Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក សុខ ឥសាន តាមរយៈបណ្ដាញតេលេក្រាមថា កឹម សុខា និង សម រង្សី មិនត្រូវគ្នា មិនមែនជារឿងចម្លែកទេ

spot_img

ភ្នំពេញ៖ អ្នកនំាពាក្យគណបក្សប្រជាជនកកម្ពុជា បានអះអាងថាការមិនត្រូវគ្នា រវាងលោក កឹម សុខា និងលោកសម រង្ស៊ី គ្មានអ្វីចម្លែកសម្រាប់ គណបក្សប្រជាជនកម្ពុជានោះទេ។ ការលើករបស់អ្នកនំាពាក្យ គណបក្សកាន់អំណាចបែបនេះ បន្ទាប់ពីលោកកឹម សុខាប្រកាសមិនគំាទ្រ ការបង្កើតចលនាសង្គ្រោះជាតិ របស់លោកសម រង្ស៊ីនៅក្រៅប្រទេស ។

លោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី២២មករា តាមរយៈបណ្ដាញតេលេក្រាមថាថា កឹម សុខា និង សម រង្សី មិនត្រូវគ្នា មិនជារឿងចម្លែក ។ តាំងពីដើមមក កឹម សុខា និងសម រង្ស៊ី មិនដែលត្រូវគ្នាទេ ។ មួយដណ្តើមមួយធ្វើ ជាអ្នកប្រឆាំងផ្តាច់មុខ មកគណបក្សប្រជាជនកម្ពុជា ។ ដើម្បីដណ្តើម ឧត្តមភាពលើគ្នា មួយហ៊ានលាបពណ៌មួយ ថាជាអាយ៉ងរបស់ គណបក្សប្រជាជនកម្ពុជាទៀតផង ។ប៉ុន្តែ ដើម្បីយកឈ្នះលើគណបក្សប្រជាជនកម្ពុជា អតីតមេបក្សទាំងពីរ ត្រូវចៅហ្វាយនាយក្រៅប្រទេស ចាប់បង្ខំឲ្យចូលគ្នាបង្កើត ជារបស់ហៅថាបក្សសង្គ្រោះជាតិ ទាំងមិនពេញចិត្តរៀងខ្លួន ។

លោក ថាករណីដែលអតីត មេបក្សប្រឆំាងធ្វើគឺជា ហេតុធ្វើកឹម សុខា ត្រូវចាប់ខ្លួនពីបទល្មើសសន្និដ្ឋិភាព ជាមួយបរទេសនាំឲ្យ មានអំពើប្រទូស្តរ៉ាយ ដល់ប្រទេសជាតិ ស្រាប់តែសម រង្ស៊ីងាកមកបង្កើតរបស់ហៅថា ចលនាសង្គ្រោះជាតិ ដែលធ្វើឲ្យមានប្រតិ កម្មពីភាគី កឹម សុខា យ៉ាងខ្លាំងជាបន្តបន្ទាប់ ។

ដូច្នេះ បញ្ហាមិនត្រូវគ្នារវាងក្រុម កឹម សុខា និងក្រុម សម រង្សី ជារឿងធម្មតាទៅហើយ មិនមានអីចម្លែកទេ ។ តែទោះជាយ៉ាងនេះក្តី ក៏កឹម សុខា និង សម រង្ស៊ី មានគោលដៅប្រឆាំង នឹងគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដូចគ្នាដែលចាំបាច់ ត្រូវប្រុងប្រយ័ត្នចំពោះ សកម្មភាពប្រឆាំងរបស់ ពួកគេទាំងពីរនេះ ជានិច្ច មិនឲ្យបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ និងការរីកចម្រើនរបស់ប្រទេសជាតិ បានជាដាច់ខាត។

បើតាមការការលើកឡើងរបស់លោកម៉ុត ចន្ថា នាយខុទ្ទកាល័យលោកកឹម សុខា បានសរសេរក្នុងផេកហ្វេសប៊ុកផ្លូវការរបស់លោកថា “លោកកឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ សម្រេចចិត្តដោយកាយសម្បាទាពេញលេញ ស្មារតីរឹងប៉ឹង មោះមុត មិនតក់ស្លុត មិនខ្លាច មិនភ័យពីសុវត្ថិភាព ។ លោកកឹម​ សុខា “មិនចូលរួមជាមួយចលនាបង្កើតថ្មី និងមិនគាំទ្រចលនាថ្មីនេះ បន្តនៅជាមួយឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរជាង ០៣លាន ដែលបានបោះឆ្នោតជូនគណបក្សសង្រ្គោះជាតិ សូមកុំធ្វើសេចក្តីសន្និដ្ឋានអ្វីផ្ទុយពីឆន្ទៈរបស់លោក”

