Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃទី ២៦ មេសា ពុំ​រកឃើញ​ករណី​ជំងឺ COVID-19 ថ្មី​ទេ និង​មិនមាន​អ្នកជា​

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា រហូតដល់​ម៉ោង ៧និង០០​នាទី​ព្រឹក ថ្ងៃទី ២៦ មេសា ២០២០ យេី​ង​ពុំ​រក​ឃេី​ញ​ករណី​ជំងឺ COVID-19 ថ្មី​ទេ ជា​សរុប​ប្រទេស​យេី​ង​មាន​ករណី​ជំងឺ​កូ​វីដ​១៩ ចំនួន​១២២​ករណី​ដដែល និង មិនមាន​ករណី​ជា​សះ​ស្បេី​យ​ថ្មី​ទេ ជា​សរុប​យេី​ង​មាន​១១៧​នាក់​ជា​សះ​ស្បេី​យ​ដដែល ស្លាប់​គ្មាន និង​អ្នកជំងឺ​នៅសល់​សម្រាក​ព្យាបាល​នៅ​ពេទ្យ​ចំនួន ៥​នាក់​។

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​បញ្ជាក់ថា ពិតមែនតែ​ពុំ​រក​ឃេី​ញ​ករណី​ថ្មី​ក៏ដោយ សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វេី​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បេី​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យេី​ង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅ​ឡេី​យ ។

​សូមបញ្ជាក់ថា ប្រទេស​យេី​ង​រក​ឃេី​ញ​ករណី​ជំងឺ​កូ​វីដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃទី ២៧ មករា ២០២០ ។

​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ ១១៥៕​

ដោយ​៖​កូ​ឡាប​

spot_img
×