Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួមភេទ​ជាមួយ​អនីតិជន អាយុ​ក្រោម ១៥​ឆ្នាំ បន្ទាប់​ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​ក​

spot_img

កណ្ដាល​៖ កាលពី​ថ្ងៃ​ចន្ទ ទី​២០ ខែមេសា ឆ្នាំ ២០២០ វេលា​ម៉ោង ២០ និង​០០​នាទី មាន​ករណី​ជនសង្ស័យ​ម្នាក់ បាន​រួមភេទ​ក្មេងស្រី​ម្នាក់ ជា​អនីតិជន អាយុ ១២​ឆ្នាំ នៅ​ចំណុច​ភូមិ បឹង​ក្តុល ឃុំ កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល បន្ទាប់មក​ជនសង្ស័យ និង​ជនរងគ្រោះ បាន​ទំនាក់ទំនង​ស្នេហា​គ្នា​ទៅវិញទៅមក​តាម​ប្រព័ន្ធ Messenger (​ឆាត​)​។

​ជនរងគ្រោះ​ឈ្មោះ វន ណាវី ភេទ ស្រី អាយុ​១២​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស មាន​ទីលំនៅ​ភូមិ បឹង​ក្តុល ឃុំ កំពង់​អុស ស្រុក ពញាឮ ខេត្ត កណ្តាល​។ រីឯ​ជនសង្ស័យ​ឈ្មោះ ណុ​ច សុផាត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បើកបរ​ដឹក​គ្រឿងសំណង់ មាន​ស្រុកកំណើត​នៅ​ភូមិ ថ្នល់កែង ឃុំ ត្រពាំង​ថ្លុ​ង ស្រុក​ពញាក្រែក ខេត្ត ត្បូងឃ្មុំ បានធ្វើ​តេស្ត​រកសារ​ធាតុ​ញៀន​នៅក្នុង​ទឹកនោម (​អវិជ្ជមាន​) ឃាត់ខ្លួន​។ វត្ថុតាង​ចាប់យក​មាន ទូរស័ព្ទ ១ គ្រឿង ម៉ាក IPhone5C​។

