Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អន្ទាក់​ចំនួន ​២០​ ខ្សែ ត្រូវ​ភ្នាក់ងារ​ល្បាត​របស់​សហគមន៍​តំបន់ការពារធម្មជាតិ រកឃើញ​និង​សា​ចេញពី​ក្នុងព្រៃ

spot_img

​ខេត្តមណ្ឌលគិរី ៖ អន្ទាក់​ជា​អាវុធ​លាក់​មុខ​ដែល​តាម​យាយី​អាយុជីវិត​សត្វព្រៃ និង​អាច​បង្ក​គ្រោះថ្នាក់​ផងដែរ​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​មន្ទីរ​ប​រិ​ស្ថាន​ខេត្ត​កាលពី​ថ្ងៃទី 26 ខែមេសា​ឆ្នាំ 2020​។​

​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​អំពាវនាវ និង​ទទូច​ឲ្យ​មានការ​ចូលរួម​ការពា​រ និង​អភិរក្ស​ធនធានធម្មជាតិ និង​សត្វព្រៃ​។​

​យ៉ាងណាមិញ សកម្មភាព​ល្បាត​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​ភ្នាក់ងារ​ល្បាត​របស់​សហគមន៍​តំបន់ការពារធម្មជាតិ ក្នុង​សប្ដាហ៍​ទី​៣ នៃ​ខែមេសា​នេះ បាន​ដោះ​ប្រមូល និង​សា​អន្ទាក់​ចំនួន​២០​ខ្សែ ក្នុងនោះ​ក៏បាន​ប្រទះឃើញ​សំណាក​សត្វ​ជ្រូកព្រៃ​ចំនួន​១​ក្បាល ស្លាប់​ដោយ​ជាប់អន្ទាក់​។​

​ក្នុង​បរិការណ៍​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី សូម​អំពាវនាវ និង​ទទូច​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ផ្លាស់ប្ដូរ​ផ្នត់គំនិត​ពី​ការយាយី​អាយុជីវិត​សត្វព្រៃ ហើយ​ងាក​មក​ចូលរួម​ស្រឡាញ់ ការពារ និង​អភិរក្ស​សត្វព្រៃ​ទាំងអស់គ្នា​វិញ ដ្បិត​ការការពារ​និង​អភិរក្ស​សត្វព្រៃ មិនមែន​ធ្វើ​ដើម្បី​បុគ្គល​ណាមួយ​នោះទេ គឺ​ដើម្បី​ប្រជាជាតិ​យើងទាំងអស់គ្នា​។​

​ស្រឡាញ់ និង​ការពារ​សត្វព្រៃ​និង​ជីវចម្រុះ គឺជា​ការចូលរួមចំណែក​អភិរក្ស​ធនធានធម្មជាតិ​៕

ដោយ​៖​កូ​ឡាប​

spot_img
×