Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនរងគ្រោះ​ពី​ការផ្ទុះ​ភ្នំភ្លើង​នៅ​ញូ​វ​ហ្សឺ​ឡែ​ន ប្តឹង​ក្រុមហ៊ុន​នាវា​ទេសចរណ៍​ដោយសារ​មិនបាន​ព្រមាន​ពួកគេ​

spot_img

ជនរងគ្រោះ​ដែល​នៅ​រស់រានមានជីវិត​ពី​ការផ្ទុះ​ភ្នំភ្លើង​កាលពី​ឆ្នាំមុន ក្នុងប្រទេស​ញូ​វ​ហ្សឺ​ឡែ​ន គ្រោង​ប្តឹង​ក្រុមហ៊ុន​នាវា​ទេសចរណ៍​ឈ្មោះ Royal Caribbean ដោយសារតែ​ក្រុមហ៊ុន​មិនបាន​ព្រមាន​ពី​ហានិភ័យ​ពាក់ព័ន្ធ​នឹង​ការចូល​ទេសចរណ៍​នៅ​តំបន់​ភ្នំភ្លើង​។ នេះ​បើតាម​ការបញ្ជាក់​របស់​មេធាវី​ជនរងគ្រោះ​នៅ​ថ្ងៃ​ចន្ទ​នេះ​។​

​មេធាវី​ម្នាក់​ឈ្មោះ Rita Yousef មកពី​ក្រុមហ៊ុន Stacks Goudkamp ក្នុង​ទីក្រុង​ស៊ីតនី បាន​និយាយថា ក្រុមហ៊ុន​លោក​កំពុង​រៀបចំ​ចាត់វិធានការ​ផ្លូវច្បាប់​ប្រឆាំងនឹង​ក្រុមហ៊ុន​នាវា​កម្សាន្ត Royal Caribbean ជំនួស​ជនរងគ្រោះ និង​ក្រុមគ្រួសារ​ជនរងគ្រោះ​ដែល​ស្លាប់ ដែល​ពួកគេ​ភាគច្រើន​ជា​អ្នកដំណើរ​នៅលើ​នាវា​ទេសចរណ៍ Ovation of Seas​។​

​លោក​និយាយថា គ្រួសារ​អូស្ត្រាលី​យ៉ាងតិច​មួយ និង​អ្នក​ផ្សេងទៀត​នឹងធ្វើ​ការប្តឹង​ក្រុមហ៊ុន​នាវា​ទេសចរណ៍​ពីបទ​ធ្វេស​ប្រហែល ការរំលោភ​កិច្ចសន្យា និង​ការរំលោភច្បាប់​អ្នកប្រើប្រាស់​អូស្ត្រាលី​។​

​ក្រុមហ៊ុន​នាវា​ទេសចរណ៍​ខាងលើ​មិនទាន់មាន​ការឆ្លើយតប​យ៉ាងណា​នោះឡើយ ចំពោះ​គម្រោង​ប្តឹង​របស់​ជនរងគ្រោះ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ៩ ខែធ្នូ​ឆ្នាំមុន មាន​មនុស្ស​ចំនួន ៤៧​នាក់ ដែល​ភាគច្រើន​ជា​អ្នកទេសចរ​អូស្ត្រាលី បាន​ទស្សនា​លើ​តំបន់​ភ្នំភ្លើង​ឈ្មោះ កោះស (White Island) នៅពេល​វា​បាន​ផ្ទះ បណ្តាល​ឲ្យ​មនុស្ស​ចំនួន ២១​នាក់​ស្លាប់បាត់​បង់ជីវិត​។​

​មនុស្ស​ជាច្រើន​ផងដែរ​បាន​រងរបួស​ពី​ការ​រលាក ដែល​បណ្តាលមកពី​ការផ្ទុះ​ភ្នំភ្លើង​ដែលមាន​ចំហាយ ផេះ និង​ឧស្ម័ន​ឆេះ​ភាយ​ចេញ​ឡើង​យ៉ាងខ្លាំង​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×