បើតាមលោកម៉ុត ចន្ថា ៖ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ យើងត្រូវប្រកាន់ឲ្យខ្ជាប់នូវគោលការណ៍អហិង្សា និងជៀសវាងឲ្យបាននូវពាក្យអសុរោះ ពាក្យដែលនាំឲ្យមានជម្លោះ និងពាក្យនាំឲ្យមានការរើសអើង ប្រកាន់ពូជសាសន៍។

ខ្ញុំនឹងគោរពតាមគោលការណ៍ទាំងនេះ ដើម្បីសន្តិភាព និងភាពសុខសាន្តរបស់ជាតិ និងប្រជាពលរដ្ឋខ្មែរ។ ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំក៏ដូចជាប្រជាពលរដ្ឋខ្មែរ បានឆ្លងកាត់ការឈឺចាប់ដាយសារអំពើហិង្សា របបប្រល័យពូជសាសន៍ និងសង្រ្គាមស៊ីវិលចំនួនបួនជំនាន់ ឬរបបនយោបាយមកហើយ ដូច្នេះសម្រាប់ខ្លួនខ្ញុំមិនចង់ឃើញនូវអំពើហិង្សា និងការរំលោភបំពានធ្ងន់ធ្ងរ។

ចំណែកលោកសម រង្ស៊ីវិញ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ បានប្រកាសបង្កើតចលនាសង្គ្រោះជាតិ៖ នៅពេលដែលសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្នុងប្រទេសកម្ពុជា កំពុងតែរងា តែលតោល និងស្រពិចស្រពិលពីអនាគតគណបក្សយើង ក្រោយពីលោកប្រធាន កឹម សុខា ត្រូវបានគេចាប់ដាក់ពន្ធនាគារ ហើយក្រោយពីគណបក្សសង្គ្រោះជាតិ ត្រូវបានគេរំលាយ និងត្រូវបានគេដកតំណែងទាំងអស់ ដែលបានមកពីការបោះឆ្នោត ទាំងថ្នាក់ជាតិ ទាំងថ្នាក់មូលដ្ឋាន យើងត្រូវតែផ្តួចផ្តើមគំនិតថ្មីមួយ និងរកដំណោះស្រាយមួយ ដើម្បីលើកទឹកចិត្ត និងបំផុសបំផុលឡើងវិញ កម្លាំងស្នេហាជាតិ និងកម្លាំងប្រជាធិបតេយ្យ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព នៃការតស៊ូរបស់យើង ក្នុងដំណាក់កាល ដ៏លំបាកនេះ។

