Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ដែល​ឆក់​ខ្សែ ក ពី​នារី​ម្នាក់​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​

spot_img

​ភ្នំពេញ​៖ កម្លាំង​នគរបាល​នាយកដ្ឋាន​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ អធិការដ្ឋាន​ខណ្ឌ​បឹង​កេងកង និង​ខណ្ឌមានជ័យ បាន​បើក​ការស្រាវជ្រាវ​មុខសញ្ញា​ឆក់ ដែល​បណ្តាល​មាន​ស្ត្រី​ម្នាក់ ដួល​បោក​ក្បាល​ស្លាប់ នៅលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ កន្លងទៅ​ថ្មីៗ​នេះ​
​ក្រោយពេល​សមត្ថកិច្ច បើក​ការស្រាវជ្រាវ​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព ដែល​នៅ​ជុំវិញ​ក្បែរ​កន្លែងកើតហេតុ នៅវេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២០ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ជា​បន្តបន្ទាប់​ចំនួន​៤​នាក់ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

 

ជនសង្ស័យ​ដែល​កម្លាំង​ជំនាញ​ឃាត់ខ្លួន​បានរួម​មាន ៖​ទី​១.​ឈ្មោះ ឡាយ ពេ​ជ្យ​បញ្ញា ភេទ​ប្រុស អាយុ ២០​ឆ្នាំ​, ទី​២ ឈ្មោះ ធា រ៉ា​បី ភេទ​ប្រុស អាយុ ២០​ឆ្នាំ​, ទី​៣​ឈ្មោះ សុខ ឡេង ភេទ​ប្រុស អាយុ ២០​ឆ្នាំ និង​ទី​៤​ឈ្មោះ ស៊ុន ធារ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ចំណុច​ភូមិ​ទ្រា​២ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​ក្រោយពី​ធ្វើការ​សាកសួរ​បឋម ជនសង្ស័យ​ឈ្មោះ ឡាយ ពេ​ជ្យ​បញ្ញា​, ឈ្មោះ ធា រ៉ា​បី និង​ឈ្មោះ សុខ ឡេង បាន​សារភាពថា​ពួកខ្លួន និង​បក្សពួក​ឈ្មោះ ទ្រី​, ឈ្មោះ តូ និង​ឈ្មោះ រ័ត្ន (​ពៅ​) កាលពី​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ​២០២០ នៅ​ទីតាំង​កើតហេតុ​ខាងលើ ពួកខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​វាយ​ជនរងគ្រោះ​ឈ្មោះ តាន់ ឡាយ​ហួត បណ្តាល​ឲ្យ​ស្លាប់​ពិតប្រាកដ​មែន ។ ដោយឡែក ឈ្មោះ ឡាយ ពេ​ជ្យ​បញ្ញា ក៏បាន​សារភាព​ទៀតថា ក្រៅពី​ករណី​ខាងលើ កាលពី​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០២០ ខ្លួន​, ឈ្មោះ រ័ត្ន (​ពៅ​), ឈ្មោះ ឌី​ន និង​ឈ្មោះ វីន ពិតជា​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនរងគ្រោះ​ឈ្មោះ ហុង សុខ​ចេង រួចមក​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ដេញតាម ទើប​ជ្រុល​ទៅបុក​រទេះ​អេតចាយ​បណ្តាល​ឲ្យ​ដួល​ស្លាប់​នៅ​ចំណុច​ស្ពាន​អាកាស​ស្ទឹងមានជ័យ ។​

ចំណែកមួយករណីទៀត លួចមានស្ថានទម្ងន់ទោស (ឆក់បណ្តាលឲ្យជនរងគ្រោះស្លាប់) នៅចំណុចផ្លូវ៤៣០ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ សមត្ថកិច្ចចាប់ខ្លួន ជនសង្ស័យម្នាក់។

​បច្ចុប្បន្ន​ការិយាល័យ កំពុងតែបន្ត​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​បក្ខពួក​ជនសង្ស័យ​ខាងលើ មក​ផ្តន្ទាទោស​ទៅតាម​នីតិវិធី​ច្បាប់ ។

​ក្រោយពេល​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់ ខាងលើនេះ រួចមក​សមត្ថកិច្ច បាន​បញ្ជូន​ជនសង្ស័យ​ទាំង​៤​នាក់ តាម​រថយន្ត​ភ្លាមៗ ទៅកាន់​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដើម្បី​សាកសួ​តាម​នីតិវិធី​៕​ដោយ​៖CEN​

 

  

  

spot_img
×