Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីលាម ៖ បញ្ហា​កសិកម្ម​នៅ​ប្រទេស​កម្ពុជា នៅតែជាកម្ម ប្រសិនជា​គ្រប់​អង្គ​ពាក់ព័ន្ធ​របស់​រដ្ឋ​មិន​ជួយ​អោយ​អស់ពី​ដៃ​ជេី​ង​

spot_img

​ភ្នំពេញ ​៖ ​បញ្ហា​កសិកម្ម​នៅ​ប្រទេស​យេី​ង​នៅតែ ជា កម្ម ប្រសិនជា​គ្រប់​អង្គ​ពាក់ព័ន្ធ​របស់​រដ្ឋ​មិន​ជួយ​អោយ​អស់ពី​ដៃ​ជេី​ង​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ក្នុងការ​អនុវត្តន៍​តួនាទី​ភារកិច្ច​របស់ខ្លួន ខ្ញុំ​នៅតែ​សម្លឹង​ឃេី​ញ​ថា មាន​កាឡានុវត្តន៍​ភាព​លេី​ផ្នែក​កសិកម្ម​របស់​កម្ពុជា តែ​កសិករ​នៅតែ​រអ៊ូរទាំ​ព្រោះ ចំណាយ​ទុន​ធ្វេី​អស់ថ្លៃ ឯ​បាន​ផល​គឺ​ថោក ឆ្នាំ​ណា​ក៏​ខាត​ដែរ ។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​វីលាម​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ដែល​បានចេញ​ផ្សាយ​ព័ត៌មាន​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​កាលពី​ថ្ងៃទី ២៦ ខែមេសា​ឆ្នាំ ២០២០​។​

​លោក​បាន​បន្តថា បញ្ហា​នេះ​ចោទសួរ​មេឃ​ក៏​ពិបាក ចោទ​ទៅ​ដី​ក៏​ពិបាក បេី​កសិករ​ហ៊ាន​ចោទ​មន្ត្រី​វិញ កាន់តែ​មហា​ពិបាក ព្រោះ​មន្ត្រី​យេី​ង​ជំនាញ​លេស សឹង​គ្រប់គ្នា ដែលមាន​វប្បធម៌ ទទួល​តែ​ត្រូវ តែ​មិន​ទទួលខុស ។​

​ដោយឡែក​ខ្ញុំ​ញែក​បញ្ហា នៃ​វិបត្តិ​កសិកម្ម ជា​បួន​ផ្នែក ដែល​វា​បង្ករ​មកពី​អង្គ​ពាក់ព័ន្ធ​និ​មួយៗ​ដោយមាន​ភាព​អសកម្ម និង​ទុច្ចរិត​។​

​លោក​លើកឡើងថា ភាព​រាំងស្ទះ​លេ​ី​ដំណាក់កាល​ផលិត ៖ ភាព​យាយី​របស់​មន្ត្រី​ថ្នាក់ក្រោម ក្នុងដំណាក់កាល​ផលិតកម្ម​កសិកម្ម របស់​ពលរដ្ឋ​ប្រជាកសិករ ករណីខ្លះ​ពលរដ្ឋ​ធ្វេី​ស្រែចំការ​សុខ​សុខ អាជ្ញាធរ​មូលដ្ឋាន ទៅ​យាយី ចាប់​ត្រាក់ទ័រ ដូច​ករណី​មួយទៀត​នៅ​ខេត្តកំពង់ធំ ពួក​ឈ្មួញ​ឃុបឃិត​និង​មន្ត្រី​យក​តំបន់​អាងទឹក​រដ្ឋ​ជួល​អោយ​ប្រជាកសិករ ប្រជាកសិករ​តវ៉ា អត់​ទឹក​ធ្វេី​ស្រែ​ចាប់​គ្នា​ដាក់គុក​ជា​ដេី​ម ករណី​មួយទៀត ពលរដ្ឋ​នៅ​បឹង​សំរោង ដែល​គាត់​ចិ​ញ្ច​ម​ត្រី​សម្រាប់​លក់ ។ ទៅ​ឈូសឆាយដី​យក​តំបន់​នឹង​រញ៉េរញ៉ៃ​វ៉​ល់អ​ស់ សួរថា​នរណា​មាន​អារម្មណ៍​ធ្វេី​កសិកម្ម​ទៀត ?

