Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចនាយក​រដ្ឋមន្ត្រី ក្រើនរំលឹក​ដល់​ពលរ​ដ្ឋ មិនត្រូវ​មើលស្រាល​ចំពោះ​ជំងឺ​កូ​វីដ ហើយ​ត្រូវតែ​ប្រុងប្រយ័ត្ន គ្រប់ពេល​ជានិច្ច​

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា សូម​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​យុវជន និង​កូនក្មួយ​កម្មករ កម្ម​ការ​នី ត្រូវមាន​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ជាមួយនឹង​ជំងឺឆ្លង​កូ​វីដ​-១៩ ដ៏​កាច​សាហាវ​នេះ បើ់ទោះបី​កម្ពុជា​យើង បានទទួល​ជំនួយ​វិ​ជ្ជ​សាស្ត្រ​ជាច្រើន ពី​ប្រទេស​ចិន យ៉ាងណាក្តី ហើយ​ម្យ៉ាងវិញទៀត បើទោះបី​មកទល់​ថ្ងៃទី ២៦ មេសា នេះ មិនមាន​អ្នក​កើតរោគ​កូ​វីដ​-១៩​ថ្មី​ទៀត ហើយ​ចំនួន​អ្នក​ព្យាបាល​បានជា​សះស្បើយ​បាន​កើនឡើង​ដល់​១១៧​នាក់ នៅសល់តែ​៥​នាក់​ទៀត​ក្តី គឺ​បងប្អូន​មិនត្រូវ​មើលស្រាល​ចំពោះ​ជំងឺ​កូ​វីដ​-១៩​នេះ​ដាច់ខាត​។


​សម្តេច បាន​រំលឹកថា ការមើលស្រាល​នឹងមិន​យកចិត្តទុកដាក់​អំពី​ជំងឺ​នេះ គឺអាច​ប្រឈម​នឹង​ការឆ្លង​រោគ​ដ៏​គ្រោះថ្នាក់​ខ្លាំង​បំផុត​។​

​សម្តេច​បាន​បញ្ជាក់ថា ថ្ងៃ​ចុង​សប្តាហ៍ ទោះបី​សម្រាក​នៅផ្ទះ ឬ​ធ្វើដំណើរ​ទីជិត​ឆ្ងាយ​គឺ​ត្រូវ​ពាក់​ម៉ាស ហើយ​មានទឹក​អាល់កុល និង​ជឹ​ល​សម្រាប់​ដុសលាង​សម្អាត​ដៃ​កម្ចាត់​មេរោគ​អោយបាន​ស្អាត​ល្អ​គ្រប់ពេល ដើម្បី​ចៀសវាង​ការចម្លង​រោគ​កូ​រ៉ូ​ណា ពី​ម្នាក់​ទៅ​ម្នាក់ទៀត​។​

​ទន្ទឹមនឹងនេះ គ្រប់គ្នា​ត្រូវតែមាន​អនាម័យ​ល្អ​ក្នុងការ​រស់នៅ ហើយ​ចូលរួម​អនុវត្តន៍​តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ដើម្បី​បង្ការ​ទប់ស្កាត់​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគម និង​ក្នុង​ប្រទេសជាតិ​យើង​ទាំងមូល​៕ ដោយ​៖​កូ​ឡាប​

spot_img
×