​នគរបាល​មូលដ្ឋាន បានបញ្ជាក់​ពីស​ភាព​រឿង​ហេតុថា នៅមុន​កើតហេតុ​នៅក្នុង​ខែមីនា ឆ្នាំ ២០២០ ជនរងគ្រោះ បាន​យក​ទូរស័ព្ទ​ម្តាយ​របស់ខ្លួន​ឈ្មោះ ឌី សាវឿន​ទៅ​ឲ្យ​ជាង​ទូរស័ព្ទ​បង្កើត Facebook ដោយ​ប្រើ​Acount ឈ្មោះ កូនពៅ សំណព្វ​ហើយ​ជនរងគ្រោះ បាន​លេង​Facebook ទំនាក់ទំនង​ស្គាល់​ជនសង្ស័យ​តាម​បណ្តាញ​សង្គម​Facebook ដោយ​ជនសង្ស័យ​ប្រើ​Account ឈ្មោះ Sophat QB Love បន្ទាប់មក​ជនសង្ស័យ និង​ជនរងគ្រោះ បាន​ទំនាក់ទំនង​ស្នេហា​គ្នា​ទៅវិញទៅមក​តាម​ប្រព័ន្ធ Messenger (​ឆាត​) ហើយ​ក្នុងពេល​នោះដែរ ជនរងគ្រោះ​បាន​ឆាត​ប្រាប់​ជនសង្ស័យ​ថា​៖ ខ្ញុំ​មានរឿង​ជាមួយ ប៉ា ម៉ាក់ ខ្ញុំ​ចង់​ចេញពីផ្ទះ តែ​មិនដឹង​ទៅណា​ទេ ហើយ​ជនសង្ស័យ​បាន​ឆាត​តប​វិញ​ថា​៖ អ៊ីចឹង​មក​នៅ​ជាមួយ​ខ្ញុំ​មក បន្ទាប់មក​ជនសង្ស័យ​បាន ឆាត ប្រាប់​ឲ្យ​ជនរងគ្រោះ ជិះ​រ៉ឺម៉ក​កង់​បី និង​ឲ្យ​ជនរងគ្រោះ​ប្រាប់​ទៅ​អ្នកបើក​រ៉ឺម៉ក កង់​បី​ថា​៖ ឲ្យ​គេ​ជូន​មក​ផ្លូវ ២០០៤ មក​ក្រុងភ្នំពេញ​ចាំ​បង​ទៅយក រួច​ក៏​បិត​ឆាត​ទៅ​។ លុះដល់​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ ២០២០ វេលា​ម៉ោង​៧​ព្រឹក ជនរងគ្រោះ​បាន​ឆាត​ប្រាប់​ជនសង្ស័យ​ថា​៖ អូន​ចេញ​ទៅហើយ ក្រោយមក​អ្នក​ទាំង​២​ក៏បាន​ជួបគ្នា​នៅ​ភ្នំពេញ និង​បាន​ដេក​ស្នាក់នៅ​ជាមួយគ្នា​ចំនួន ២​យប់​នៅ​ភ្នំពេញ​។ បន្ទាប់មក​នៅ​ថ្ងៃទី ២២ ខែមេសា ឆ្នាំ​២០២០ ជនសង្ស័យ​បាន​នាំ​ជនរងគ្រោះ​ទៅ​ស៊ីឈ្នួល​ដាំ​ទុរេន​ឲ្យ​គេ​នៅ​ខេត្ត​ព្រះសីហនុ និង​បាន​ដេក​ស្នាក់នៅ​ជាមួយគ្នា​ទីនោះ​មួយ​យប់​។ លុះ​ព្រឹក​ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២០ ជនសង្ស័យ និង​ជនរងគ្រោះ បាន​ទៅ​ស៊ីឈ្នួល​កាប់​រណ្តៅ​ដាំ​ទុរេន ឲ្យ​គេ​នៅ​ចំការ ខេត្ត​ព្រះសីហនុ ហើយ​ដល់​ពេលយប់​ជនសង្ស័យ និង​ជនរងគ្រោះ បាន​ដេក​នៅ​ជាមួយគ្នា ហើយ​ជនសង្ស័យ​បានរួម​ភេទ ជាមួយ​ជាមួយ​ជនរងគ្រោះ​បានសម្រេច​​។ រហូតដល់​ព្រឹក​ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២០ ជនសង្ស័យ និង ជនរងគ្រោះ បាននាំគ្នា​ទៅ​ស៊ីឈ្នួល​ដាំ​ដើម​ទុរេន​ឲ្យ​គេ​បន្តទៀត ដល់​វេលា​ម៉ោង​១៣ ថ្ងៃ ខែ ឆ្នាំ​ដដែល ក្រុមគ្រួសារ​សាច់ញាតិ​ជនរងគ្រោះ បាន​ដើររក​ហើយ​បានឃើញ​ជនរងគ្រោះ និង​ជនសង្ស័យ កំពុង​នៅ​ជាមួយ​ជាមួយគ្នា​ស៊ីឈ្នួល​ដាំ​ទុរេន​ឲ្យ​គេ បន្ទាប់មក​ក្រុមគ្រួសារ​សាច់ញាតិ​បាន​នាំ​ជនរងគ្រោះ ត្រឡប់មកផ្ទះ​វិញ ចំណែក​ជនសង្ស័យ​ត្រូវបាន​ក្រុមគ្រួសារ​ជនរងគ្រោះ នាំមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ស្រុក​ពញាឮ នៅ​យប់​ថ្ងៃទី​២៥ មេសា ២០២០ វេលា​ម៉ោង​១​និង​៥​នាទី​រំលងអធ្រាត្រ ក្នុងពេលនោះ​ម្ដាយ​ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង ។

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​សាកសួរ និង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕​ដោយ៖កូឡាប

spot_img
×