​បញ្ហា​នេះ​ជា​គំនិត​ខ្ញុំ​ទាល់តែ​វិធានការ​ក្ដៅ ដេី​ម្បី​ទប់ស្កាត់​រាល់​អំពេី​ណា​ដែល​ប្រព្រឹត្ត​ពី​សំណាក់​មន្ត្រី​ថ្នាក់ក្រោម ដែល​បង្ក​ភាព​ក្ដៅក្រហាយ​ដល់​ប្រជាកសិករ ។​

​លោក​បាន​បន្ថែមថា ភាពទន់ខ្សោយ​របស់​សេនាធិការ​រដ្ឋ​ក្នុងការ​ផ្ដល់ ចំណី កសិកម្ម ដែល​នេះ​ជា​សមត្ថកិច្ច​របស់​ក្រសួង​ធនធានទឹក ! យេី​ង​ដឹង​ហេី​យ​កសិកម្ម​ត្រូវការ​ទឹក ។ ទឹកជា​ចំណី​របស់​កសិកម្ម តែមាន​តំបន់​ភូមិសាស្ត្រ​កសិកម្ម​ខ្លះ​ទឹក​ទៅ​មិន​ដល់ ឬ​ទៅដល់​ហេី​យ​តែ​ពេល​រដូវប្រាំង គឺ​អស់​ទឹក​បាត់ ព្រោះតែ​ភាពខ្វះ​ចន្លោះ​ក្នុងការ​រក្សាទុក​ទឹក ដោយសារ​ប្រឡាយ​ធំៗ ជីក​លំ​លំ ដោយសារ​ចង់​ចំណាយ​តិច​ដេី​ម្បី «​សល់​លុយ​» ដូចនេះ​ទឹកភ្លៀង​ពេលខ្លះ​ត្រូវបាន​ចាក់ចោល​ឥត​អំពេី ហេី​យ​ប្រជាកសិករ ហាមាត់ ស្រែក​ទួញ​ទៅ រហូត​មាន​ខេត្ត​ខ្លះ​កុំ​ថា​ទឹក​ធ្វេី​កសិកម្ម តែ​រដូវក្ដៅ​ល្មមៗ រក​ទឹក​មុជ​មិនបាន​ផង ។​

​បញ្ហា​នេះ​ខ្ញុំ​យល់ថា ក្រសួង​ធនធានទឹក គួរ​សិក្សា​ពី​ទំហំ​ថវិកា ថា​តេី​ធ្វេី​បែបណា​រុញ នយោបាយ​ទឹក​នៅ​កម្ពុជា អោយ​ក្លាយជា​សរសៃ​តូចៗ​បំបែក​ទៅដល់​គ្រប់​តំបន់​នៃ​តម្រូវការ​កសិកម្ម ។​

​លោក​បានលើកឡើង​ពី​ភាព​រាំងស្ទះ​ក្នុងដំណាក់កាល​លក់​៖ ភាព​មិនសូវ​យកចិត្ត​ទុកដាក់​របស់​ក្រសួងពាណិជ្ជកម្ម​ចំពោះ​កា​រលេី​ក​ស្ទួយ​ទីផ្សា​រលេី​ផលិតផល​កសិកម្ម ! ខ្ញុំ​ឃេី​ញ​ហេី​យ ការ​បង្អួត​ចំពោះ​ការលក់​ផលិតផល​កសិកម្ម​ទៅ​ក្រៅប្រទេស​ដែល​ភាគ​ច្រេី​ន​ផលិត​នោះ គឺ​របស់​ឧកញ៉ា អ្នកធំៗ​មួយ​រង្វង់​តែ​ក្រុម​អភិជន​ដដែល ផ្សាយ​កាន់តែ​ច្រេី​ន ឧកញ៉ា​មានតែ​មួយ​ក្ដាប់​ទេ ដល់​កសិករ​មូលដ្ឋាន ជិត​ចងក​រោយ​សារ​ជំពាក់​ធនាគារ​យកលុយ​មក​ដាំ​ដុះ​តែ​បាន​ផល​លក់​អត់​ចេញ ! ជម្រុញ​តែ​ការលក់​នៃ​ផលិតផល​វត្ថុ​ធាតុ​ដេី​ម ។​

​បញ្ហា​នេះ​ខ្ញុំ​យល់ថា ក្រសួងពាណិជ្ជកម្ម ត្រូវដាក់​ទិសដៅ​ច្បាស់ៗ​ចំពោះ​វិសាលភាព​នៃ​ការជួយ​សម្រួល​ដល់​ផលិតផល​ដែល​ត្រូវ​លក់​អោយបាន ជាពិសេស​ត្រូវ​ស្រង់​ទិន្នន័យ​នៃ​តម្រូវការ​របស់​បណ្ដារ​ប្រទេស​ជា​ដៃគូរ ថា​គេ​ចង់បាន​កសិកម្ម អី ? តែ​កសិករ​គួរ​ដាំ​អី ដេី​ម្បី​លក់ ចៀសវាង​រុញ​តែ​ទំហំ​ផ្គត់​ផ្គង តែ​មិន​ចំ​មុខព្រួញ​នៃ​តម្រូវការ ។​

