Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនល្មើស​មួយក្រុម ទាញ​កាំភ្លើង​បាញ់ បុរស​ម្នាក់ ត្រូវ​១​គ្រាប់​រងរបួស​ធ្ងន់ ហើយ​គេច​បាត់​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​រងរបួស​ដោយ ត្រូវបាន​ខ្មាន់កាំភ្លើង​មិន​ស្គាល់មុខ បាញ់ ត្រូវ​២​គ្រាប់ ដេក​ក្នុង​ថ្លុ​ង​ឈាម កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២០ ត្រង់ចំណុច មុខ​ផ្សារ​សូរិយា​ម៉​ល ផ្លូវ​៥១ ហៅ​ផ្លូវ​ប៉ាស្ទ័រ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ។​

​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស​អាយុ​ប្រហែល​៣០​ឆ្នាំ​ជាង​ស្លៀកពាក់​ស៊ីវិល​ជិះ​ម៉ូតូ​ពី​គ្រឿង ម៉ាក​ហុងដា​XR​ពណ៌​លឿង នឺង​យ៉ាម៉ាហា QBIX ពណ៌​ខ្មៅ​មាន​ផ្លាកលេខ​តែ​មិន​ចាំ បាញ់​ចំនួន​២​គ្រាប់ ។ នៅ​កន្លែងកើតហេតុ​បន្សល់ទុក ស្រោម​អាវុធខ្លី​ជ្រុះ​លើដី​ចំនួន​១ សំបក​គ្រាប់​បាញ់​រួច​ចំនួន​២​គ្រាប់ យកមក​រក្សាទុក​នៅ​អាវុធហត្ថ​ខណ្ឌដូនពេញ ។​

មុន​កើតហេតុ មាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​QBiX មក​មុន​មាន​គ្នា​២​នាក់ បើក​យក​ម៉ូតូ​ទុក នៅមុខ​ហាង​អ៊ីនធឺណិត ហើយ​ដើរមក​អង្គុយ​ផឹក នៅក្នុង​ហាង​យីហោ​ប្រូ អេ​ន ស៊ី​ស​ក្នុង​ផ្សារ​សូរិយា​ម៉​ល បាន​មួយសន្ទុះ​ក្រោយមក​មាន ម៉ូតូ​ម៉ាក​XR ភិនភាគ​ខាងលើ ជិះ​មកដល់​ហើយ​ចត់ នៅមុខ​ហាង​អ៊ីនធឺណិត ជៀង​ខាងជើង​រួច​ដើរចូល​មកជួប​មិត្តភក្តិ​នៅ ហាង​ប្រូ អេ​ន ស៊ី​ស អង្គុយ​បាន​បន្តិច​ម្នាក់​ក្នុងចំណោម​៣​នាក់ បាន​ដើរចូល​ទៅក្នុង​ហាង​អ៊ីនធឺណិត បាន​បន្តិច​ស្រាប់តែ​ឃើញ ឈ្មោះ​ម៉ៅ ជនរងគ្រោះ រត់​ចេញពី​ក្នុង​អ៊ីនធឺណិត មក​ក្រៅ​ភ្លាមនោះ​ជនសង្ស័យ ដែល​ដើរ​ចូលទៅ ក្នុង​ណិ​ត ហើយ​វា​ជនរងគ្រោះ​នោះ​រត់​ចេញមកក្រៅ​ណេ​ត​ដែរ ហើយក៏​បាញ់​ចំនួន​២​គ្រាប់ បណ្តាល​ឲ្យ​ត្រូវ​ជនរងគ្រោះ មួយ​គ្រាប់​តែម្តង បាញ់​រួច​ជនសង្ស័យ ក៏​នាំគ្នា​ឡើង ជីះ​ម៉ូតូ​របស់ខ្លួន​គេចចេញ​ទៅ​ជើង​បាត់ទៅ ។​

​ក្រោយ​កើតហេតុ​ក៏មាន​សមត្ថកិច្ច មកដល់​បាន​ត្រឹម​រកឃើញ​ស្រោម​កាំភ្លើង និង​សម្បក​គ្រាប់​មួយគ្រា​ប់ នៅ​កន្លែងកើតហេតុ រួច​ក៏​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​សង្គ្រោះ ៕ ដោយ​៖​កូ​ឡាប​

 

spot_img
×