Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ​​ពុំ​រក​ឃេី​ញ​ករណី​ជំងឺ COVID-19 ថ្មី​ទេ និង មាន​ករណី​ជា​សះ​ស្បេី​យ​ថ្មី​ចំនួន ​២​ នាក់​ទៀត

spot_img

​ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា ​រហូតដល់​ម៉ោង ៩:៣០​នាទី​ព្រឹក ថ្ងៃទី ២៧ មេសា ២០២០ យេី​ង​ពុំ​រក​ឃេី​ញ​ករណី​ជំងឺ COVID-19 ថ្មី​ទេ ជា​សរុប​ប្រទេស​យេី​ង​មាន​ករណី​ជំងឺ​កូ​វីដ​១៩ ចំនួន​១២២​ករណី​ដដែល និង មាន​ករណី​ជា​សះ​ស្បេី​យ​ថ្មី​ចំនួន​២​នាក់​ទៀត ជា​សរុប​ជា​សះ​ស្បេី​យ​កេី​ន​ដល់ ១១៩​នាក់ ស្លាប់​គ្មាន និង​អ្នកជំងឺ​នៅសល់​សំរាក​ព្យាបាល​នៅ​ពេទ្យ​ចំនួន ៣​នាក់ ។

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បាន​បញ្ជាក់ថា ពិតមែនតែ​ពុំ​រក​ឃេី​ញ​ករណី​ថ្មី​ក៏ដោយ សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វេី​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បេី​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យេីង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅ​ឡេី​យ ។

សូមបញ្ជាក់ថា ប្រទេស​យេី​ង​រក​ឃេី​ញ​ករណី​ជំងឺ​កូ​វីដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃទី ២៧ មករា ២០២០ ។ ​យេី​ង​បាន​ធ្វេី​តេស្ត​ចំនួន 11576 ស្មេី​នឹង 723 ក្នុង​១​លាន​នាក់​។ ​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ ១១៥ ៕

ដោយ​៖​កូ​ឡាប​

 

spot_img
×