Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៨​ខ្នង​នៅ​ស្រុក​ជាំ​ក្សាន្ត​

spot_img

​ខេត្តព្រះវិហារ ៖ ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​បាន​វាយប្រហា​រមកលើ​ភូមិសាស្ត្រ​ភូមិ​កោង​យោង​ឃុំ​យាង​ស្រុក​ជាំ​ក្សាន្ត​នៃ​ខេត្ត​ព្រះ​ហារ កាលពី​ល្ងាច នា​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២០ បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៨​ខ្នង​។​

​លោក ភី​វ ដៀ​ន អភិបាល​ស្ដីទី​ស្រុក​ជាំ​ក្សាន្ត​បាន​ឲ្យ​ដឹងថា ទំហំ​នៃ​កា​ខូច​ខាត់​ដោយសារ​ឧបទ្ទវ​ហេតុដែល​បង្កឡើង​ដោយសា​តែ​ខ្យល់​កន្ត្រាក់​បានធ្វើ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៨​ខ្នង បាន​រង​នៅ​កា​ខូច​ខាត់​ស្ទើរតែ​ទាំងស្រុង ក្នុងនោះ​របើក​ដំបូល​អស់​១៣​ខ្នង​ផ្ទះ ហក់​ចេញពី​ជើងតាង​ចំនួន​៤​ខ្នង រលំ​ដើមឈើ​សង្កត់​១​ខ្នង​ផ្ទះ ដោយឡែក​សាលារៀន​ក៏ត្រូវ​របើក​ក្បឿង​អស់​មួយចំនួន​ផងដែរ​។​

​លោក​អភិបាល​ស្ដីទី​ស្រុក​ជាំ​ក្សាន្ត​បានបញ្ជាក់​ផងដែរ​ថា ខ្យល់​កន្ត្រាក់​នេះ គឺ​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រងរបួស ឬក៏​បាត់បង់​ដល់​អាយុជីវិត ប្រជាពលរដ្ឋ​ណា​ម្នាក់ ឬក៏​មាន​ផលប៉ះពាល់​ដល់​ជីវិត​សត្វ​ព្វា​ហនៈ​នោះទេ​។​

​លោក​អភិបាល​ស្ដីទី​ស្រុក​ជាំ​ក្សាន្ត ក៏បាន​ធ្វើកា​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​ធ្វើយ៉ាងណា មេត្តា​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់បំផុត ទៅលើ​ករណី​គ្រោះធម្មជាតិ​នេះ ព្រោះ​រដូវ​នេះ​ជា​រដូវភ្លៀង​នឹង​ចាប់ផ្តើម​ធ្លាក់​មកជា​បណ្តើៗ​ហើយ​។ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទៅ​ប្រកបមុខរប​ធ្វើស្រែ​ចំការ​នៅ​ឆ្ងាយៗ​ពី​ផ្ឋះ ប្រសិន​មើល​មេឃ​រកកល់នឹង​ភ្លៀង សូមមេត្តា​ឆាប់​រូតរះ​ប្រ​យ៉ាប់​វិលត្រឡប់ មកកាន់​លំនៅដ្ឋាន​វិញ ឬមួយ​ក៏​អាច​ស្វែងរក​ទីទួល​សុវត្ថិភាព​ណាមួយ ដើម្បី​ការពារ​បាតុភូត​ផ្គរ​រន្ទះ ដែល​បង្កឡើង​ជាយថាហេតុ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×