Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​គ្រាប់បែក​នៅ​ផ្សារ​ថៃ ស្លាប់ ៣​នាក់ និង​របួស​ជិត ២០​នាក់​

spot_img

​មនុស្ស​ចំនួន ៣​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត និង ១៨​នាក់​ផ្សេង​ទៀត​រងរបួស នៅក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ដាក់​បង្កៃ​លើ​ម៉ូតូ ក្នុង​ផ្សារ​មួយកន្លែង ស្ថិតក្នុង​ខេត្ត យ៉ាឡា ភាគ​ខាងត្បូង​ប្រទេស​ថៃ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រុម​សន្តិសុខ​ផ្ទៃក្នុង​។​

​អ្នកនាំពាក្យ​ដដែល​បញ្ជាក់​ថា “​ឧក្រិដ្ឋជន​បានដាក់​បង្កៃ​គ្រាប់បែក​នៅ​លើ​ម៉ូតូ រួច​ដាក់​វា​នៅក្បែរ​រទេះ​ក្បែរ​ផ្សារ ហើយ​កំលាំង​ផ្ទុះ​របស់​គ្រាប់បែក​បណ្តាលឲ្យ​មនុស្ស ៣​នាក់​បាត់បង់​ជីវិត​”​។​

​រហូតមកដល់​ពេលនេះ មិនទាន់​មាន​ក្រុម​ណា​ចេះ​មុខ​អះអាងថា​ជា​ទំនួល​ខុស​ត្រូវរ​បស់​ពួកគេ​ឡើយ នៅក្នុង​ការវាយប្រហារ​ដែល​កើតឡើង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ខេត្ត​ចំនួន ៣​របស់​ថៃ គឺ​ខេត្ត Narathiwat ខេត្ត Pattani និង​ខេត្ត Yala ដែល​ស្ថិតនៅ​ភាគខាងត្បូង​គឺជា​តំបន់​ដែល​មាន​ជនជាតិភាគតិច​ម៉ាឡេ​កាន់​សាសនា​អ៊ីស្លាម រស់នៅ​​ហើយ​ក្រុម​នេះ បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថៃ ដើម្បី​បង្កើត​តំបន់​ឯករាជ្យ ដែល​អំពើហឹង្សា​បាន​បណ្តាលឲ្យ​មនុស្ស​ច្រើនជាង ៦.០០០​នាក់​ស្លាប់ ចាប់តាំងពី​ឆ្នាំ ២០០៤​មក​៕ សុភ័ក្ត្រ​

spot_img
×