Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករ​ចំណាករ​ស្រុក​ពី​ប្រទេស​ថៃ ​ចំនួន​ ១៧ ​នាក់​ទៀត​ បាន​វិលត្រឡប់​មកដល់​ស្រុកកំណើត​នៅ​ខេត្តតាកែវ

spot_img

​តាកែវ​៖ ពលករ​ចំណាកស្រុក​ចំនួន ១៧​នាក់​ ត្រូវបាន​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ ធ្វើការ​ពិនិត្យ និង​តាមដាន​សុខភាព​យ៉ាង​យកចិត្តទុកដាក់ នៅ​ទីតាំង​ច​ត្តា​ឡី​ស័ក នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ខេត្តតាកែវ ក្រោយពី​ពួកគាត់​ត្រូវបាន​រថយន្ត​របស់​ក​ង​កម្លាំង ដឹកជញ្ជូន​ពួកគាត់​ពី​ទល់ដែន​ប្រទេស​ថៃ ត្រឡប់មក​ស្រុកកំណើត នៅ​ព្រឹក​ថ្ងៃទី ២៦ ខែមេសា ឆ្នាំ​២០២០ ។​

​នៅក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង និង​ជម្ងឺ​កូ​វីដ​១៩ នេះ ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ បាន​ជំរុញ​ឲ្យ​ក្រុមគ្រូពេទ្យ​ត្រូវតែ​យកចិត្តទុកដាក់​លើ​ការតាមដាន​សុខភាព​របស់​ពលករ​ចំណាកស្រុក ដែល​វិលត្រឡប់​ពី​ប្រទេស​ថៃ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ស្រុក​ក្រុង​ទាំងអស់​ត្រូវតែ ចុះ​ជាប់​ជាប្រចាំ​លើ​ការអប់រំ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ទាំង​គ្នា​ក្នុង​ការរក្សា​និង​ការពារ​សុខភាព​របស់​ខ្លួន ជាមួយនិង​ការចេះ​សម្អាត​អនាម័យ​លើ​ខ្លួនឯង​ចេះ​លាងដៃ​ជាមួយ​អាល់កុល ឬ​សាប៊ូ ។​

​ចំពោះ​ការវិលត្រឡប់​របស់​ព​លករ​ចំណាកស្រុក​ពី​ប្រទេស​ថៃ​នេះដែរ ពួកគាត់​បាន​និយាយថា ការវិលត្រឡប់​មកនេះ​មិនមែន​កន្លែងធ្វើការ​រប​ស់គា​ត់បិទ​នោះទេ តែ​រោងចក្រ​ដែល​ពួកគាត់​ធ្វើ​នៅក្រៅ​ប្រទេស​នោះ មិនបាន​លើកទឹកចិត្ត​អោយ​កម្មករ​នោះទេ ដោយ​ពីមុន​មាន​បុគ្គលិក​ចំនួន ២០​នាក់​ធ្វើ​ការងារ តែ​លុះ​ផ្ទុះ​នៅ​ជំងឺ​កូ​វីដ​១៩ បុគ្គលិក​ត្រូវបាន​កាត់បន្ថយ និង​ឈប់​ជា​បន្តបន្ទាប់ ហើយ​ទំហំ​និង​បរិ​មាណនៃ​ការងារ នៅតែ​ប៉ុណ្ណឹង​ដដែល បើទោះបីជា​បុគ្គលិក​ថយចុះ​ជាង ៥០%​ក៏ដោយ ។

​លោក នុត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ​បាន​ឲ្យ​ដឹងថា មកទល់ពេលនេះ​នៅក្នុង​ទឹកដី​ខេត្តតាកែវ នៅ​មិនទាន់មាន​វត្តមាន នៃ​ជំងឺ​កូ​វីដ​១៩ ទេ ហើយ​ក្រុមគ្រូពេទ្យ​នៅតែ​បន្ត​តាមដាន​សុខភាព​របស់​ប្រជាពលរដ្ឋ ជាពិសេស​ពលករ​ចំណាកស្រុក​ជាប្រចាំ ៕

ដោយ​៖ តាកែវ​

spot_img
×