Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈាម​ស្រែ​ស្បែក​ហៅ ២​ករណី ឆក់​បង្ក​អោយស្ត្រី​ម្នា​ក់លេី​ស្ពាន​អាកាស​ស្ទឹងមានជ័យ និង ករណី​ឃាតកម្ម​បុរស​ម្នាក់ស្លាប់ នៅមុខ​សាលា​មត្ដេយ្យ​វត្ត​កោះ​

spot_img

​ភ្នំពេញ​៖ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ខណ្ឌដូនពេញ ខណ្ឌមានជ័យ​, ខណ្ឌ​បឹង​កេងកង​, កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល បាន​បើក​ប្រតិបត្តិការ​រួមគ្នា​បំបែកសំណុំរឿង​ឃាតកម្ម សម្លាប់​បុរស​ម្នាក់​នៅមុខ​សាលា​មត្ដេយ្យ​វត្ត​កោះ ខណ្ឌដូនពេញ កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០​កន្លងទៅ និង​ករណី​ឆក់​បូក​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២០​នេះ​ថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយ​អនុវត្តតាម​បទបញ្ជា​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​, លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៉ិ​ន បូរ៉ា អគ្គ​ស្នងការរង​, លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​។​

​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជាវ វិបុល ក្រោយ​ទទួលបាន​បទបញ្ជា​ផ្ទាល់ លោក​បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ដែលមាន​លោក​វរសេនីយ៍ទោ ហែម បូ​ណា ជា​នាយការិយាល័យ សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ បើក​ការស្រាវជ្រាវ​រួមគ្នា រហូត​ឈានដល់​ការឃាត់ខ្លួន​បាន​ជនដៃដល់​ចំនួន​៦​នាក់​ជា​បន្ដបន្ទាប់ នៅ​យប់​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២០​។​ទីតាំង​ដែល​ព័ទ្ធចាប់​ជនដៃដល់​នេះ​ស្ថិតនៅ ភូមិ​ព្រែក​ក្របៅ​ទី​២ ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជាវ វិបុល បាន​បន្ថែមថា ជនដៃដល់​ទាំង​៦​នាក់​នេះ គឺពាក់ព័ន្ធ​ករណី​ឃាតកម្ម (​ប្រើ​ដុំថ្ម​វាយ​សម្លាប់​) កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​៣​ទៀបភ្លឺ មុខ​សា​លាម​ត្តេ​យ​វត្ត​កោះ ស្ថិតក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ និង​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​) កាលពី​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​៥៖២០​នាទី នៅ​ចំណុច​ដីឡូត៍​លេខ​២ លើផ្លូវ​៤៣០ សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង​។​

​ជនសង្ស័យ​ទី​១៖ ឈ្មោះ ឡាយ ពេ​ជ្យ​បញ្ញា អាយុ​២០​ឆ្នាំ​, ទី​២៖ ឈ្មោះ សុធា រ៉ា​បី អាយុ​២០​ឆ្នាំ​, ទី​៣៖ ឈ្មោះ សុខ ឡេង អាយុ​២០​ឆ្នាំ​, ទី​៤៖ ឈ្មោះ ស៊ុន ធារ៉ា អាយុ​២០​ឆ្នាំ (​ក្រោយ​សួរនាំ​មិន​ពាក់ព័ន្ធ​), ទី​៥៖ ឈ្មោះ ស៉ិ​ន ទី អាយុ​១៧​ឆ្នាំ និង​ទី​៦៖ ឈ្មោះ ទឹម ស៊ូ​សីហា​តូ អាយុ​១៦​ឆ្នាំ​។ ជនសង្ស័យ​ទាំង​០៦​នាក់​ខាងលើ ត្រូវបាន​ឃាត់ខ្លួន​នៅ​ចំណុច ភូមិ​ទ្រា​២ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​នៅ​ភូមិ​អរិយ​ក្ស​ត្យ ឃុំ​អរិយ​ក្សត្រ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

​ក្រោយពី​ធ្វើការ​សាកសួរ​បឋម​ជនសង្ស័យ​ឈ្មោះ ឡាយ ពេ​ជ្យ​បញ្ញា​, ឈ្មោះ សុធា រ៉ា​បី​, ឈ្មោះ សុខ ឡេង​, ឈ្មោះ សុខ ទី និង​ឈ្មោះ ទឹម ស៊ូ​សីហា​តូ បាន​សារភាពថា​ពួកខ្លួន និង​បក្ខពួក​ឈ្មោះ រ័ត្ន (​ពៅ​) កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០ នៅ​ទីតាំង​កើតហេតុ​ខាងលើ​ពួកខ្លួន ពិតជា​បានធ្វើ​សកម្មភាព វាយ​ជនរងគ្រោះ​ឈ្មោះ តាន់ ឡាយ​ហួត បណ្តាល​ឲ្យ​ស្លាប់​ពិតប្រាកដ​មែន ចំពោះ​ឈ្មោះ ស៊ុន ធារ៉ា ពុំបាន​ចូលរួម​ធ្វើ​សកម្មភាព​ជាមួយ​ពូក​ខ្លួន​ឡើយ​។​

​ដោយឡែក ឈ្មោះ ឡាយ ពេ​ជ្យ​បញ្ញា ក៏បាន​សារភាព​ទៀតថា ក្រៅពី​ករណី​ខាងលើ​គឺ​នៅ​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០២០​ខ្លួន ជាមួយ​ឈ្មោះ រ័ត្ន (​ពៅ​), ឈ្មោះ ឌី​ន និង​ឈ្មោះ វីន ពិតជា​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនរងគ្រោះ​ឈ្មោះ ហុង សុខ​ចេង រួចមក​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ដេញតាម ទើប​ជ្រុល​ទៅបុក​រទេះ​អេតចាយ បណ្តាល​ឲ្យ​ដួល​ស្លាប់​នៅ​ចំណុច​ស្ពាន​អាកាស​ស្ទឹងមានជ័យ​។​

​ជាមួយគ្នានេះ លោក​វរសេនីយ៍ទោ ហែម បូ​ណា នាយការិយាល័យ​ព្រហ្មទណ្ឌ​ធ្ងន់ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក៏បាន​បញ្ជាក់ដែរថា នៅពេលនេះ​កម្លាំង​ជំនាញ​កំពុងតែ​បន្តធ្វើ​ការស្រាវជ្រាវ ស្វែងរក​ចាប់ខ្លួន​បក្ខពួក​ជនសង្ស័យ​ខាងលើ ដែល​នៅ​សេសសល់​យកមក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​។ ខណៈ​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕

ដោយ​៖​កូ​ឡាប​

spot_img
×