Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ទ្យា​នុ​រក្ស​ និង​សហគមន៍​រួមគ្នា​ចុះ​ល្បាត​ក្នុងព្រៃ​ឡង់ ​ដើម្បី​ការពារ​ធនធានធម្មជាតិ​ពី​ការកាប់បំផ្លាញ​របស់​ជ​ន​ខិលខូច​

spot_img

​ភ្នំពេញ ​៖ ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន​រួមជាមួយ​សហគមន៍​តំបន់ការពារធម្មជាតិទាំង ១៩ ដែល​ស្ថិតនៅក្នុង​និង​នៅ​ជុំវិញ​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ទាំង ៤ បាន​ចុះ​ល្បាត​ដើម្បី​ការពារ អភិរក្ស​ធនធាន​ធម្មជាតិ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​​។​

​បើតាម​ការប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី 26 ខែមេសា​ឆ្នាំ 2020 បាន​ឲ្យ​ដឹងថា ​ក្រសួងបរិស្ថាន​សូម​កោតសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ​សមាជិក​នៃ​សហគមន៍​តំបន់ការពារធម្មជាតិ ទាំង ១៩ ដែល​ស្ថិតនៅក្នុង​និង​នៅ​ជុំវិញ​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ទាំង ៤ ខេត្ត (​ខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និង​ក្រចេះ​) ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង ចុះ​ល្បាត​ដើម្បី​ការពារ អភិរក្ស​ធនធានធម្មជាតិ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​។

​នេះ​គឺជា​សកម្មភាព​គំរូ​ក្នុង​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ជាពិសេស​ជាមួយ​ក្រសួងបរិស្ថាន​ដែលជា​អ្នកមាន​សមត្ថកិច្ច​គ្រប់​គ្រង​តំបន់ការពារធម្មជាតិ​។

​កាលពី​ឆ្នាំ ២០១៩ កន្លងទៅ ក្រសួងបរិស្ថាន​បានប្រកាស​ទទួលស្គាល់​ស​ហគ​មន៍​តំបន់ការពារធម្មជាតិ​ចំនួន ១៩ នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ហើយ​ពួកគាត់​បាន​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចុះ​ល្បាត​នៅតាម​តំបន់​នានា​។

​នេះ​គឺជា​ការ​ផ្តល់នូវ​ការទទួលខុសត្រូវ​ក្នុងការ​គ្រប់គ្រង​ថែរក្សា​អភិរក្ស​ធនធានធម្មជាតិ​ដែលជា​សម្បត្តិ​ដ៏​មានតម្លៃ​សម្រាប់​កម្ពុជា​និង​សម្រាប់​ពួកគាត់​។

​គោលដៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​គឺ​បង្កើត​សេដ្ឋកិច្ច​មូលដ្ឋាន បង្កើន​ចំណូល​ជូន​ប្រជា ពលរដ្ឋ​និង​បង្កើត​មុខរបរ​ថ្មី​ជូន​ប្រជា​សហគមន៍ កាត់ផ្តាច់​មុខរបរ​ប្រពៃណី​ដែល​ពួកគាត់​ធ្លាប់តែ​ប្រក​បរបរ ចូល​ព្រៃ​កាប់​ឈើ និង​បរបាញ់​សត្វ​មកជា​ការផ្តល់សេវា​សម្រាប់​ទេសចរណ៍ធម្មជាតិ ឬ​ការការពារ​ធនធាន ធម្មជាតិ​ឱ្យបាន​គង់វង្ស រក្សា​ឈើ​ឈរ​ដើម្បី​លក់​ឥណទាន​កាបូន​ស្ម័គ្រចិត្ត​ដើម្បី​យក​ថវិកា​មក​គាំពារ​លើ ការអភិរក្ស និង​អភិវឌ្ឍ​សហគមន៍​៕

ដោយ​៖​កូ​ឡាប​

spot_img
×