Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​ខេត្តកណ្ដាល ប្រាប់​ឲ្យ​វៀតណាម រើ​តង់ និង​ដកថយ​ក្រោយ​ឲ្យ​បាន​ឆ្ងាយ​ពី​តំបន់ស នៅ​ចំណុច​ប៉ុស្ដិ៍​ដំបូក​ចែវ (​វីដេអូ​)

spot_img

​កណ្ដាល​៖ ស្នងការ​ខេត្ដ​កណ្ដាល​ដឹកនាំ​កម្លាំង ចុះ​ពិនិត្យ​តាម​បន្ទាត់​ព្រំដែន​ប៉ុស្ដិ៍​ដំបូក​ចែវ ដោយ​ថ្មើរជើង ទាំង​ទៅ​ទាំង​មក​ជិត​១០​គីឡូម៉ែត្រ​។ លោក​ឧត្ដមសេនីយ៍ត្រី ឈឿន សុចិ​ត្ដ ស្នងការ​នគរបាល​ខេត្ដ​កណ្ដាល ដឹកនាំ​លោក​ស្នងការរង ,​មេបញ្ជាការ​វរ​ការពារ​ព្រំដែន​លេខ​៦០៥ ,​លោក​អធិការ​ស្រុក និង​កម្លាំង​ប៉ុស្ដិ៍​ដំបូក​ចែវ​ជាច្រើនរូប ចុះ​ពិនិត្យ​តាម​បន្ទាត់​ព្រំដែន​ដោយ​ថ្មើរជើង​ពី​គោលដៅ​បាក់​ដាយ និង​គោលដៅ​ចំការចេក ដែលជា​ចំណុះ​ឲ្យ​ប៉ុស្ដិ៍​ដំបូក​ចែវ មាន​ប្រវែង​៤៧០០​ម៉ែត្រ ដើម្បី​សំដៅ​ធ្វើយ៉ាងណា នៅក្នុង​តំបន់​មិនទាន់​ឯកភាពគ្នា​ក្នុងការ​វាស់វែង​ខណ្ឌសីមា​បោះបង្គោល​ព្រំដែន គ្មាន​ការរំលោភ​សាងសង់ ឬ​ដាំ​ដំណាំ​ផ្សេងៗ​ពី​ភាគី​ខាង​វៀតណាម​ចូលក្នុង​ទឹកដី​តំបន់​នោះបាន​ឡើយ ។​

ផេ​ក​ហ្វេ​ស​ប៊ុ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល កាលពី​ថ្ងៃទី​២៦​ខែមេសា​ឆ្នាំ​២០២០ បានចេញ​ផ្សាយ​ព័ត៌មាន​ថា បន្ទាត់​ព្រំដែន​ដំបូក​ចែវ​មាន​ប្រវែង​៤៧០០​ម៉ែត្រ ធ្វើដំណើរ​ថ្មើរជើង​ទាំង​ទៅ​ទាំង​មក​ប្រវែង​ជិត​១០​គីឡូម៉ែត្រ ។ ការចុះពិនិត្យ​តាម​បណ្ដោយ​ព្រំដែន​នេះ ឃើញថា​មាន​តង់​ដែល​ទាន​ហាន​វៀតណាម​សាងសង់​បណ្ដោះអាសន្ន ដើម្បី​ជាការ​ទប់ស្កាត់​កូ​វីដ​-១៩ នៅពេល​ដំណើរ​ពិនិត្យ​នោះដែរ លោកស្នងការ​ក៏បាន​ឲ្យ​ភាគី​ខាង​វៀតណាម រុះរើ​តង់​ចេញ​ឲ្យ​ឆ្ងាយ​ពី​តំបន់​នោះ ក្រោយពី​ពិនិត្យ​ជាក់ស្ដែង​ឃើញថា ខាង​ភាគី​វៀតណាម​បាន​សាងសង់​តង់ និង​ចង​ជា​អង្រឹង​ចូលក្នុង​តំបន់​មិនទាន់​ឯកភាពគ្នា​ក្នុងការ​វាស់វែង​ខណ្ឌសីមា​បោះបង្គោល​ព្រំដែន កម្លាំង​នគរបាល​ក៏​ប្រាប់​ទៅខាង​វៀតណាម​រុះរើ និង​ដកថយ​ក្រោយ​ឲ្យ​បាន​ឆ្ងាយ​ពី​តំបន់​នោះ​ភ្លាមៗ ។​

​សុំ​បញ្ជាក់ថា ប៉ុស្ដិ៍​ព្រំដែន​ដំបូក​ចែវ​មាន​គោលដៅ​២​ប៉ុស្ដិ៍​បន្ថែមទៀត ដើម្បី​ធ្វើ​យ៉ាង​រក្សា​សន្ដិសុខ ស្ថេរភាព និង​ទប់ស្កាត់​បង្ការ បទល្មើស​តាម​បន្ទាត់​ព្រំដែន ។ បន្ទាប់ពី​ដើរ​ពិនិត្យ​រួចមក លោកស្នងការ ក៏បាន​ជម្រុញ​ឲ្យ​លោក​មេបញ្ជាការ​លេខ​៦០៥ បញ្ជា​កម្លាំង​ប៉ុស្ដិ៍​តាម​បន្ទាត់​ព្រំដែន​ដើរល្បាត​ជាប្រចាំ តាម​តំបន់​ដែល​មិនទាន់​ឯកភាពគ្នា​ក្នុងការ​វាស់វែង​ខណ្ឌសីមា​បោះបង្គោល​ព្រំដែន ធ្វើយ៉ាងណា​រក្សា​សន្ដិសុខ និង​ពិនិត្យមើល​ការបោះ​តង់ ក៏ដូចជា​យក​គោក្របី​មក​ចង​នៅ​តំបន់​នោះ ។ ជាមួយគ្នា​នោះដែរ លោកស្នងការ ក៏បាន​ឧបត្ថម្ភ​ដល់​ប៉ុស្ដិ៍​គោលដៅ​ក្នុង​មួយ​ប៉ុស្ដិ៍​ទទួលបាន​១​លាន​រៀល​ផងដែរ ៕​ដោយ​៖​កូ​ឡាប​

spot_img
×