Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង​នៅតែ​រក្សា​ជំហរ​ថា “​គីម ជុង​អ៊ុន​នៅមាន​ជីវិត និង​សុខ​សប្បាយ​”

spot_img

​ប្រទេស​កូរ៉េខាងត្បូង​បានប្រកាស​នៅតែ​រក្សា​ជំហរ​របស់ខ្លួន​ពី​បញ្ហា​សុខភាព​របស់​មេ​ដឹក​ន​កូរ៉េខាងជើង ដោយបាន​លើកឡើងថា “​លោក គីម ជុង​អ៊ុន​នៅមាន​ជីវិត និង​សុខ​សប្បាយ​”​។ ការប្រកាស​របស់​កូរ៉េខាងត្បូង កើតឡើង​ចំពេល​មានការ​ប៉ាន់ស្មាន​ជាច្រើន​ថា មេដឹកនាំ​ផ្តាច់ការ​រូប​នោះបាន​ស្លាប់ កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ បន្ទា​ប៉​ធ្វើការ​វះកាត់​រួច​។​

​ទីប្រឹក្សា​គោលនយោបាយ​បរទេស​របស់​កូរ៉េខាងត្បូង លោក Moon Chung-in បាន​ថ្លែងប្រាប់ CNN​ដូច្នេះ​ថា “​ជំហរ​របស់​រដ្ឋាភិបាល​យើង​គឺ​នៅតែ​ដដែល​។ លោក គីម ជុង​អ៊ុន​នៅមាន​ជីវិត និង​សុខ​សប្បាយ​”​។ លោក​និយាយថា លោក គីម ជុង​អ៊ុន​កំពុងស្នាក់នៅ​ក្នុង​តំបន់ Wonsan ចាប់តាំងពី​ថ្ងៃទី ១៣ ខែមេសា​មក​។ រហូតមកដល់​ពេលនេះ មិនមាន​ការរកឃើញ​ពី​ចលនា​គួរ​ឲ្យ​សង្ស័យថា​មួយ​ឡើយ​។​

​មានការ​លើកឡើង​សំនួរ​ជាច្រើន​អំពី​សុខភាព​របស់​គីម ជុង​អ៊ុន ក្រោយពេល​លោក​ខកខាន​ការ​ប្រារព្ធ​ខួបកំណើត​របស់​ជីតារ​បស់​លោក​កាលពី​ថ្ងៃទី ១៥ ខែមេសា​។ គាត់​ត្រូវបាន​គេ​ឃើញ​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​នយោបាយ ៤​ថ្ងៃ​មុនពេល​វិធី​ខួបកំណើត​ជីតា​លោក​។​

​សារពត៌មាន CNN ធ្លាប់បាន​រាយការណ៍​ខាងដើម​ថា អា​មេ​រិច​កំពុង​ត្រួត​ពិនិត្យមើល​ពត៌មាន​ចារកម្ម​ថា “​គីម ជុង​អ៊ុន​កំពុងស្ថិត​ក្នុងស្ថានភាព​គ្រោះថ្នាក់​ខ្លាំង ក្រោយពេល​ធ្វើការ​វះកាត់​រួច​”​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​អា​មេ​រិច​។​

​មន្ត្រី​អា​មេ​រិច​ម្នាកទៀត​បាន​ប្រាប់ CNN ថា​ពត៌មាន​ពី​សុខភាព​របស់ គីម ជុង​អ៊ុន​គឺ​គួរ​ឲ្យ​ទុកចិត្តបាន ប៉ុន្តែ​ភាព​តឹងរឹង​របស់​ពួកគេ ធ្វើ​ឲ្យ​មានការ​ពិបាក​វាយតម្លៃ​។​

​ការ​ថ្លែង​របស់​មន្ត្រី​អា​មេ​រិច កើតឡើង​ក្រោយពេល​មាន​សារពត៌មាន Daily NK ដែលជា​កាសែត​អន​ឡាយ​នៅ​កូរ៉េខាងត្បូង ដែល​ផ្តោតលើ​កូរ៉េខាងជើង បាន​ចុះផ្សាយ​ថា គីម ជុង​អ៊ុន​ទទួល​ការវះកាត់​បេះដូង ដោយសារតែ​ការជក់បារី​ខ្លាំង ការ​ធាត់​ហួស និង​ការធ្វើការងារ​ហួស​កម្រិត​។ កាសែត​បន្តទៀតថា បច្ចុប្បន្ន មេដឹកនាំ​រូបនោះ​កំពុង​ទទួល​ការព្យាបាល​ក្នុង​វីឡា​មួយ ស្ថិតក្នុង​តំបន់ Hyangsan​។​

​ក្រោយពេល​វាយតម្លៃថា ស្ថានភាព​របស់លោក គីម​បាន​ប្រសើរឡើង ក្រុម​វេជ្ជសាស្ត្រ​ភាគច្រើន​ដែល​បានធ្វើការ​ព្យាបាល​លោក បាន​ត្រឡប់​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង​វិញ កាលពី​ថ្ងៃទី ១៩ ខណៈដែល​អ្នកមួយ​ចំនួន​នៅ​បន្ត​ត្រួតពិនិត្យ​ការ​ជាសះស្បើយ​របស់គាត់​។ នេះ​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ កាសែត​រដ្ឋ​កូរ៉េខាងជើង Rodong Sinmun បាន​និយាយថា គីម ជុង​អ៊ុន បាន​ផ្ញើ​ការ​អរគុណ​ដល់​កម្ម​ករទាំង​អស់ ដែល​បាន​ជួយ​ក្នុង​ការជួសជុល​ទីក្រុង Samjiyon ឡើងវិញ​ក្នុងប្រទេស​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×