Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន ជឹ​ង​ហៃ​ណា ផ្ដល់​សម្ភារ​បរិក្ខារ សុខាភិបាល គាំទ្រ​ការងារ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​ដល់​អាជ្ញាធរខេត្ត​បាត់ដំបង​

spot_img

​បាត់ដំបងៈ​ក្រុមហ៊ុន ជឹ​ង​ហៃ​ណា អ៊ិន​ដាស​ស្ទ្រី (ZHENGHAINA INDUSTRY Co.,ltd) បានផ្ដល់​សម្ភារ​បរិក្ខា​រ សុខាភិបាល ដើម្បី​គាំទ្រ​ទាំង​ផ្នែក​ជំនាញ​ផ្សព្វផ្សាយ​អប់រំ​ការងារ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​ដល់​អាជ្ញាធរខេត្ត​បាត់ដំបង​ពី​សំណាក់​ស្ថានភាព​ថ្នាក់ជាតិ​របស់​រដ្ឋ និង​វិ​ឯ​ស័ក​ជន ។​

​ក្នុងពេល​ទទួល​អំណោយ​សម្ភារ​បរិក្ខារ​សុខាភិបាល​ពី​ក្រុមហ៊ុន ជឹ​ង​ហៃ​ណា អ៊ិន​ដាស​ស្ទ្រី (ZHENGHAINA INDUSTRY Co.,ltd) បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៥​ខែមេសា​ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង​ខេត្តបាត់ដំបង​។​

​លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា​ចាប់តាំងពី​រាជរដ្ឋាភិបាល បានដាក់​ចេញ​នូវ​សេចក្តីប្រកាស​ឲ្យ​អាជ្ញាធរ​គ្រប់​រាជធានី ខេត្ត ចុះ​ផ្សព្វផ្សាយ​អប់រំ​ការការពារ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩​។​រដ្ឋបាលខេត្ត​បាត់ដំបង បាន​ចុះ​អនុវត្ត​នូវ​ការងារ​នេះ​រាល់ថ្ងៃ គ្រប់​ភូមិ​ឃុំ មិនមាន​ចន្លោះ​នោះទេ​។​ក្រៅពី​ការជួយជ្រោមជ្រែង​ពី​រាជរដ្ឋាភិបាល រួមទាំង​ក្រសួង​ស្ថាប័នរដ្ឋ ដែល​ការងារ​នេះ ត្រូវបាន​ចាប់អារម្មណ៍​ខ្លាំង​ពី​វិស័យ​ឯកជន ដោយ​ពួកគេ​បាន​ជួយឧបត្ថម្ភ​ទាំង​បរិក្ខារ​សុខាភិបាល ថវិកា​និង​គ្រឿង​ឧ​ប​
​ភោគ​បរិភោគ​ផ្សេងៗ​ជា​បន្តបន្ទាប់​។​ជាក់ស្ដែង​ដូច​ក្រុមហ៊ុន ជឹ​ង​ហៃ​ណា អ៊ិន​ដាស​ស្ទ្រី បាន​ផ្ដល់នូវ​ម៉ាស៊ីន​បាញ់ថ្នាំ ទឹក​ថ្នាំ រួមទាំង​សាប៊ូ​លាងដៃ ហើយ​ក្នុងនាម​រដ្ឋបាលខេត្ត សូម​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជ​នានា និង​ក្រុមហ៊ុន​ផងដែរ​។​

​លោក អ៊ិន លុង តំណាង​ក្រុមហ៊ុន ជឹ​ង​ហៃ​ណា អ៊ិន​ដាស​ស្ទ្រី បាន​ប្រាប់​ឲ្យ​ដឹងថា ការងារ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ មិនមែន​ត្រឹម​រាជរដ្ឋាភិបាល​នោះទេ ដែល​ត្រូវធ្វើ​គឺ​ត្រូវមាន​ការចូលរួម​ពី​គ្រប់ភាគី​មាន​ប្រជាពលរដ្ឋ​និង​វិស័យ​ឯកជន​ផ្សេងៗ ទើប​ក្រុមហ៊ុន​របស់លោក បាន​នាំយក​ម៉ាស៊ីន​បាញ់ថ្នាំ​ចំនួន ៣​គ្រឿង ទឹក​ថ្នាំ​២​តោន​និង​សា​ប៊ូល​លាងដៃ ៣០០០​ដុំ មក​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្តបាត់ដំបង​ក្នុង​ការងារ​ទប់ស្កាត់​ជំងឺ​នេះ ។​

គួរបញ្ជាក់​ផងដែរ​ថា នៅ​ខេត្តបាត់ដំបង មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន​៨​នាក់ ស្រី​២​នាក់ ហើយ​អ្នកជំងឺ​ទាំងអស់​ត្រូវបាន​ជាសះស្បើយ​និង​ត្រូវបាន​អនុញ្ញាត​ត្រឡប់ទៅផ្ទះ​វិញ​អស់ហើយ ៕​

ដោយៈ​អ៊ុង​សា​រុំ​

spot_img
×