Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​សុខាភិបាល ក្រើនរំលឹក​ជាថ្មី ដល់​ប្រជាពលរដ្ឋ​បន្ត​ការប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩

spot_img

​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានប្រកាស​ជាថ្មី​ម្តងទៀត ដោយ​ធ្វើការ​ក្រើនរំលឹក​ជូន​ដល់​ប្រជាពលរដ្ឋ ទាំងអស់ បន្ត​ការប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច ហើយ​នៅពេលនេះ គឺជា​ពេលវេលា​ដែល​យើង​ត្រ​សាមគ្គីភាព​គ្នា ដោយ​មិនត្រូវ​មាក់ងាយ ឬ​រើសអើង​គ្នា​នោះឡើយ ហើយ​យើង​ពិបាក​នឹង​ប៉ាន់ប្រមាណ​បាន ហើយ “​ការចម្លង​វីរុស កូ​វីដ​-១៩ គឺ​ត្រូវ​ផ្តើមចេញពី​បុគ្គល​ម្នាក់ៗ​” ជា​ចាំបាច់​។​

​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ចន្ទ​នេះ ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​បន្ត​ក្រើនរំលឹក​សាជាថ្មី ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដើម្បី​ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា នូវ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចជា​៖

​ទី​១) សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ណែនាំ​ប្រជាជន​ទូទៅ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់ តាមរយៈ​ទំព័រ​ហ្វេ​ស​បុក​របស់ សម្ដេច​តេ​ជោ​នា​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២០ ក្រោម​ចំណងជើង​ថា “​យើង​ត្រូវតែ​ប្រុងប្រយ័ត្ន​ជាមួយនឹង​ជំងឺឆ្លង​កូ​វីដ​-១៩​គ្រប់ពេល​ជានិច្ច​” ហើយ​ត្រូវ​នាំគ្នា​អនុវត្ត តាម​ការណែនាំ​របស់ សម្ដេច​តេ​ជោ និង​សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​យុវជន និង​កូនក្មួយ​កម្មករ​កម្មការិនី មិនត្រូវ​មើលស្រាល​ចំពោះ​ជំងឺ​កូ​វី​១៩ នោះឡើយ​។ ការមើលស្រាល​នឹងមិន​យកចិត្តទុកដាក់​អំពី​ជំងឺ​នេះ គឺអាច​ប្រឈម​ទៅនឹង​ការឆ្លង​រោគ​ដ៏​គ្រោះថ្នាក់​ខ្លាំង​បំផុត​។​

​ទី​២) ការបាត់បង់​នូវ​ការប្រុងប្រយ័ត្ន ក្នុងការ​ការពារ​ខ្លួន​ពី​ការ​ចម្លងជំងឺ​កូ​វីដ​-១៩ គឺជា​ហានិភ័យ​ខ្ពស់ ក្នុងការ​បើកផ្លូវ​សម្រាប់​ការ​រាតត្បាត នៃ​វីរុស​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា​។ ក្នុងពេល​ថ្មីៗ​នេះ ក្រសួងសុខាភិបាល បាន​សង្កេតឃើញថា បងប្អូន​ប្រជាពលរដ្ឋ​យើង​ហាក់បីដូចជា បាន​វិលត្រឡប់ មករក​ការធ្វើដំណើរ​ចល័ត ដោយ​សេរី និង​វិល​មករក​ជីវភាព​ប្រចាំថ្ងៃ​ឡើងវិញ ជា​បណ្ដើរៗ ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន និង​ការការពារ​ខ្លួន​។ ដូច្នេះ​ក្រសួងសុខាភិបាល សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ សូមមេត្តា​កុំ​យល់ច្រឡំ​ថា ប្រទេស​កម្ពុជា អស់​មានការ​រាតត្បាត​ដោយ​វីរុស​កូ​វីដ​-១៩​ឱ្យសោះ ហើយ​ត្រូវតែ​នាំគ្នា​បន្ត​ទប់ស្កាត់​ការចម្លង វីរុស​ដ៏​កាច​សាហាវ​នេះ​ជា​បន្តទៀត​។ ត្រូវតែ​ចងចាំ​ថា ជាការ​ចាំបាច់​ណាស់ ដែល​បុគ្គល​គ្រប់រូប​ត្រូវតែ​បន្ត​អនុវត្ត​នូវ​វិធានការ​ការពារ​ការចម្លង​វីរុស​កូ​វី​-១៩​នានា ដែល​នៅមាន​សុពលភាព​នៅឡើយ​នេះ ឱ្យបាន​ខ្ជាប់​ខ្លួន កុំ​ធ្វេសប្រហែស​ឬ​កុំ​ភ្លេចខ្លួន​ឱ្យសោះ និង​ត្រូវ​តាមដាន​ត្រួតពិនិត្យ​សុខភាព​ផ្ទាល់ខ្លួន និង ក្រុមគ្រួសារ​ខ្លួន​ឱ្យបាន​ជាប់​ជាប្រចាំ​។

