Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនាស់​ពាក្យសម្ដី ពេល​ផឹកស៊ី ជនបង្ក​យក​ដាវ​កាប់​ទៅលើ​ជនរងគ្រោះត្រូវ​ចំនួន ០៤​ កន្លែង បណ្ដាលឱ្យ​រងរបួស​ធ្ងន់​

spot_img

​ខេត្តតាកែវ ៖ មានទំនាស់​ពាក្យសម្ដី ពេល​ផឹកស៊ី ជនបង្ក​បានធ្វើ​សកម្មភាព​យក​ដាវ​កាប់​ទៅលើ​ជនរងគ្រោះ ត្រូវ​ចំនួន ០៤​កន្លែង បណ្ដាលឱ្យ​រងរបួស​ធ្ងន់ ។ បន្ទាប់ពី​កើតហេតុ កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​បឹង​ត្រាញ់​ខាងត្បូង បាន​ចុះ​អន្តរាគមន៍ ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ដើម្បី​កសាង​សំណុំរឿង​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃ​សៅរ៍ ទី​២៥ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​១៩៖៣០​នាទី មាន​ករណី​ប៉ុនប៉ង​ឃាតកម្ម​មួយ​កើតឡើង​នៅ ចំណុច​ភូមិ​ត្រដក់​ពង ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ឆាយ ខា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ បានធ្វើ​សកម្មភាព​យក​ដាវ​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ កេ​ត គឿន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​-​សង្កាត់​ជាមួយគ្នា ត្រូវ​ចំនួន ០៤​កន្លែង បណ្ដាលឱ្យ​រងរបួស​ធ្ងន់ ។​

​នគរបាល​បានបញ្ជាក់​មូលហេតុ​ថា ករណីនេះ​កើតឡើង ដោយ​ទំនាស់​ពាក្យសម្ដី ពេល​ផឹកស៊ី ។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ​ស្រុក​សំរោង បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​បឹង​ត្រាញ់​ខាងត្បូង​បាន​ចុះ​អន្តរាគមន៍ ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

ដោយ​៖​កូ​ឡាប​

spot_img
×