Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រូបភាព​ផ្កាយរណប អាច​បញ្ជាក់​កាន់តែច្បាស់​ហើយ អំពី​សុខភាព​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន

spot_img

​រូបភាព​ផ្កាយរណប​បង្ហាញ​រថភ្លើង​ដែល​ប្រហែលជា​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ចត​នៅឯ​បរិវេណ​របស់គាត់ នៅឯ​ឆ្នេរ​ខាងកើត​របស់​ប្រទេស​នេះ ចាប់តាំងពី​សប្តាហ៍​មុន ចំពេល​មានការ​សង្ស័យ​អំពី​សុខភាព ខណៈ​ព័ត៌មាន​ច​ចាម​អារាម​ជាច្រើន​ថា គាត់​កំពុង​ឈឺធ្ងន់ធ្ងរ បន្ទាប់ពី​វះកាត់​បេះដូង​។​

​រូបភាព​ដែល​ចេញផ្សាយ​ដោយ 38 North ជា​គេហទំព័រ​មួយ​ដែលមាន​ឯកទេស​ក្នុងការ​សិក្សា​របស់​កូរ៉េខាងជើង ហាក់ដូចជា​គាំទ្រ​របាយការណ៍​ស៊ើបការណ៍​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង ដែលថា គឹម ជុង​អ៊ុន មិន​នៅក្នុង​រដ្ឋធានី​ព្យុងយ៉ាង នោះទេ​។​

​ក្រុង​សេ​អ៊ូ​ល​បានបញ្ជាក់​ម្តង​ហើយ​ម្តង​ទៀតថា មិនមាន​សញ្ញា​មិនធម្មតា​ណាមួយ ដែល​អាច​បង្ហាញថា លោក គីម កំពុងមាន​បញ្ហា​សុខភាព​នោះទេ​។​

​ប៉ុន្តែ​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មិនបាន​បញ្ជាក់ ទាក់ទង​អំពី​សុខភាព​របស់លោក គីម បាន​ផ្ទុះឡើង​គឺ​បន្ទាប់ពី​លោក​បាន​ខកខាន​បុណ្យ​រំឭក​ខួប​ថ្ងៃទី​១៥ ខែមេសា សម្រាប់​ថ្ងៃកំណើត​គម្រប់​អាយុ ១០៨ ឆ្នាំ នៃ​ជីតា​របស់លោក​គឺ​ស្ថាបនិក​កូរ៉េខាងជើង​លោក គីម អ៊ី​ល​ស៊ុ​ង​។​

38 North និយាយថា រូបភាព​ពី​ផ្កាយរណប​បង្ហាញថា រថភ្លើង​ត្រូវបាន​ចត​នៅ​ស្ថានីយ៍​រថភ្លើង​មេដឹកនាំ ដែល​សេវា​បរិវេណ Wonsan របស់លោក គីម ចាប់តាំងពី​ថ្ងៃទី ២១ ខែមេសា មក​ម្លេះ​។​

​គេហទំព័រ​នេះ​បាន​និយាយថា រថភ្លើង​ប្រវែង​ប្រហែល ២៥០ ម៉ែត្រ មិនមាន​វត្តមានកាល​ពីថ្ងៃ​ទី ១៥ ខែមេសា ទេ ប៉ុន្តែ​មាន​វត្ត​មាននៅ​ថ្ងៃទី ២១ និង ២៣ ខែមេសា​។​

38 North បាន​និយាយទៀតថា “​បើទោះជា​វត្តមាន​របស់​រថភ្លើង​មិន​បង្ហាញ​ពី​ទីកន្លែង​របស់​មេដឹកនាំ​កូរ៉េខាងជើង ឬ​ចង្អុលបង្ហាញ​អំពី​សុខភាព​របស់គាត់​យ៉ាងណាក៏ដោយ ប៉ុន្តែ​វា​ផ្តល់​ទំងន់​ដល់​របាយការណ៍​ដែលថា​លោក គីម កំពុងស្នាក់នៅ​តំបន់​អភិជន​មួយ​នៅ​ឆ្នេរ​ភាគ​ខាងកើត​របស់​ប្រទេស​នេះ​” ។​

​រូបភាព​ដែល​ត្រូវបាន​ថត​កាល​ថ្ងៃទី ២៣ ខែមេសា បាន​បង្ហាញថា​រថភ្លើង​ត្រូវបាន​គេ​កំណត់ឱ្យ​ចាកចេញ​។ ប៉ុន្តែ​គ្មាន​ការចង្អុល​បង្ហាញថា​តើ​ពេលណា​ការចាកចេញ​នោះ​អាច​កើតឡើង​ទេ​។​