​រីឯ​ម្ចាស់​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន និង​ហាង​លក់​ផ្សេងៗ សូម​អនុវត្ត​នូវ​វិធានការ​ដូចខាងក្រោម​ដើម្បី ការពារ​ការឆ្លង​វីរុស​កូ​វីដ​-១៩ ៖ បុគ្គលិក​បម្រើការ​នៅក្នុង​ហាង​ត្រូវ​ពាក់​ម៉ាស និង​លាង​សម្អាត​ដៃ ជាមួយ​សាប៊ូ និង​ទឹកស្អាត ឬ​ជាមួយ​អាល់ កុល ឬ​ដែល​លាងដៃ ឱ្យបាន​ញឹកញាប់​។ ត្រូវមាន​ទឹក​អាល់កុល ឬ​ទឹក​ដែល​សម្រាប់​លាងដៃ ឬ​សាប៊ូ​និង​ទឹកស្អាត សម្រាប់​ភ្ញៀវ​នៅមុខ​កន្លែង​ច្រក ចេញ​-​ចូល និង​នៅក្នុង​ហាង​។ បើក​បង្អួច​ហាង​ឱ្យមាន​ខ្យល់ និង ពន្លឺ​ថ្ងៃ ចេញចូល​បានល្អ (​កាត់បន្ថយ​ឱ្យបាន​ជា​អតិបរមា ឬ​កុំ​បើក​ម៉ាស៊ីនត្រជាក់​)​។ រៀប​កៅអីអង្គុយ​ឱ្យមាន​គម្លាត​ពីគ្នា​យ៉ាងតិច ១,៥ ម៉ែត្រ រវាង​ក្មេង​ម្នាក់​ទៅ​ភ្ញៀវ​ម្នាក់ទៀត ឬ​រៀបចំ​តុ​និង កៅអីអង្គុយ ៤​នាក់ ក្នុង ១០​ម៉ែត្រការ៉េ តាម​ការណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​។ ត្រូវ​សម្អាត​តុ និង​កៅអី ដោយ​ប្រើប្រាស់​អាល់កុល​បាញ់ និង​ជូត​សម្អាត​ជាប់​ជានិច្ច រាល់​ពេលដែល​ភ្ញៀវ​ក្រោក​ចេញ​។ ចំពោះ​ភោជនីយដ្ឋាន​ដែលមាន​អាហារ​ប៊ូ​ហ្វេ មិនត្រូវ​ផ្តុំគ្នា មិនត្រូវ​ប្រជ្រៀត​គ្នា ដោយ​រក្សា​គម្លាត​ពី​បុគ្គល​ម្នាក់ ម្នាក់ទៀត​យ៉ាងតិច ១,៥ ម៉ែត្រ​ឡើង ត្រូវ​ប្តូរ​ឧបករណ៍​ចាប់​ម្ហូប​ឱ្យបាន​ញឹកញាប់ និង​ត្រូវ​សម្អាត​ទីកន្លែង​ដាក់​ម្ហូប​ជា​កិច្ច បន្ទាប់ពី​ភ្ញៀវ​បាន​ប្រើ​។ ជូត​សម្អាត​ម៉ាស៊ីន​ឆុង​កាហ្វេ និង​ម៉ាស៊ីន​ភេសជ្ជៈ ញឹកញាប់ បន្ទាប់ពី​ភ្ញៀវ​ម្នាក់ៗ​ប្រើ​រួច​។ លាង​សម្អាត​ចាន ស្លាបព្រា សម កាំបិត សម្ភារ​ប្រើប្រាស់ កម្រាលតុ និង​ធ្វើការ​បោកគក់​ជាមួយ​សាប៊ូ ហាលថ្ងៃ​សម្អាត​ឱ្យបាន​ត្រឹមត្រូវ ។ រក្សា​អនាម័យ​ចំណីអាហារ ដូចជា រក្សា​ភាព​ស្អាត​ក្នុង​ផ្ទះបាយ លាងដៃ និង​សម្ភារៈ​ធ្វើ​ម្ហូប ចម្អិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ ទុកដាក់​អាហារ​នៅ និង​ឆ្អិន ដាច់ដោយឡែក​ពីគ្នា ទុកដាក់​អាហារ​ក្នុង​សីតុណ្ហភាព​សុវត្ថិភាព និង​ប្រើប្រាស់​ទឹកស្អាត និង​វត្ថុធាតុដើម​ល្អ​សម្រាប់​ចម្អិន​អាហារ​ជាដើម​។​

​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា យើងទាំងអស់គ្នា​ត្រូវ​ដឹងថា វីរុស​កូ​វីដ​១៩ នៅ​ជាមួយ​យើង​នៅក្នុង​រយៈពេល​ដែរ​ដែល​ពិបាក​នឹង​ប៉ាន់ប្រមាណ​បាន ហើយ “​ការចម្លង​វីរុស កូ​វីដ​-១៩ គឺ​ត្រូវ​ផ្តើមចេញពី​បុគ្គល​ម្នាក់ៗ​” ជា​ចាំបាច់​។ ដូច្នេះ ខ្ញុំ​សូម​ប្រកាស​ធ្វើការ​ក្រើនរំលឹក ជូន​ដល់​ប្រជាពលរដ្ឋ ទាំងអស់ បន្ត​ការប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច ហើយ​នៅពេលនេះ គឺជា​ពេលវេលា​ដែល​យើង​ត្រ​សាមគ្គីភាព​គ្នា ដោយ​មិនត្រូវ​មាក់ងាយ ឬ​រើសអើង​គ្នា​នោះឡើយ​។ បើទោះបីជា​យើង​ឃើញថា ក្នុង​រយៈពេល​ពីរ​សប្តាហ៍​កន្លងមកនេះ នៅ​កម្ពុជា​មិនមាន​ករណី​ថ្មី​ក៏ដោយ ប៉ុន្តែ​បណ្ដា​ប្រទេសជាតិ​ខាង​របស់​យើង និង សកលលោក បាននិងកំពុង​មានកា​រ​រាតត្បាត​ជំងឺ​នេះ​ខ្លាំង​នៅឡើយ ហើយ​អាកាសធាតុ​ក្ដៅ និង​ភ្លៀង មិនអាច​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​១៩ បានឡើយ​៕​ដោយ​៖​កូ​ឡាប​

 

spot_img
×