​ភាព​ក​ន្តេី​យ​និង​មិនសូវ​សហការ​របស់​ក្រសួង​សិប្បកម្ម​និង​ឧស្សាហកម្ម លេី​ការជំរុញ​កិច្ចការ​កសិកម្ម ! យេី​ង​ដឹង​ហេី​យ ជា​កត្តា​ធម្មជាតិ ផលិតផល​កសិកម្ម មួយចំនួនធំ​ទុក​មិនបាន​យូ​ទេ
​ខ្លះ តែ​ប៉ុន្មាន​ថ្ងៃ​ខូច​ហេី​យ វា​ខុស​អី​ពី​ត្រី​ពេញ​សមុទ្រ ពេល​លំបាក​ទិញ​ត្រីខកំប៉ុង​ថៃ ស្រេច​តែ​គេ​ឡេី​ង​ថ្លៃ​ប៉ុន្មាន​ក៏បាន ឯ​ស្វាយ ចេក គ្រឿង​បរិភោគ​អី​ផ្សេងទៀត បេី​លក់​អត់​ចេញ​គឺ​ចោល ។ ព្រោះ​យេី​ង​ខ្វះ​សង្វាក់​ជំរុញ វិស័យ​សិប្បកម្ម ឧស្សាហកម្ម កែច្នៃ ផលិតផល​កសិកម្ម​នោះ​អោយ​ក្លាយជា​ផលិតផល​សម្រេច ។ តេី​ពាណិជ្ជករ​ស្រុក​យេី​ង​គេ​គ្មាន​គំនិត​សោះ​ឬ​វា​ម៉េច ? វា​អាច​ថា​បែប​ហ្នឹង​ដែរ តែ​អាចមកពី​គេ​ចុះ​សិក្សា​ឆ្វេង​ស្ដាំ​ទៅ ឃេី​ញ​ថា​អង្គភាព​ពាក់ព័ន្ធ​គាប​គេ​ច្រេី​ន​កន្លែង​ពេក ធ្វេី​លែង​ចំណេញ ឧទាហរណ៍ អាជ្ញាប័ណ្ណ រោងចក្រ​កែច្នៃ មួយ សុំ​បាន​ងាយ​ហី ? អា​នឹង​ហេី​យ​ដែលជា​បញ្ហា​វិទ្ធង្សនា​ដ៏​ធំ ។​

​បញ្ហា​នេះ​ខ្ញុំ​យល់ថា គួរ​មានការ​លេី​ក​ទឹកចិត្ត​ដល់​ពាណិជ្ជករ អ្នកវិនិយោគទុន ធំៗ ម​កប​ង្កេី​ត​រោងចក្រ​កែច្នៃ ជួយ​សម្រួល​លេី​វិស័យ​កសិកម្ម​យេី​ង អោយ​ក្លាយជា កសិឧស្សាហកម្ម ដែល​ប្រជាកសិករ ដាំ​ដុះ ដោយមាន​សង្ឃឹមថា​ទំនិញ​របស់ខ្លួន​ក្លាយជា​តម្រូវការ​នៃ​គ្រប់ភាគី​ពាក់ព័ន្ធ ។​

​លោក​ប្រធាន​បក្ស បាន​ថ្លែងថា
​ណ្ហេី​យ​ចុះ ខ្ញុំ​លេី​កឡេី​ង​ខាង​លេី​នេះ​ជា​មតិ​តែប៉ុណ្ណោះ គួរ​មិនគួរ​កុំ​ប្រកាន់​ខឹង តែ​ខ្ញុំ​ចង់​ប​ង្ហេី​ប​ថា ដេី​ម្បី​ដោះស្រាយ​អនុវិស័យ​ណាមួយ​ក្នុង​វិស័យសេដ្ឋកិច្ច លុះត្រា​អង្គ​ពាក់ព័ន្ធ​នៃ​វិស័យ​នោះ​ឈានមុខ​ចាប់​ជ្រោង​គ្នា មួយទៀត មនុស្ស​អាច​ធ្វេី​ដល់​អា​ប៉ូ​ឡូ​បាន រឿង​អី​គ្រាន់តែ​ដោះស្រាយ​វិបត្តិ​កសិកម្ម អោយ​រាស្ត្រ​សម្បូរ​សប្បាយ​មិនបាន ? ហេ​ហេ​ហេ​ហេ សំខាន់​ឆន្ទៈ មនសិការ​ទេ មាន​ឬ​អត់ ? លះ​ឬ​អត់ ? សួនតួ​ឬ​អត់ ?

​ប​ញ្ហាកសិកម្ម កុំ​ស្រែកសួរ​មេឃ​សួរ​ដី សំខាន់​ស្រែកៗ​ទៅ អោយ​ព្រះឥន្ទ​បានឮ ថា​ទេវតា​ខ្លះ​កូនចៅ​ព្រះឥន្ទ គឺថា​យ៉ាប់​ណាស់ កំពូល​លេស​៕

ដោយ​៖​កូ​ឡាប​

spot_img
×