Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យើង​ត្រូវ​រួមគ្នា​កម្ចាត់​មេរោគ ឱ្យបាន​ខ្លាំងក្លា​តាមរយៈ​អនាម័យ​

spot_img

​ភ្នំពេញ​៖ នៅលើ​សកលលោក​នេះ​មនុស្ស​ចាំបាច់​ណាស់​ត្រូវតែ​អនាម័យ​ឲ្យ​បានល្អ ដើម្បី​ទទួលបាន​សុខភាព​ល្អប្រសើរ ស្របទៅតាម​ដំណើរ​ជីវិត​។ អនាម័យ​វា​ពិតជា​មាននូវ​គុណសម្បត្តិ​ជាច្រើន​សម្រាប់​មនុស្សលោក​ដោយ​អាច​យកឈ្នះ​នឹង​ជំងឺ​ផ្សេងៗ​បាន​យ៉ាង​ងាយ​។ នេះ​បើតាម​សារ​របស់​ក្រសួងសុខាភិបាល ចេញផ្សាយ​នៅ​រំលងអធ្រាត្រ​ថ្ងៃទី​២៧​ខែមេសា​ឆ្នាំ​២០២០​។​

​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា យើង​គប្បី​យល់ថា ជំងឺ​មួយចំនួន​បានកកើតឡើង​ក្នុង​សារពាង្គកាយ​មនុស្ស​ដោយ​សារ​ការខ្វះ​អនាម័យ​នេះឯង​។ អនាម័យ​ពិតជា​សំខាន់​សម្រាប់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​។ មនុស្ស​រស់រានមានជីវិត​បាន​ស្រស់បំព្រង​និង​សុខដុម អាស្រ័យ​លើ​អនាម័យ​។ ជាពិសេស​ក្នុងការ​ចម្អិន​ម្ហូបអាហារ​ចាំបាច់​ណាស់​ត្រូវតែ​អនាម័យ​សម្ភារ​ឱ្យបាន​ខ្ជាប់ខ្ជួន​។

​នាពេល​បច្ចុប្បន្ននេះ ពិភពលោក​ទាំងមូល​កំ​ពុង​តែ​ជួបប្រទះ​នូវ​វិបត្តិ​ជាស​កល​ដែល​ត្រូវ​រួមគ្នា​ដោះស្រាយ​ហើយ​ឱ្យបាន​លឿន​បំផុត​នោះ​គឺ​វិបត្តិ​«​កូ​វីដ​»​។ ពិត​ប្រាក​ណាស់​វា​សាហាវ​ក៏​ប៉ុ​ុ​ន្តែ​យើង​មិនត្រូវ​ខ្លាច​ពេក​ដែរ ដោយ​ត្រូវគោរព​តាម​ការណែនាំ​របស់​រាជ​ដ្ឋា​ភិ​បាល និង​ក្រសួងសុខាភិបាល ដែលជា​ឪពុកម្តាយ​របស់​ពួកយើង ក្នុងការ​ឃុំគ្រង​ដំណើរ​ជីវិត​យូរអង្វែង​។ បើ​យើង​ក្រឡេកមើល​ពី​វិធានការ​ការពារ​ពី​កូ​វីដ​១៩​យើង​ដឹង​ហើយ វា​ទាក់ទង​នឹង​«​អនាម័យ​»​នេះឯង​។ «​អនាម័យ​»​គឺជា​ទ័ព​គន្លឹះ​ក្នុងការ​ប្រយុទ្ធ​នឹង​កូ​វីដ​១៩​។ កូ​វីដ​១៩​នឹង​ចាញ់​យើង​ដោយ​ឯកឯង​។ ការ​លាងដៃ​ពិតជា​មាន​សារសំខាន់​ណាស់​ក្នុងការ​ទប់ស្កាត់​ពី​កូ​វីដ​១៩ ដោយ​វិធី​នេះ​បាន​យកទៅអនុវត្ត​លើ​ប្រជាពលរដ្ឋ​គ្រប់រូប​។ ការពាក់​ម៉ាស​ក៏​រឹតតែ​សំខាន់​ដោយ​ម៉ាស​បាន​ទប់ស្កាត់បាន​នូវ​ដំណក់​ទឹកមាត់​ពី​គ្រប់​បុគ្គល​ដែល​ផ្ទុក​វីរុស​ផ្សេងៗ​។ ក្រសួងសុខាភិបាល​បញ្ជា​ក់​យ៉ាង​ដូច្នេះ​។​

​ហេតុនេះ ការ​អនាម័យ​ឱ្យបាន​ខ្ជាប់ខ្ជួន​ពិត​ជាមាន​សារសំខាន់​ណាស់​។ យើង​ត្រូវ​រួមគ្នា​កម្ចាត់​មេរោគ​ផ្សេងៗ​ឱ្យបាន​ខ្លាំងក្លា​តាមរយៈ​អនាម័យ​។ វា​នឹង​តបស្នង​មកវិញ​នូវ​សុខ​ភាពល្អ​។ កាលណា​យើង​សុខភាព​ល្អប្រសើរ យើង​នឹង​រស់នៅ​បានយូរ​អង្វែង​បាន​ស្គាល់​ការអភិវឌ្ឍ​ប្រទេសជាតិ ក្រោម​ម្លប់​សន្តិភាព​។ សន្តិភាព​គឺជា​ឱកាស​សម្រាប់​យើង​ទាំងអស់ តែ​ត្រូវ​ស្ថិតក្នុង​ដំបូល​រដ្ឋ​ធ​មនុញ្ញ​។​

​មួយ​ជ្រុង​នៃ​សាធារណ​:​មតិ ដេី​ម្បី​លេី​ក​ស្ទួយ​ការទប់ស្កាត់​ការចម្លង​រោគ ក្នុងនោះ​មាន​រោគ​កូ​វីដ​-១៩ ផងដែរ នាឱកាស “​ទិវា​អនាម័យ​ដៃ​” ដែល​តែងតែ​ប្រារព្ធ​ធ្វេី​នៅ​ថ្ងៃទី​៥ ខែឧសភា​។ តែ​ឆ្នាំនេះ មិនបាន​ធ្វេី​ទេ ដោយ​អនុវត្ត​វិធានការ​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល និង​ការមិន​ប្រមូលផ្តុំ​គ្នា​ច្រេី​ន សម្រាប់​ការទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩៕

ដោយ ៖ ​កូ​ឡាប​

spot_img
×