Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លើងប្រច័ណ្ឌ ៖ បុរស​ម្នាក់​ជា​យោធា ផ្ទុះអាវុធ ត្រូវ​ប្រពន្ធ​ស្លាប់​រួច​ដឹក​សព​ប្រពន្ធ​ទៅផ្ទះ ហើយ​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច ឲ្យ​មកឃាត់​ខ្លួន​គាត់

spot_img

​ខេត្តកណ្តាល​៖ បុរស​ម្នាក់​ជា​ប្តី​ត្រូវបាន​នគរបាល​ខេត្តកណ្ដាល ឃាត់ខ្លួន ក្រោយពី​បុរស​សង្ស័យ​រូបនេះ​មានទំនាស់​ជាមួយ​ប្រពន្ធ បាន​ប្រវាយប្រតប់​គ្នា​នៅក្នុង​រថយន្ត ឈានដល់​ផ្ទុះអាវុធ បណ្ដាល​ឲ្យ​ត្រូវ​ប្រពន្ធ​ចំ​ក្រោម​ចង្កា​ស្លាប់​ភ្លាមៗ ខណៈដែល​ជនសង្ស័យ​និង​ជនរងគ្រោះ​ជិះ​រថយន្ត​តាមផ្លូវ​លេខ​២ សង្កាត់​ចាក់អង្រែ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២០ ។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​អគ្គស្នងកា​រ​នគរបាលជាតិ​។​

​ក្រោយពី​ផ្ទុះអាវុធ បណ្ដាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់​រួច ជនដៃដល់​បាន​ដឹក​សព​ប្រពន្ធ​មកកាន់​ភូមិ ព្រែ​ករុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល រួច​បាន​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច ឲ្យ​មកឃាត់​ខ្លួន​គាត់ ដោយ​គាត់​មាន​កំហុស ។​

​ជនសង្ស័យ​មានឈ្មោះ ភឹម សារី អាយុ​៥៨​ឆ្នាំ ជា​យោធា ក្រសួងការពារជាតិ មាន​ស្រុកកំណើត​នៅ​ខេត្ត​បាត់​ដំ​ង​បង​។ ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកណ្តាល​។ រីឯ​ជនរងគ្រោះ​ជា​ប្រពន្ធ​ដែល​ស្លាប់​ឈ្មោះ សោម សា​រៀប អាយុ​៥០​ឆ្នាំ មាន​ស្រុកកំណើត​ខេត្តបន្ទាយមានជ័យ ។​

​ជនសង្ស័យ​បាន​សារភាព​ប្រាប់ នគរបាល​ខេត្តកណ្តាល ថា មុន​កើតហេតុ​គឺ​គាត់ មានការ​ជជែក​ជាមួយ​ភរិយា ក្នុង​រឿង​អន់ចិត្ត​ប្រច័ណ្ឌ ហើយ​ប្រពន្ធ​គាត់ ក៏​មក​ប្រវាយប្រតប់ ប៉ះ​កាំភ្លើង​ដែល​គាត់​បញ្ចូល​គ្រាប់​រួច ក៏​បណ្តាល​ឲ្យ​ផ្ទុះ​ត្រូវស្លាប់​តែម្តង ។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មន្ត្រី​យោធា​សក្តិ​៥​ម្នាក់ ដោយសារតែ​បញ្ហា​ភ្លើង​ប្រច័ណ្ឌ បាន​បើក​បាញ់​ប្រពន្ធ​ក្នុង​រថយន្ត បណ្តាលអោយ​ស្ត្រី​រងគ្រោះ​បាត់បង់​ជីវិត​ភ្លាមៗ ក្នុង​រថយន្ត នៅ​សង្កាត់​ចាក់អង្រែ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

មុនពេល​កើតហេតុ ដោយ​ការ​មានការ​ជជែក​គ្នា​យ៉ាង​តឹងសរសៃក ដែល​អាច​កើតចេញពី​រឿង​ប្រច័ណ្ឌ​នោះបាន​ប្រវាយប្រតប់​ជាមួយ​ប្រពន្ធ ទើប​ធ្វើ​ឲ្យ​ប៉ះ​កាំភ្លើង​ដែល​បញ្ចូល​គ្រាប់​រួច និង​បណ្តាលឱ្យ​ផ្ទុះ​ត្រូវ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​បាត់បង់​ជីវិត​តែម្តង​។ ក្រោយ​ឃើញ​ប្រពន្ធ​បាត់បង់​ជីវិត​បែប​នោះ ទើប​មន្ត្រី​យោធា​រូបនេះ​បាន​ដឹក​សព​ប្រពន្ធ​ពី​ភ្នំពេញ មកកាន់​ភូមិ​ព្រែ​ករុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល រួចហើយ​បាន​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច ឲ្យ​មកឃាត់​ខ្លួន​តែម្តង​៕​ដោយ​៖​កូ​ឡាប​

spot_img
×