Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ យក​រូបថត​ស្ត្រី​ម្នាក់​អាក្រាតកាយ​ពេល​ងូតទឹក បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​

spot_img

​ភ្នំពេញ ៖ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ បាន​ចែកចាយ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក នូវ​រូបភាព​អាសអាភាស អាក្រាតកាយ​ពេល​ងូតទឹក បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន នៅ​ចំណុច សិប្បកម្ម​ធ្វើ​តុ​-​ទូ ភូមិ​តាងៅ​កណ្តាល សង្កាត់ និរោធ ខណ្ឌ​ច្បារអំពៅ កាលពី​ថ្ងៃទី​២៤ ខែមេសា ២០២០ វេលា​ម៉ោង​១៧​និង​០០​នាទី​។​

​ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ ង្វៀង ធី​ម៉ាំង អាយុ​២៥​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ កម្មករ​ធ្វើ​តុ​-​ទូ ស្នាក់នៅ​ភូមិ​តាងៅ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​
​ជនរងគ្រោះ​ឈ្មោះ ជ ធ​ម អាយុ​១៦​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ លក់​កាហ្វេ ស្នាក់នៅ​ភូមិ​.​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ​។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ឆែក Account Facebook ខ្លួន​មើល ក៏​ឃើញ Account Facebook ឈ្មោះ Ra Da (​ជនសង្ស័យ​ឈ្មោះ ង្វៀង ធី​ម៉ាំង​) បាន​យក​រូបថត​អាក្រាតកាយ​ជនរងគ្រោះ​ពេល​ងូតទឹក មក​បង្ហោះ​រួច​សរសេរ​ជា​ភាសា​វៀតណាម បកប្រែ​ក្រៅផ្លូវការ​ជា​ភាសារ​ខ្មែរ មានន័យថា ជនសង្ស័យ​និយាយ​បង្ខូច​មើលងាយ​ជនរងគ្រោះ​ជា​រឿង​អាក្រក់​ខ្លាំងណាស់​។​

​បន្ទាប់មក​ជនរងគ្រោះ​ក៏​យក​រឿងហេតុ​ខាងលើ​ប្រាប់​ឪពុក​។ លុះដល់​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​២២​និង​០០​នាទី ជនរងគ្រោះ​និង​ក្រុមគ្រួសារ​ឃើញ​ជនសង្ស័យ នៅ​ភូមិ​តាងៅ​កណ្តាល សង្កាត់​និរោធ ក៏​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច ចាត់ការ​តាមច្បាប់​៕​ដោយ​៖​កូ​ឡាប​

spot_img
×