Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ម្នាក់​ជា​ឪពុក ពាក់ព័ន្ធ​ករណី​រំលោភ​កូនស្រី​របស់ខ្លួន​ចំនួន ០២​នាក់ ត្រូវ​បញ្ជូនទៅ​តុលាការ​

spot_img

ខេត្តតាកែវ ៖​ កម្លាំង​ប៉ុស្តិ៍នគរបាល​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ឪពុក ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​ទៅលើ​កូនស្រី​របស់ខ្លួន​ចំនួន ០២​នាក់ ។​

​នៅ​ថ្ងៃអាទិត្យ ទី​២៦ ខែមេសា ឆ្នាំ​២០២០ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ បានទទួល​ជនសង្ស័យ​០១ នាក់ ឈ្មោះ រឿង ផុស ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ចក ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ខេត្តតាកែវ ពី​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​ទៅលើ​កូនស្រី​របស់ខ្លួន​ចំនួន ០២​នាក់ មានឈ្មោះ រ វ​ប អាយុ ២២​ឆ្នាំ និង​ឈ្មោះ រ សក អាយុ ១៧​ឆ្នាំ នៅ​ចំណុច​ភូមិ​ត្រពាំង​ចេក ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ចាប់តាំងពី​អំឡុង​ឆ្នាំ​២០១៩ រហូតមកដល់​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២០ ទើប​កម្លាំង​ប៉ុស្តិ៍នគរបាល​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​នៅ​ចំណុច​ផ្ទះជួល​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

​សូមបញ្ជាក់ថា បុរស​ម្នាក់ ត្រូវបាន​សមត្ថកិច្ច ចុះទៅ​ឃាត់ខ្លួន នៅ​បន្ទប់​ជួល បន្ទាប់ពី​កូនស្រី​បង្កើត​ទាំង​២​នាក់ រត់​មកប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​។ ការឃាត់ខ្លួន​នេះ ធ្វើ​ទ្បើង​កាលពី​វេលា​ម៉ោង ២០​និង​៣០​នាទី​យប់​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២០ ត្រង់ចំណុច​បន្ទប់​ជួល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ជា​ឪពុក​ឈ្មោះ រឿង ផុស អាយុ​៤៥​ឆ្នាំ មុខរបរ​មិន​ប្រាកដ មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ​។ ចំណែក​ជ​រងគ្រោះ ជា​កូនស្រី​បង្កើត​ម្នាក់ មាន​អាយុ​២០​ឆ្នាំ និង​ម្នាក់ទៀត​អាយុ​១៧​ឆ្នាំ​។​

ប្រភពព័ត៌មាន​ពី​នារី​រងគ្រោះ​ជា​កូន​ប្អូន បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា រយ​:​ពេល​មួយឆ្នាំ​ចុងក្រោយ​នេះ ពេល​ខ្លួន​ទៅធ្វើ​ការ​ឲ្យ​គេ នៅ​ត្រែងត្រយឹង​ខេត្តកំពង់ស្ពឺ ឪពុក​នាង​បានធ្វើ​សកម្មភាព​ចាប់រំលោភ​នាង​ជា​បន្តបន្ទាប់​ចំនួន​០៣​ដង​មកហើយ ក្រោយពី​ធ្វើ​សកម្មភាព​រួច តែងតែ​គំរាមថា បើ​ហ៊ាន​ប្រាប់​គេ នឹង​សម្លាប់ចោល​។ ជាហេតុ​នាំ​ឲ្យ​នាង​គេច​មក​ធ្វើការ​នៅ​ភ្នំពេញ ជាមួយ​ម្តាយ លុះ​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២០ ឪពុក​នាង​បានមករ​កនាង​នៅផ្ទះ​ជួល និង​បាន​ស្នាក់នៅ​បណ្តោះអាសន្ន​ជាមួយ​នាង​។ ពេលដែល​ស្នាក់នៅ​បន្ទប់​ជួល ឪពុក​នាង​បាន​ប៉ុនប៉ង​ចាប់​នាង​រំលោភ​ទៀត តែ​នាង​បាន​ព្យាយាម​គេចចេញ រួច​មកជួប​ម្តាយ​និយាយ​ដើមទង​ប្រាប់​គាត់ ទើប​ម្តាយ​នាំមក​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចុះ​ចាប់​ឃាត់ខ្លួន​ឪពុក ហើយ​ក៏បាន​បែកធ្លាយ​រឿង ធ្លាប់​ចាប់​បងស្រី​រំលោភ​ជាច្រើន​ដង​ដូចគ្នា​ផង​ដែល​។​

​គួររំឭកថា ជនសង្ស័យ ដែល​ចាប់រំលោភ​កូន​ខ្លួនឯង ដល់​ទៅ​២​នាក់​ខាងលើនេះ គឺ​ប្រពន្ធ​បាន​ចុះចោល​ជិត​២​ឆ្នាំ​មកហើយ ដោយ​ទ្រាំ​ទង្វើ​ប្តី​មិនបាន តែងតែ​ធ្វើបាប ទើប​គេច​ចេញមក​ធ្វើការ​ជា​កម្មការិនី​រោងចក្រ នៅ​ភ្នំពេញ​។ ស្ត្រី​ជា​អតីត​ប្រពន្ធ បាន​ឲ្យ​ដឹងថា ករណី​ដែល​អតីត​ប្តី​គាត់ ចាប់រំលោភ​កូនស្រី​ទាំង​២​នាក់ គាត់​មិនដែល​ដឹង​ឡើយ ទើប​យប់​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២០ ក្រោយពី​គាត់​បាន​ជួប​កូនស្រី តាមផ្លូវ​ឃើញ​កូន​យំ ក៏​ដេញដោល​សួរ ទើប​ដឹង​ការពិត ក៏​នាំ​កូនស្រី​ទៅប្តឹង​សមត្ថកិច្ច ឲ្យ​ចុះ​ឃាត់ខ្លួន​តែម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​កំពុងធ្វើការ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ ចាត់ការ​តាម​នីតិវិធី ៕

ដោយ​៖​កូ​ឡាប​

spot_img
×