Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​អធិការនគរបាល​ស្រុក​ថ្មពួក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង​ហិង្សា​លើ​ពលរដ្ឋ ៖ បញ្ចប់រឿង​ក្រៅ​តុលាការ តែ​ថ្នាក់លើ​នគរបាល​ថា មិន​អាច​ចប់​ទេ​

spot_img

​បន្ទាយមានជ័យ ៖ ករណី​លោក​អ៊ុក សុផាត អធិការនគរបាល​ស្រុក​ថ្មពួក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​និង​ហិង្សា​លើ​ពលរដ្ឋ ក្រោយ​ពី​ចេញ​ពី​ឡើងផ្ទះ​មេ​រង​កម្លាំងប្រដាប់អាវុធ​ខេត្ត​កន្លងមក បានបញ្ចប់​រឿង​ក្រៅ​តុលាការ​ហើយ​។ តែ​ថ្នាក់លើ​នគរបាល​ថា មិន​អាច​ចប់​ទេ ព្រោះ​អំពើ​បែប​នេះ​ប៉ះពាល់​ដល់​វិន័យ​កងកម្លាំង​នគរបាល ហើយក៏​ជា​គំរូ​អាក្រក់​ដល់​នាយ​និង​កម្លាំង​នគរបាល​ដទៃទៀត ក៏ដូចជា​បំផ្លាញ​នូវ​តម្លៃ កិត្តិយស​សេចក្តីថ្លៃថ្នូរ​នគរបាលជាតិ​ផងដែរ ។​

​នេះ​បើ​យោង​តាម​មន្ត្រី​ថ្នាក់ដឹកនាំ លោក​ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ប្រាប់​គេហទំព័រ cen.com.kh នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៧​។ មន្ត្រី​ថ្នាក់ដឹកនាំ​នគរបាល​នោះ និយាយ​បន្តថា​៖ ទង្វើ​របស់​គាត់​មិន​មែន​លើក​ទី​១​ទេ ដែល​លោក​វរៈសេនីយ៍ឯក​អ៊ុក សុផាត អធិការនគរបាល​ស្រុក​ថ្មពួក​នេះ​មាន​រឿងអាស្រូវ​ជា​បន្តបន្ទាប់ ហើយ​បុគ្គល​នេះ​មិន​មាន​ឆន្ទៈ​ក្នុង​ការកែលម្អរ​ឡើយ​។ ការលើក​ឡើង​រិះគន់ និង​ស្នើ​រមតិ​ទៅ​ថ្នាក់លើ​ពិនិត្យ ពិចារណា​លើ​មន្ត្រីនគរបាល​រូបនេះ កើតឡើង​បន្ទាប់ពី កាលពី​យប់​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៨ នៅក្នុង​ពី​ធី​ជប់លាង​កាត់​ចំណងដៃ​ផ្ទះ​ប្រជាពលរដ្ឋ​នៅមុខ​ផ្សារ​គំរូ ភូមិ​-​ឃុំ​គំរូ ស្រុក​ថ្មពួក​។ លោក​អធិការ​បាន​ស្រ​វឺ​ង ហើយ​នាំ​កូនចៅ​ទៅ​វាយ​ពលរដ្ឋ​ម្នាក់​ឈ្មោះ​សិទ្ធ សារ៉េត អាយុ​២៦​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ឃុំ​ខាងលើ បែក​ចិញ្ចើម ដេរ​៥-៦​ថ្នេរ​, ហើម​មុខ បែក​ភ្នែក​ទៀត​។​

​ប៉ុន្តែ​ករណី​នេះ មាន​ការគំរាមកំហែង​ជនរងគ្រោះ ពិសេស​ម្ចាស់​កម្មវិធី និង​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​មិន​ឲ្យ​និយាយ ឬ​ធ្វើ​ជា​សាក្សី ឬ​ប្តឹងផ្តល់​នោះឡើយ ហើយ​លោក អ៊ុក សុផាត បាន​ទទួលស្គាល់​អំពើហិង្សា​នោះ តែ​បាន​ប្រាប់​សារព័ត័មាន​ថា​៖ លោក​បាន​សម្រួល​ដោះស្រាយ​បញ្ហា​នោះ​ហើយ​។ រឿង​នោះ​មក​ពី​ការយល់ច្រឡំ​គ្នា​។​

​ទោះយ៉ាងណា សមត្ថកិច្ច​បាន​រំលឹក​ដែរ​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​១៨​និង​៤០​នាទី យប់​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៧​កន្លងមក លោក​វរសេនីយ៍ អ៊ុក សុផាត អធិការនគរបាល​ស្រុក​ថ្ម​ពួកនេះ បាន​បើករថយន្តរ​ទៅ​បុក​គ្នា​នឹង​គោយន្ត​កន្ត្រៃ​ដឹក​ដំឡូង ដែល​បើកបរ​ក្នុង​ទិសដៅ​ស្របគ្នា​បណ្តាលអោយ​អ្នកបើកបរ​គោយន្ត​នោះ​រងរបួស​ធ្ងន់​បាក់​ភ្លៅ​ឆ្វេង នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៥៦ ស្ថិតនៅ​មុខ​អនុ​វិទ្យា​ហ៊ុន​សែន​តា​បែន ក្នុង​ភូមិ​គោករ​ការឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ​។ កាលណោះ លោក អ៊ុក សុផាត អធិការ​ស្រុក​ថ្មពួក បាន​បើក​រថយន្ត​របស់​ខ្លួន​ម៉ាក​ត្រៃ​តុ​ន ពណ៌​ខ្មៅ​ស៊េរី ឆ្នាំ​២០១២ ចង្កូត​ស្តាំ​គ្មាន​ស្លាក​លេខ ក្នុង​ល្បឿន​លឿន​ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុច​កើតហេតុ ក៏​បាន​ឡើង​ជែង​ជាមួយ​រថយន្ត​ធំ​ដែល​បើក​ច្រាស់ទិស​គ្នា​ក៏​ទៅ​បុក​គោយន្ត​កន្ត្រៃ​ដឹក​ដំឡូង​នោះ​ពីក្រោយ បណ្តាល​អោយ​គោយន្ត​ក្រឡាប់​ធ្លាក់​ផ្លូវ​។ រីឯ​រថយន្ត​បង្ក​ខ្ទេច​ផ្នែក​ខាងមុខ​។​

​អ្នកបើក​គោយន្ត​មានឈ្មោះ ឈុំ ដៀង ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​មាន រួម​ដំណើរ​ពី​នាក់ មាន​ទីលំនៅ​ជាមួយ​គ្នា ភូមិ​អូ​វែង​ត្បូង ឃុំ​តា​បែន ស្រុក​ស្វាយចេក​បាន​រងរបួស​បាក់​ភ្លៅ​ឆ្វេង​ហើយ​បាន​បញ្ជូន​មន្ទីរ​ពហុ​ព្យាបាល​ទេវិន្ទ​រក្សាសុខ ក្រុង​សិរីសោភ័ណ​។ ករណី​នោះ​ក៏​សម្រុះសម្រួល​គ្នា ហាម​ប្រាប់​ការប្តឹង​ផ្តល់​ដែរ​។​

​ហេតុនេះ សកម្មភាព​បទល្មើស​ដូច្នេះ តើ​គួរ​នឹង​អនុគ្រោះ​យោគយល់​លោក​អធិការ​ទៀត ឬ​ក៏​គិត​ដល់​វិន័យ​កងកម្លាំង​? ៕ ដោយ ៖ បន្ទាយ

spot_img
×