Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូ​តែ​ល​នៅ​ថៃ ត្រូវ​បិទទ្វារ ព្រោះតែ​វិបត្តិ Covid-19 ស្រាប់តែ​ថៅកែ​នាំ​បុគ្គលិក​ជាង ២០ នាក់ បង្កើត​មុខរបរ​ថ្មី​

spot_img

​វិបត្តិ​នៃ​ការរីក​រាលដាល​វីរុស​កូ​រ៉ូ​ណា ឬ Covid-19 ឃើញថា​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ស្ទើរតែ​គ្រប់​បណ្តា​ប្រទេស​នៅ​ជុំវិញ​ពិភពលោក ដែល​បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន​មួយចំនួន​ត្រូវ​ផ្អាក​ដំណើរការ​ទាំងស្រុង ជាពិសេស​គឺ​អាជីវកម្ម​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​តែម្តង ដោយសារតែ​បទបញ្ជា​ហាមឃាត់​ទេសចរណ៍​។​

​ដោយឡែក នៅក្នុង​ប្រទេស​ថៃ​ក៏​មិន​ខុស​អ្វី​ពី​បណ្តា​ប្រទេស​ដទៃទៀត​ដែរ ក្នុងនោះ​អាជីវកម្ម​បម្រើសេវា​ដល់​ទេសចរណ៍​ដូចជា​៖ សណ្ឋាគារ ផ្ទះសំណាក់ ឬ​កន្លែង​រមណីយដ្ឋាន​មួយចំនួន​ត្រូវបាន​បិទទ្វា​ជា​បណ្តោះអាសន្ន ។ ជាក់ស្តែង ម្ចាស់​សណ្ឋាគារ​មួយ​នៅក្នុង​ខេត្ត Kanchanaburi ដែល​រង​ផលប៉ះពាល់​ត្រូវ​បង្ខំចិត្ត​បិទ​សណ្ឋាគារ​ដោយសារ Covid-19 បានធ្វើ​ឲ្យ​បាត់បង់​ប្រាក់ចំណូល និង​រួមទាំង​បុគ្គលិក​ក៏​គ្មាន​ការងារ​ដែរ ។ ដូច្នេះ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ថៅកែ​ក៏បាន​គិត​ឃើញ​មុខរបរ​ថ្មី​មួយ នាំ​បុគ្គលិក​លក់​បន្លែ ផ្លែឈើ និង​ផលិតផល​ផ្សេងៗ​នៅតាម​ភូមិ ដើម្បី​ចិញ្ចឹម​បុគ្គលិក​។​

​លោក Thanapol Wongprommun ឬ Pok អាយុ ៣០ ឆ្នាំ ម្ចាស់​សណ្ឋាគារ ៣១៩៩ នៅក្នុង​ខេត្ត Kanchanaburi បាន​បញ្ចេញ​ឲ្យ​ដឹងថា បន្ទាប់ពី​សណ្ឋាគារ​រប​ស់លោក​ត្រូវបាន​បិទ​មួយរយៈ ដើម្បី​ចូលរួម​កាត់បន្ថយ​ការរីក​រាលដាល​នៃ​វីរុស Covid-19 ដែលជា​ហេតុ​ធ្វើ​ឲ្យ​អាជីវកម្ម និង​បុគ្គលិក​របស់លោក​ត្រូវ​បាត់បង់​ប្រាក់ចំណូល​នោះ គាត់​ក៏បាន​បើក​ការពិភាក្សាគ្នា និង​រកឃើញថា ខណៈ​គ្រប់គ្នា​កំពុង​ភ័យខ្លាច​ជំងឺ​ដ៏​កាច​សាហាវ​នេះ ហេតុដូច្នេះ ប្រជាជន​មិន​ចង់ទៅ​ផ្សា​រទិញ​ម្ហូប​នោះទេ ដែលជា​ឱកាស​ឲ្យ​លោក​អាច​ទៅ​លក់​ដល់ផ្ទះ​របស់​ពួកគេ​ផ្ទាល់ ។ លោក​បន្ទាប់​បាន​ប្រើប្រាស់​តំបន់​សណ្ឋាគារ ដើម្បី​ដាំ​ដុះ​បន្លែ និង​ផ្លែឈើ ។ ដោយ​ក្នុងនោះ មេ​ចុងភៅ​សណ្ឋាគារ​គឺ​ត្រូវ​ប្តូរ​មក​ធ្វើ​ភេសជ្ជៈ ខណៈ​លោក​ទទួល​រ៉ាប់រង​ជា​អ្នកបើកបរ​រថយន្ត​លក់ដូរ​នៅ​ជុំវិញ​សហគមន៍​ទាំងមូល នៅក្នុង​ស្រុក Muang Si Sawat និង Sai Yok​។​

​លោក Thanapol ក៏បាន​ឲ្យ​ដឹងថា មុខរបរ​បណ្តោះអាសន្ន​ថ្មី​នេះ អាច​នាំមក​នូវ​ប្រាក់ចំណូល​បាន​ខ្លះ និង​អាច​ផ្គត់ផ្គង់​ប្រាក់​ឈ្នូ​ល​ដល់​បុគ្គលិក​ជាង ២០ នាក់ បាន​មួយគ្រា​ដែរ ដែល​ពួកគេ​មាន​តួនាទី​ជួយ​ដាំ​បន្លែ ស្រោច​ទឹក ធ្វើ​អាហារ ភេសជ្ជៈ និង​ផលិតផល​លក់ដូរ​ផ្សេងៗ​ទៀត ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ amarintv)​

spot_img
×