Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានកូន ​៤ ​នាក់​ហើយ​នៅតែ​មិន​ស្កប់ ប្រពន្ធ​ផិត​ប្តី​នាំ​ប្រុស​សហាយ​ចូល​ផ្ទះសំណាក់ ប្តី​តាម​ទាន់​ប្តឹង​សមត្ថកិច្ច​ចាប់ខ្លួន​

spot_img

កណ្ដាល ​៖​ ករណី​អំពើ​ផិតក្បត់​ប្រពន្ធ​ក្បត់​ប្ដី យក​ប្រុស​ទៅ​ដេក​នៅផ្ទះ​សំណាក់ ថ្ងៃទី​២៦ ខែមេសា ឆ្នាំ ​២០២០ វេលា​ម៉ោង​ ៨​និង​៣០​នាទី ចំណុច​បន្ទប់​ A ២០ ផ្ទះសំណាក់​មហាលាភ ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។

ជនរងគ្រោះ​ជា​ប្តី​ឈ្មោះ សួស ចំរើន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៦ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំកា​មន ភ្នំពេញ មុខរបរ​លក់ដូរ​។ រីឯ​ជនល្មើស​ទាំង​២​នាក់​៖

១-​ឈ្មោះ វ៉េ​ត អូន​តូច ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៦ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ , មុខរបរ លក់ដូរ ត្រូវជា​ប្រពន្ធ​ជនរងគ្រោះ​(​ឃាត់ខ្លួន​)​។​

២-​ឈ្មោះ ងួន វិឆ័យ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៤​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា ភ្នំពេញ មុខរបរ លក់ដូរ ត្រូវជា​សហាយ​(​ឃាត់ខ្លួន​)​។ វត្ថុតាង​ចាប់យក​មាន រថយន្ត​១ គ្រឿង​ម៉ាក camary ឆ្លាម​ឆ្នាំ​១៩៩៧ ពណ៌​ខ្មៅ ផ្លាកលេខ​ភ្នំពេញ​២M០១១៤​។​

​នគរបាល​ក្រុង​តាខ្មៅ បាន​រៀបរាប់​សភា​ពនៃ​រឿងហេតុ នេះ​ថា មុនពេល​កើតហេតុ​ជនរងគ្រោះ និង​ប្រពន្ធ​បាន​រៀបការ​អស់​រយៈពេល​១៤​ឆ្នាំ​មកហើយ និង បាន​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​ត្រឹមត្រូវ​នៅ​ថ្ងៃទី ០៥/០៧/២០១១ ដោយ​ទទួល​បានកូន​៤​នាក់ ស្រី​១​ប្រុស​៣​។ ក៏ប៉ុន្តែ​មួយឆ្នាំ​ចុងក្រោយ​ជីវិត​ប្តី​ប្រពន្ធ​របស់គាត់​រស់នៅ​មិន​ចុះសម្រុង និង​ឈ្លោះ​គ្នា​ជា​ញឹកញាប់​។ លុះ​មកដល់​ថ្ងៃកើតហេតុ​ខាងលើ ជនរងគ្រោះ​ដោយ​បាត់​ប្រពន្ធ និង​រថយន្ត​របស់គាត់​ខាងលើ​មិនឃើញ​នៅផ្ទះ ក៏បាន​តាមរក​ឃើញ​ប្រពន្ធ​គាត់ និង​ប្រុស​សហាយ បាន​ជិះ​រថយន្ត​នាំគ្នា​ចូលដេក​ផ្ទះសំណាក់​មហាលាភ​បន្ទប់​លេខ​A២០ រួច​គាត់​ក៏បាន​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​កំពង់​សំណាញ់​អោយ​ចាប់​ឃាត់ខ្លួន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ចាត់ការ​តាមច្បាប់​តែម្តង​៕​

ដោយ​៖​កូ​ឡាប​

spot_img
×