Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យកម៉ូទ័របូមទឹកដាក់អាង និងពាងដើម្បីប្រើប្រាស់ ឆ្លងចរន្តអគ្គិសនី ឆក់​បុរសម្នាក់ស្លាប់

spot_img

ខេត្តកណ្តាល៖ នគរបាលស្រុកខ្សាច់កណ្ដាល‌ បានឲ្យដឹងថា នៅថ្ងៃទី២២ខែមករាឆ្នាំ ២០១៨មានករណី​បុរសម្នាក់ឆក់ខ្សែភ្លើងស្លាប់ នៅចំណុច ភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្ត‌កណ្ដាល‌ ។ ជនរងគ្រោះ‌ឈ្មោះ‌​អ៊ូ ង៉ើត ភេទ‌​ប្រុសអាយុ ​៥៨ ឆ្នាំ​ ​ មុខរបរ​កសិករ មានមានទីលំនៅភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុក​ខ្សាច់កណ្តាល។

ជារៀងរាល់ថ្ងៃជនរងគ្រោះឈ្មោះអ៊ូ ង៉ើត នៅភូមិឃុំកើតហេតុ តែងតែយកម៉ូទ័របូមទឹកដាក់អាង និងពាងដើម្បីប្រើប្រាស់ ។ ជនរងគ្រោះបានប្រាប់ប្រពន្ធឈ្មោះ ហេង ថោ ថាយកម៉ូទ័រដើម្បីបូមទឹកដាក់អាងនិងពាង នៅឯក្រោយផ្ទះដូចថ្ងៃធម្មតាដែរ ។ ចំណែកឈ្មោះ ហេង ថោ ជាប្រពន្ធនៅបោសសំអាតផ្ទះបានបន្តិចក្រោយមកស្រាប់តែឮសំឡេងជនរងគ្រោះស្រែកឲ្យគេជួយ ឮដូច្នេះប្រពន្ធបានរត់ទៅក្រោយផ្ទះមើល ពេលទៅដល់ឃើញជនរងគ្រោះដេកលើដីក្បែរម៉ូទ័រ ហើយដៃស្តាំកាន់ព្រីខ្សែភ្លើងជាប់ឃើញ ដូចនេះឈ្មោះ ហេង ថោ បានយកឈើឬស្សីមកផ្ទាត់ខ្សែភ្លើងចេញ ហើយប្រពន្ធជនរងគ្រោះបានស្រែកឆោឡោឲ្យអ្នកជិតខាងជួយ តែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ និងរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ពុកឬស្សី ។ បន្ទាប់មកកម្លាំងជំនាញសហការជាមួយ ក្រុមប្រឹក្សាឃុំ មេភូមិគ្រូពេទ្យពិនិត្យឃើញថា ជនរងគ្រោះមានស្នាមដាច់រលាត់ស្បែកម្រាមដៃខាងស្តាំមួយកន្លែងក្រៅពីនេះពុំមានស្លាកស្នាមអ្វីឡើយ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះពិតជាស្លាប់ដោយឆក់ខ្សែភ្លើងពិតប្រាកដមែន៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×