Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះ​ស្តា​រអណ្តូងទឹក ស្លាប់​ ២​ នាក់ នៅស្រុកប្រាសាទបាគង

spot_img

​ខេត្តសៀមរាប ៖​ ពលរដ្ឋ​២​នាក់​ចុះ​ស្តា​រអណ្តូង​លូ បណ្តាល​ឲ្យ​ស្លាប់ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ចំនួន​៣​នាក់​បាននាំគ្នា​ស៊ីឈ្នួល​ចុះ​ស្តារ​អណ្តូង​លូ​ចាស់ បណ្តាល​ឲ្យ​ស្លាប់​ចំនួន​២​នាក់ ​ឯ​ម្នាក់ទៀត​រួចខ្លួន។​

​ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅវេលា​ម៉ោង ៧​ព្រឹក ​ថ្ងៃទី​២៥​ ខែមេសា ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ឪឡោក​ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ទោ លឹម សម្បត្តិ អធិការនគរបាល​ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹងថា ករណី​ចុះ​ស្ដារអណ្ដូង​ដែលមាន​ជម្រៅ​៧​ម៉ែត្រ​នៅ​ភូមិ​ឪឡោក ឃុំ​បាគង បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​២​នាក់​។​ទី​១.​ឈ្មោះ​ឈុត​.​ស៊ាន​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ រស់នៅ​នៅ​ភូមិ​ឪឡោក បាគង​ស្រុក​ប្រាសាទបាគង​។​ទី​២.​ឈ្មោះ​យឿ​ម​.​រ៉ាត់​ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង ឃុំ​បាគង​ស្រុក​ប្រាសាទបាគង​។​

​ចំណែក​ម្ចាស់ផ្ទះ​មានឈ្មោះ​ធិ​ត​.​សួន​(​ហៅ​)​ប៉ក់​ភេទ​ស្រី​អាយុ​៤៥​ឆ្នាំ​នៅ​ភូមិ​ឪឡោក​ជា​អ្នក​ជួល​ក្នុង​១​នាក់​តម្លៃ​៣០០០០​រៀល​។ ​លោក​បន្តថា តាម​ការសន្និដ្ឋាន​និង​ធ្វើ​កោសល្យវិច័យ បាន​ឲ្យ​ដឹងថា ករណី​ស្លាប់​នេះ​គឺ​បណ្តាលមកពី​ខ្វះ អ៊ុក​ស៊ី​សែន​ដកដង្ហើមក្នុង​អណ្តូង​លូ ៕

​ដោយ​៖​កូ​ឡាប​

spot_img
×