Wednesday, May 15, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១៣ តុលា ខាងមុខនេះ តារា​ល្បី​ថៃ Jame នឹង​មក​កម្ពុជា​រួមចំណែក​ចែករំលែក​ក្តី​ស្រលាញ់​

spot_img

ភ្នំពេញ​-​តារាចម្រៀង​ថៃ​ល្បីឈ្មោះ James នឹងចូលរួម​ព្រឹត្តិការណ៍​សប្បាយរីករាយ នៅ​ថ្ងៃទី​១៣ តុលា ខាងមុខនេះ ខណៈដែល​តារា​ជួរមុខ​របស់​ថៃ​រូបនេះ បាន​អញ្ជើញ​ជា​ភ្ញៀវកិត្តិយស​ក្នុង​កម្មវិធី​របស់​ក្លឹប​កម្សាន្ត Empire Club រួម​ជាមួយនឹង​តារាចម្រៀង ល្បីៗ​របស់​កម្ពុជា​ផងដែរ ដែល​ចាប់ដៃគ្នា​អង្រួន​ក្លឹប​មួយ​នេះ ឲ្យ​ពោ​ពេញ​ដោយ​ភាពសប្បាយ​រីករាយ​។

​អ្នកស្រី​ដា​ណា ម្ចាស់​ក្លឹប​ក​ម្សា​ន Empire Club បាន​បញ្ជាក់ថា តារាចម្រៀង Jame ពិតជា​ទទួលបាន​អារម្មណ៍​ប្លែក ជាមួយនឹង​បទពិសោធន៍​ថ្មី បច្ចេកទេស​សំឡេង​បទ​ភ្លេង​កន្ត្រាក់​អារម្មណ៍ ភ្លើងពណ៌​អស្ចារ្យ និង​ដំបូង​បំផុត​នៅ​កម្ពុជា​ដែលមាន​នៅ​ក្លិប EmpireClub ដែល​ទើប​កែច្នៃ​ថ្មី​បន្ថែមទៀត​។​

​លោកស្រី​បន្តថា ពិសេស​យប់​ថ្ងៃទី​១៣ តុលា ឆ្នាំ​២០១៧​នេះ លោកអ្នក​ដែល​គាំទ្រ​ក្លិប​កម្សាន្ត​យើង​ពិតជា​បាន​សប្បាយរីករាយ​ជាមួយ​តារា​ថៃ លោក​James ដែល​នេះ​ជា​លើក​ទី​១​ក្លឹប​យើង​ពាំនាំ​មកហើយ​គោលបំណង​គ្រាន់តែ​ចង់​បំពេញ​ការគាំទ្រ​របស់​ប្រិយមិត្ត​យើង ដែល​ស្រឡាញ់​ចូលចិត្ត​ឲ្យ​តម្លៃ​ក្លឹប​មួយ​នេះ​អាច​ដំណើរការ​តាំងពី​បើក​មក​។ អ្វីដែល​ពិសេស​កម្មវិធី​នេះ​តារា​ថៃ និង​ក្លឹប​យើង​ក៏បាន​យក​ថិ​វ​កា​មួយចំនួន​ជួយ​ដល់​កុមារ​តាម​អង្គការ​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ ដែល​នេះ​ជា​ទំលាប់​របស់​ក្លិប​សហការ​ជាមួយ​តារា​ថៃ​។ ទោះបីជា​យ៉ាងណា​កម្មវិធី​កម្សាន្ត​សប្បាយ​ទាំងនេះ​មិនទាន់​អស់​ឡើយ​ដោយ​យើង​នៅមាន​គម្រោង​នាំយក​តារា​បរទេស​ល្បីៗ​ជាច្រើន​ទៀត​មក​សម្តែង​នៅ​ក្លឹប​យើងខ្ញុំ ពិសេស​នៅ​បំណាច់​ចុងឆ្នាំ​នេះ ដែលមាន​បុណ្យ​សំខាន់ៗ​ជាច្រើន​ដែល​នាំ​ឲ្យ​សប្បាយរីករាយ​។

​សូម​រំលឹកថា នេះ​មិនមែនជា​លើកទីមួយ​ទេ សម្រាប់​តារា​ល្បីៗ​របស់​ថៃ ដែល​បាន​ចូលមក​ប្រទេស​កម្ពុជា តាមរយៈ​ការអញ្ជើញ នៃ​ម្ចាស់​ក្លឹប​កម្សាន្ត Empire Club បន្ទាប់ពី​ចូល​ច្រៀង​រាំ​អង្រួន​ក្លឹប​ហើយ លោក Jame នឹង​នាំយក​ថវិកា និង​សម្ភារៈ​មួយចំនួន​ទៅ​ចែកជូន​ដល់​កុមារ​នៅតាម​បណ្តា​អង្គការ​នានា​ផងដែរ​៕​ដោយ​-​គីម ស្រីរ័ត្ន​

 

spot_img
×