ្នំ​ដំរី​ជល​-​នេះ បាន​រំលេច​នូវ​ទេសភាព​ស្រស់ស្អាត​ណាស់​។​

​ការអភិវឌ្ឍ​សហគមន៍​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ឯកភាព ជាមួយ​មន្ទីរ​ទេសចរ​ណ៍ និង​អង្គការ​ដៃគូ រៀបចំ​ជា​តំបន់ភ្នំ​នេះ​ជា​តំបន់​អេកូ​ទេសចរណ៍​ជម្រក​សត្វ ដោយ​សាងសង់​ជា​ហេដ្ឋារចនាសម្ព័ន្ធ​បាន​ជាង​៧០%​ហើយ​។​

​បើ​យើង​ធ្វើដំណើរ​ចេញពី​ក្រុង​ស្ទឹងត្រែង ឆ្លងកាត់​ស្ពាន​មេគង្គ តំបន់ភ្នំ​ជម្រក​សត្វ​នេះ ស្ថិតនៅ​ចម្ងាយ​ពី​ទី​រួម​ខេត្ត​ប្រមាណ​ជាង​៥០​គីឡូម៉ែត្រ ហើយ​អាជ្ញាធរ​ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង​មន្ទីរ​ទេសចរណ៍ រៀបចំ​ជា​រមណីយដ្ឋាន​អេកូ​ទេសចរណ៍ធម្មជាតិ​សម្រាប់​បម្រើ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ បាន​បាន​ទស្សនា​កម្សាន្ត​៕ ដោយ ៖ សុខុម​


spot_img
×