Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ប្អូនថ្លៃ​បាញ់​បងថ្លៃ ០៣​ គ្រាប់ គេចខ្លួន​បាន​ជិត ​២ ​ខែ ត្រូវអស់​លក្ខណ៍​ហើយ​បន្ថែម​បទល្មើស​មួយទៀត​

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២០​នេះ មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​០២​នាក់ ទៅកាន់​តុលាការ​ដើម្បី​ធ្វើការ​ផ្តន្ទាទោស ពាក់ព័ន្ធ​ករណី​ហឹ​ង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​(​ប្រើ​អាវុធខ្លី​បាញ់​បងថ្លៃ​ឲ្យ​របួសធ្ងន់​) និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

​ជនសង្ស័យ​ឈ្មោះ រស់ សូ​ឌី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ បាន​បាញ់​បងថ្លៃ​ចំនួន​៣​គ្រាប់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោង​១៤​និង​៤០​នាទី​ថ្ងៃទី​២៩ ខែកុម្ភ​: ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​លេខ​T១៤ ផ្លូវ​បេតុង ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រួច​រត់គេចខ្លួន​បាត់​ជិត​០២​ខែ ត្រូវបាន​កម្លាំង​ជំនាញ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ស្រាវជ្រាវ រកឃើញ​តម្រុយ កំពុង​លាក់ខ្លួន នៅ​ខេត្តកោះកុង ទើប​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះទៅ​សហការ​ជាមួយ អាវុធហត្ថ ស្រុកស្រែ​អំបិល ខេត្តកោះកុង ធ្វើការ​ឃាត់ខ្លួន​បានតែ​ម្តង​។​

​ជនសង្ស័យ​បាន​សារភាពថា នៅ​ថ្ងៃកើតហេតុ​រូប​ខ្លួន​និង​ប្រពន្ធ បាន​ទំនាស់​ពាក្យសម្ដី​ជាមួយគ្នា នៅ​ផ្ទះជួល​ចំណុចកើតហេតុ ខណៈពេល​នោះ ស្រាប់តែ​ម្តាយក្មេក របស់ខ្លួន បានចេញ​មុខ​អន្តរាគមន៍ ហើយ​ធ្វើការ​ជេរ​មកលើ​រូប​ខ្លួន​យ៉ាងខ្លាំង បន្ទាប់មក​បងថ្លៃ​រប​ស់​ខ្លួន ឈ្មោះ ប៊ុត តុលា ភេទ​ប្រុស បានមក​ស្ដីបន្ទោស​ខ្លួន​បន្ថែមទៀត និង​មានបំណង នាំ​ម្តាយក្មេក ប្រពន្ធ និង​កូន​ខ្លួន ចាក​ចេញពីផ្ទះ តែ​ខ្លួន​មិន​ព្រម​ឲ្យ​ចាកចេញ បងថ្លៃ​ក៏បាន​បោះសម្ដី​ថា បើ​ហែង​ខ្លាំង​បាញ់​អញ​មក ដោយ​រូប​ខ្លួន​ខឹង​ខ្លាំង ក៏​ដក​កាំភ្លើងខ្លី​បាញ់​ទៅលើ​បងថ្លៃ ចំនួន​០៣​គ្រាប់ រួច​ក៏​គេចខ្លួន ទៅ​ដេក​ផ្ទះសំណាក់​ខេត្តកំពង់ស្ពឺ​មួយ​យប់ ទើប​បន្តទៅ​លាក់ខ្លួន​នៅ​ខេត្តកោះកុង រហូតដល់​ថ្ងៃ​ដែល​អាវុធហត្ថ ឃាត់ខ្លួន​តែម្តង​។​

​ក្នុងអំឡុងពេល សមត្ថកិច្ច​អាវុធហត្ថ​ធ្វើ​ប្រតិបត្តិការ បាន​ឆែកឆេ​បន្ទប់​ជនសង្ស័យ​ឈ្មោះ រស់ សូ​ឌី និង​បន្ទប់​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ នូ​ច ភា​រ៉ា ដែល​នៅក្បែរ​គ្នា រកឃើញ​អាវុធខ្លី​០១​ដើម គ្រាប់​១៣​គ្រាប់ ថ្នាំញៀន​១២​កញ្ចប់ ជញ្ជីង​ថ្លឹង​ថ្នាំញៀន​០១​។ ជនសង្ស័យ​បាន​សារភាព​បន្ថែមថា កន្លងមក​រូបគេ​ធ្លាប់បាន​ជាប់ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​រយៈពេល ០៩​ខែ ពីបទ​ជួញដូរ​គ្រឿងញៀន ទើបតែ​ចេញ​វិញ​ក្នុង ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៩៕

ដោយ​៖​កូ​ឡាប​

spot_img
×