ចលនាសង្គ្រោះជាតិ នឹងផ្តល់ផលប្រយោជន៍ឲ្យគណបក្សសង្គ្រោះជាតិ ដូចតទៅ ៖
១- ចលនាសង្គ្រោះជាតិ ជាក្របខណ្ឌថ្មីមួយ ដែលគ្មាននរណាអាចប៉ះពាល់បាន ហើយគ្មាននរណាអាចរំលាយបាន សូម្បីតែលើក្រដាសក៏មិនអាចធ្វើអ្វីយើងបានដែរ។ ចលនាសង្គ្រោះជាតិ អាចអំពាវនាវឲ្យប្រជាពលរដ្ឋ រៀបចំធ្វើបាតុកម្ម និងកូដកម្ម ហើយឲ្យកងកម្លាំងប្រដាប់អាវុធ ឈរខាងប្រជារាស្ត្រ កុំឲ្យឈរខាងជនផ្តាច់ការ។
២- ចលនាសង្គ្រោះជាតិ នឹងផ្តល់ភាពកក់ក្តៅ និងសេចក្តីសង្ឃឹមឡើងវិញ ដល់សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ ដែលនឹងឃើញយ៉ាងច្បាស់ថា គណបក្សសង្គ្រោះជាតិ នៅតែបន្តសកម្មភាពរបស់ខ្លួន តាមរូបភាពថ្មីមួយ ដែលខ្លាំងជាងមុន និងមានប្រសិទ្ធភាពប្រសើរជាងមុនទៅទៀត។
៣- ចលនាសង្គ្រោះជាតិ នឹងប្រមូលកម្លាំងអ្នកគាំទ្រច្រើនជាងមុនទៅទៀត ពីព្រោះរូបភាពជាចលនា អាចទទួលសមាជិក ពីមជ្ឈដ្ឋានផ្សេងៗ ដូចជាសង្គមស៊ីវិល ដែលមិនអាចធ្វើជាសមាជិកគណបក្សនយោបាយណាមួយបានទេ។
៤- ចលនាសង្គ្រោះជាតិ នឹងរៀបចំក្បាលម៉ាស៊ីនរបស់ខ្លួន ដែលភាគច្រើនមកពីគណបក្សសង្គ្រោះជាតិ ដើម្បីធានាឲ្យមានការទំនាក់ទំនងគ្នា ប្រកបដោយសេរីភាព ដោយចំហ ទូលំទូលាយ និងរលូន ហើយក៏អាចធ្វើសេចក្តីសម្រេច ប្រកបដោយតម្លាភាពប្រសិទ្ធភាព និងរហ័សទាន់ពេលវេលា។
៥- ចលនាសង្គ្រោះជាតិ នឹងជម្រុញ ឲ្យមានការដោះលែងលោកប្រធាន កឹម សុខា និងអ្នកទោសមនសិការទាំងអស់ ឲ្យប្រជារាស្ត្រខ្មែរមានសិទ្ធិសេរីភាពពេញលេញ ហើយឲ្យមានការបោះឆ្នោត ដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ មានន័យថា ត្រូវតែមានការចូលរួមដាច់ខាត ពីគណបក្សសង្គ្រោះជាតិ។ ពេលយើងបានសម្រេចគោលបំណងនេះហើយ ចលនាសង្គ្រោះជាតិ នឹងរំលាយខ្លួនឯង ហើយអ្នកតស៊ូ ក្នុងចលនានេះ នឹងមកចូលរួមគាំទ្រគណបក្សសង្គ្រោះជាតិ វិញទាំងអស់គ្នា ដើម្បីឲ្យគណបក្សនេះ ទទួលបានជ័យជំនះ ក្នុងការបោះឆ្នោតខាងមុខ ហើយសង្គ្រោះជាតិយើង ឲ្យទាល់តែបាន។

លោកសម រង្ស៊ី បានបញ្ជាក់ថា “លោក កឹម សុខា មិនអាចប្រកាសថា លោកគាំទ្រចលនាសង្គ្រោះជាតិបានទេ ពីព្រោះចលនានេះ មានគោលដៅបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោត ឆ្នាំ២០១៨ នេះ ហើយដណ្តើមយកជ័យជំនះ លើគណបក្សប្រជាជនកម្ពុជា ។ ខ្ញុំ សម រង្ស៊ី ក៏បានអំពាវនាវ សូមកុំឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិសំខាន់ៗ ប្រកាសការគាំទ្ររបស់ខ្លួន ចំពោះចលនាសង្គ្រោះជាតិ ដើម្បីធានាសុវត្ថិភាព ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងនោះ ហើយក៏ធានាប្រសិទ្ធិភាពការងារ របស់ចលនាសង្គ្រោះជាតិ ដែលត្រូវរៀបចំបណ្តាញរបស់ខ្លួន នៅទូទាំងប្រទេសកម្ពុជា ដោយមិនចាំបាច់បញ្ចេញមុខ និងបញ្ចេញឈ្មោះជាសាធារណៈ។ ក្នុងប្រវត្តិសាស្ត្រ ចលនាតស៊ូទាំងអស់ក្នុងពិភពលោក គេតែងតែប្រុសប្រយ័ត្ន ហើយលាក់ការណ៍បែបនេះ ដើម្បីធានាទាំងសុវត្ថិភាព ទាំងប្រសិទ្ធភាពការងារ របស់អ្នកតស៊ូ នៅជួរមុខ”៕ ដោយ៖បញ្ញាស័ក្តិ

 

spot_img
×