Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តៃកុង​រថយន្ត​ភ្នំពេញ​-​ស្រុក​មេសាង​ម្នាក់​ចាប់បង្ខំ​នារី​ម្នាក់​រំលោភ​បានសម្រេច​នៅលើ​រថយន្ត ពេល​ដាក់​អ្នកជិះ​អស់​តែ​នាង​ម្នាក់ ត្រូវ​នគរបាល​ឃាត់ខ្លួន​

spot_img

​ព្រៃវែង ៖ ​តៃកុង​រថយន្ត ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​-​ស្រុក​មេសាង បានធ្វើ​សកម្មភាព​ចាប់បង្ខំ​នារី​ម្នាក់​រំលោភ​បានសម្រេច​នៅលើ​រថយន្ត របស់​ជនសង្ស័យ ក្រោយពី​ដាក់​មនុស្ស​អស់ សល់​តែ​នាង​ម្នាក់​ចុងក្រោយ​គេ​ដែល​ជិះ​លើ​រថយន្តឈ្នួល ជាមួយនឹង​តៃកុង​ទ្បាន ។

ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​១២​និង​៤៣​នាទី កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ច្រេស នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មេសាង បន្ទាប់ពី​បានទទួល​បណ្ដឹង​ពី​ជនរងគ្រោះ​ឈ្មោះ ឆ ខ ភេទ​ស្រី អាយុ ៣៣​ឆ្នាំ នៅ​ស្រុក​រមាសហែក ខេត្តស្វាយរៀង​ថា ខ្លួន​ត្រូវបាន​ឈ្មោះ ខុន រិត ភេទ​ប្រុស អាយុ ២៩​ឆ្នាំ នៅ​ភូមិ​បឹង ឃុំ​ច្រេស ស្រុក​មេសាង មុខរបរ​តៃកុង​រថយន្ត ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​-​ស្រុក​មេសាង បានធ្វើ​សកម្មភាព​ចាប់បង្ខំ​ខ្លួន​រំលោភ​សេពសន្ថវៈ​បានសម្រេច​នៅលើ​រថយន្ត របស់​ជនសង្ស័យ ក្រោយពី​ដាក់​មនុស្ស​អស់ សល់​តែ​ខ្លួន និង​តៃកុង​ទ្បាន នៅវេលា​ម៉ោង ៩​និង​៣០​នាទី យប់​ថ្ងៃ​២៥ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​វាល​លើផ្លូវ​លំ ក្នុងភូមិ​ប្រ​ហ៊ា​រ ឃុំ​ច្រេស ស្រុក​មេសាង ។​

​ក្រោយពី​ទទួល​បណ្តឹង​ភ្លាម កម្លាំង​ជំនាញ​នគរបាល​ស្រុក​មេសាង ចុះ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ច្រេស បើក​ការស៊ើបអង្កេត រហូត​ឈានដល់​នាំខ្លួន​ជនសង្ស័យ​ឈ្មោះ ខុន រិត និង​រថយន្ត របស់​ជនសង្ស័យ មក​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ច្រេស​។

​ក្រោយពី​សួរនាំ​ពី​កម្លាំង​ជំនាញ ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​ចាប់បង្ខំ​រំលោភ​បានសម្រេច​ទៅលើ​ជនរងគ្រោះ​នៅលើ​រថយន្ត​របស់ខ្លួន​ពិតប្រាកដ​មែន កាលពី​យប់​ថ្ងៃ​២៥ ខែមេសា ឆ្នាំ​២០២០​កន្លងទៅ ដោយសារ​ជនរងគ្រោះ​ជិះ​រថយន្ត​របស់ខ្លួន​ពី​ភ្នំពេញ មក​ស្រុកកំណើត​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​រថយន្ត​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​នាំមក​អធិការដ្ឋាន​នគរបាល​ស្រុក​មេសាង ដើម្បី​បន្ត​នីតិវិធី និង​ត្រៀម​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​តាមច្បាប់ ៕

ដោយ ​៖​ កូ​ឡាប​

spot_img
×