​តាំងពី​ពេលនោះ​មក រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​រក្សា​ការវាយតម្លៃ​របស់ខ្លួន​ថា សុខភាព​របស់លោក គីម នៅតែ​ដដែល​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េខាងត្បូង​មួយចំនួន​ដែល​ដកស្រង់​សំដី​មន្ត្រី​រដ្ឋាភិបាល​ដែល​មិន​ស្គាល់​អត្តសញ្ញាណ បាន​រាយការណ៍​ថា លោក គីម បាន​កំពុងស្នាក់នៅ​ឯ​ទីក្រុង Wonsan​។​

​ទោះយ៉ាងណា ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េខាងជើង នៅតែ​រក្សា​ភាពស្ងាត់ស្ងៀម​អំពី​ការសង្ស័យ​ចេះ​សង្ស័យ​ចុះ ទៅលើ​សុខភាព​របស់លោក គឹម​។​

​កាលពី​ថ្ងៃ​សៅរ៍ ទីភ្នាក់ងារសារព័ត៌មាន​ផ្លូវការ​របស់​កូរ៉េខាងជើង បាន​រាយការណ៍​ថា លោក គីម បានទទួល​សារ​ស្វាគមន៍​ពី​ប្រធាន​គណៈកម្មាធិការ​កណ្តាល​នៃ​បក្សកុម្មុយនិស្ត​រុស្ស៊ី ដែល​ក៏បាន​ជូនពរ​ដល់​លោក គីម មាន «​សុខភាព​ល្អ និង​សុភមង្គល​ក្នុង​គ្រួសារ​»​។​

​នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​លោក គីម បាន​បាត់​ពី​ក្រសែភ្នែក​សាធារណៈ ហើយ​ការ​អវត្តមាន​កន្លងមក​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ ក៏បង្ក​ឱ្យមាន​ការសង្ស័យ​អំពី​សុខភាព​របស់គាត់​ដែរ​។​

​នៅ​ឆ្នាំ ២០១៤ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​មិនបាន​រាយការណ៍​ពី​សកម្មភាព​សាធារណៈ​ណាមួយ​សម្រាប់​លោក​គីម អស់​រយៈពេល​ប្រហែល ៦ សប្តាហ៍ មុនពេល​គាត់​បង្ហាញខ្លួន​ជាមួយ​ដើរ​កាន់​ឈើច្រត់ ដែល​ក្រោយមក ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​កូរ៉េខាងត្បូង​បាន​និយាយថា គាត់​ត្រូវបាន​វះកាត់​យក​ដុំ​ពក​ចេញពី​កជើង​របស់គាត់​។​

​លោក គីម គឺជា​ជំនា​ន់ទី ៣ នៃ​គ្រួសារ​របស់លោក​ដែល​គ្រប់គ្រង​ប្រទេស​កូរ៉េខាងជើង ហើយ​លោក​ក៏​មិនបាន​ខកខាន​ព្រឹត្តិការណ៍​ថ្ងៃទី​១៥ ខែមេសា ដែលជា​ព្រឹត្តិការណ៍​មួយ​ដ៏​សំខាន់បំផុត​សម្រាប់​កូរ៉េខាងជើង ចាប់តាំងពី​បាន​ឡើងកាន់​អំណាច បន្ទាប់ពី​មរណភាព​ឪពុក​របស់លោក គឺ​លោក គីម ជុងអ៊ីល កាលពី​ចុងឆ្នាំ ២០១១ ។​

​សុខភាព​របស់លោក គីម គឺមាន​សារៈសំខាន់​ខ្លាំងណាស់ ដោយសារតែ​ការព្រួយបារម្ភ​ថា​ជំងឺ​ធ្ងន់ធ្ងរ ឬ​ការស្លាប់​របស់​មេដឹកនាំ ដែល​បង្ហាញ​ការគោរព​ដូច​ព្រះ​ពី​សំណាក់​ប្រជាជន​កូរ៉េខាងជើង​រាប់លាន​នាក់ អាច​បង្ក​អស្ថិរភាព​នៅក្នុង​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ ដែល​ធ្វើ​ឲ្យ​ប្រជាជន​ជួប​ទុក្ខលំបាក​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ https://www.abc.net.au/)
ABC (Australian Broadcasting Corporation)


spot_img
×