Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចាប់​ក្រុម​ក្មេង​ទំនើង​កែច្នៃ​ស៊ី​មាំ​ង​ម៉ូតូ​ប្រែ​ន លាន់​សំឡេង​ខ្លាំង បង្ក​ការរំខាន​ដល់​ប្រជាពលរដ្ឋ​និង​សង្គម

spot_img

​កំពង់ស្ពឺ ៖ ក្រុម​ក្មេង​ទំនើង​កែច្នៃ​ស៊ី​មាំ​ង​ម៉ូតូ​ប្រែ​ន (​ខុស​លក្ខណៈ​បច្ចេកទេស​) ត្រូវបាន​កម្លាំង​នគរបាល​ធ្វើការ​ឃាត់​អប់រំ​ឲ្យ​អាណាព្យាបាល​មក​ធានា ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​សកម្មភាព​រំខាន​ដល់​ពលរដ្ឋ​និង​សង្គម​។​

ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ បាន​ឲ្យ​ដឹងថា នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្វាយ​ក្រ​វ៉ាន់ មានការ​ប្រគល់​ម៉ូតូ​ជូន​អាណាព្យាបាល​ដែល​កូនៗ​គាត់​ជា​ក្រុម​ទំនើង “​កែច្នៃ​បំពង់​ស៊ី​មាំ​ង​ម៉ូតូ​ឲ្យ​លាន់​សំឡេង​ខ្លាំង បង្ក​ការរំខាន​ដល់​ប្រជាពលរដ្ឋ​និង​សង្គម ” ម៉ូតូ​ដែល​កម្លាំង​នគរបាល​ធ្វើការ​ឃាត់​បាន​មាន​ចំនួន ១៩​គ្រឿង ។​

​ការប្រគល់​ម៉ូតូ​ដែល​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​នេះ ឲ្យ​ទៅ​អាណាព្យាបាល​នាពេលនោះ បានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ឧត្ដមសេនីយ៍ត្រី តាប់ លន ស្នងការរង ទទួល​ផែន​សណ្ដាប់ធ្នាប់ លោក ហុក ម៉ា​រ៉ា​ឌី អភិបាលក្រុង​ច្បារមន លោក​ចៅសង្កាត់​ស្វាយ​ក្រ​វ៉ាន់ និង​មានការ​ចូលរួម​មក​ទទួលយក​ម៉ូតូ និង​ធ្វើ​កិច្ចសន្យា​ពី​សំណាក់​វត្ដ​មាន អាណាព្យាបាល សាមីខ្លួន​ជា​កូន​ទំនើង​ផងដែរ ។ ក្រោយ​ការអប់រំ​ណែនាំ ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ទាំងនោះ អាណាព្យាបាល​និង​សាមីខ្លួន​បាន​យក​សម្ភារ​ស៊ី​មាំ​ង​ម៉ូតូ (​ស៊ី​មាំ​ង​ស្រ៊ី​ន​) មក​ធ្វើការ​ដោះដូរ​ឲ្យ​ដូច​ស្ថាន​ដើម​វិញ ទើប​អនុញ្ញាត​ឲ្យ​យកទៅ​ប្រើប្រាស់​ជាធម្មតា​វិញ ។​

​តាម​ការបញ្ជាក់​ឲ្យ​ដឹង​បន្ថែម ពី​លោក​ឧត្ដមសេនីយ៍ត្រី តាប់ លន ថា ប្រតិ​ប​ត្ដិ​ការ​នេះ​គឺ ក្រុមការងារ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ដ ដោយបាន​ការបញ្ជា​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្ដម អភិបាលខេត្ដ និង​ការចង្អុល​ការ​ផ្ទា​ល់ពី​លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ដ កម្លាំង​នគរបាល​ការិយាល័យ​ចរាចរណ៍ សហការ​ជាមួយ​កម្លាំង​របស់​គណៈ​បញ្ជាការ​ឯកភាព​ក្រុង​-​ស្រុក ទាំង​៨ ឃុំ​.​សង្កាត់​បន្ដ​ប្រតិ​ប​ត្ដិ​ការ និង​ចុះ​ផ្សព្វផ្សាយ​ណែនាំ​ដោយផ្ទាល់​ដល់​មុខសញ្ញា ដែលជា​ក្រុម​ក្មេង​ទំនើង​និង​ទីតាំង​លក់​_​ជួសជុល​កែច្នៃ​ស៊ី​មាំ​ង​ម៉ូតូ​នៅក្នុង​ភូមិសាស្ដ្រ​ខេត្ដ ជា​បន្ដបន្ទាប់ ប៉ុន្ដែ​នូវតែ​ជា​បញ្ហា​ទុក្ខ​កង្វល់​អំពី​ក្រុមគ្រួសារ អាណាព្យាបាល​មួយចំនួន ហាក់បីដូចជា មិន​ចាប់អារម្មណ៍ និង​អប់រំ​ប្រដៅ​ដល់​កូន​-​ក្មួយ​នោះទេ ។​
​ជាការ​សំណូមពរ សូម​អាណាព្យាបាល មាតា បិតា ទាំងអស់​សូមជួយ​អប់រំ​ណែនាំ​ដល់​កូន​ឲ្យ​ចូលរួម​គោរព​ច្បាប់ និង​បញ្ឈប់​នូវ​សកម្មភាព​ទាំងឡាយ ដែល​ទាក់ទង​ដល់​ផ្លូវច្បាប់ ” រួមគ្នា​ដើម្បី​សង្គមជាតិ​របស់​យើង ត្រូវមាន​ការចូលរួម​ពី​សំណាក់​ពលរដ្ឋ​នៅក្នុង​សង្គម​”៕​ដោយ​៖​កូ​ឡាប​

spot_img
×