Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករខ្មែរជាង៤០ភាគរយធ្វើការនៅថៃ ពុំទាន់មានលិខិតស្នាមត្រឹមត្រូវ តែរាជរដ្ឋាភិបាល នៅពីក្រោយខ្នងពួកគេជានិច្ច

spot_img

ភ្នំពេញ ៖ ការងារផ្តល់លិខិតធ្វើដំណើរពលករកម្ពុជានៅបរទេស បានកែសម្រួលលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ដើម្បីកាត់បន្ថយបែបបទនីតិវិធីសំាញុំា និងបានរៀបចំបើកច្រកចេញចូលតែមួយចំនួន៣កន្លែង រួមជាមួយនឹងការងារផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាកំពុងធ្វើការនៅប្រទេសថៃ ដែលមានក្រុមប្រចាំការនៅប្រទេសថៃផងដែរ ដើម្បីផ្តល់លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបររទេស ។

លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានលើកឡើងថា ចាប់ពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០១៧នេះ ក្រសួងមហាផ្ទៃ បានផ្តល់លិខិតឆ្លងដែនដល់ពលរដ្ឋខ្មែរ ប្រមាណ១.០៨២.៩១៦នាក់ និងលិខិតធ្វើដំណើរជូនពលករកម្ពុជា ទៅធ្វើការនៅបរទេសចំនួន៣៩៧.៨៣៨ននាក់ ។ លោកបានបន្តថា ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋខ្មែរបន្ថែមទៀតនោះ ក្រសួងមហាផ្ទៃ បាននឹងកំពុងរៀបចំបើកបន្ថែមកន្លែងផ្តល់លិខិតឆ្លងដែនចំនួនបួនកន្លែងទៀតនៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង និងផ្សារអ៊ីអន ។

ថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ឋផលការងារអត្តសញ្ញាណកម្មឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ និងលើកទិសដៅបន្ត របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងមហាផ្ទៃ លោកព្រុំ សុខារដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកំពុងបន្តយកចិត្តទុកដាក់ ចំពោះពលករខ្មែរនៅក្រៅប្រទេស ជាពិសេសបានខិតខំធ្វើលិខិតស្នាមដោយស្របច្បាប់ដល់ពួកគេនោះ ។ លោកព្រំ សុខា បានអះអាងថា នាពេលបច្ចុប្បន្ននេះ មានពលករខ្មែរប្រមាណ ជាងមួយលាននាក់ នៅប្រទេសថៃ ហើយក្នុងនោះមានជាង៤០ភាគរយ ពុំទាន់មានលិខិតស្នាម នៅប្រទេសខ្លួនឯងត្រឹមត្រូវនៅឡើយ ។ ពលករខ្មែរទៅធ្វើការនៅបរទេស មានលិខិតធ្វើដំណើរ ត្រឹមតែ៣៩៧.៨៣៨ក្បាលប៉ុណ្ណោះ តែយ៉ាងណាក្តីរាជរដ្ឋាភិបាលនៅពីក្រោយខ្នងពួកគេជានិច្ច រាជរដ្ឋាភិបាលការពារសិទ្ធិរបស់ពួកគេជានិច្ច ហើយរាជរដ្ឋាភិបាលនឹងខិតខំធ្វើយ៉ាងណាឲ្យពួកគេធ្វើការដោយស្របច្បាប់ និងមានលិខិតស្មាមត្រឹមត្រូវផងដែរ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×